Tag: ទីក្រុង​ឆ្លាត​វៃ​

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងក្រុងសៀមរាប

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងក្រុងសៀមរាប

នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការទីក្រុងឆ្លាតវៃ (SCC) និងគណៈកម្មាធិការសម្របសម្រួលរួម (JCC) បានបើកកិច្ចប្រជុំលើកទី៥ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប និងចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចប្រជុំ MR រវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសកម្មភាពនាពេលអនាគតនៃគម្រោង ដឹកនាំដោយលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ...

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃរវាងខេត្តសៀមរាប និងក្រុង TAKAMATSU ប្រទេសជប៉ុន

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃរវាងខេត្តសៀមរាប និងក្រុង TAKAMATSU ប្រទេសជប៉ុន

នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងលោក អូនីស្ហ៊ិ ហ៊ីដេតុ(ONISHI Hideto) អភិបាលក្រុង TAKAMATSU ខេត្ត KAGAWA នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃរវាងខេត្តសៀមរាប នៃប្រទេសកម្ពុជា និងក្រុង ...

ការរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ទាមទារនូវការកសាងសមត្ថភាពដល់មន្ត្រី

ការរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ទាមទារនូវការកសាងសមត្ថភាពដល់មន្ត្រី

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការរៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃ នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន(ASEAN Smart City Network) គឺទាមទារនូវការកសាងសមត្ថភាពដល់មន្ត្រីរបស់រដ្ឋបាលខេត្តសៀមរាប មន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលក្រុងសៀមរាប ពីព្រោះទីក្រុងឆ្លាតវៃនេះ គឺជាបរិបទមួយថ្មីសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាសកលលោក ប៉ុន្តែបច្ចេកវិទ្យាឌីជីថលដែលជាផ្នែកមួយនៃទីក្រុងឆ្លាតវៃ កំពុងតែទទួលបាននូវការពេញនិយមយ៉ាងខ្លាំងនៅលើសកលលោក ...

អាជ្ញាធរខេត្តសៀមរាប ប្រកាសថាក្រុងសៀមរាបនឹងក្លាយជាទីក្រុងឆ្លាតវៃនៃក្រុងឆ្លាតវៃអាស៊ាន បន្ទាប់ពី JICA វាយតម្លៃបញ្ចប់នៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ

អាជ្ញាធរខេត្តសៀមរាប ប្រកាសថាក្រុងសៀមរាបនឹងក្លាយជាទីក្រុងឆ្លាតវៃនៃក្រុងឆ្លាតវៃអាស៊ាន បន្ទាប់ពី JICA វាយតម្លៃបញ្ចប់នៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រុងសៀមរាប នៃខេត្តសៀមរាបរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិក នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ានកាលពីឆ្នាំ២០១៨កន្លងទៅ ហើយរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំផែនការក្នុងការបង្កើនការចំណាយសាធារណៈ វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងក្រុង និង ការបង្កើនសោភ័ណភាពក្នុងក្រុង ក៏ដូចជាចូលរួមក្នុងការអនុវត្តនូវផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃអាស៊ានផងដែរ។ លោក លី សំរិទ្ធ ...

ខេត្តសៀមរាបនឹង​បំពាក់​អំពូល​បំភ្លឺ​ផ្លូវ​ឆ្លាត​វៃគ្រប់គ្រង​ដោយ​បណ្ដាញ​ឥត​ខ្សែនិង​ឈាន​ទៅរក​ការបង្កើត​ទីក្រុង​ឆ្លាត​វៃ​នាពេល​អនាគត​

ខេត្តសៀមរាបនឹង​បំពាក់​អំពូល​បំភ្លឺ​ផ្លូវ​ឆ្លាត​វៃគ្រប់គ្រង​ដោយ​បណ្ដាញ​ឥត​ខ្សែនិង​ឈាន​ទៅរក​ការបង្កើត​ទីក្រុង​ឆ្លាត​វៃ​នាពេល​អនាគត​

​បំរែបំរួល​អាកាសធាតុ ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​លើ​ពិភពលោក បណ្តាលមកពី កំណើន​កំហាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុង​បរិយាកាស ដើម្បី​ចូលរួម​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ រដ្ឋបាល​ខេត្ត​សៀមរាប គ្រោង​នឹង​បំពាក់​ប្រព័ន្ធ​អំពូល​បំភ្លឺ​ផ្លូវ​ឆ្លាត​វៃ ជាមួយ​បណ្តាញ​គ្រប់គ្រង​ឥត​ខ្សែ ដែល​ជា​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ របស់​គម្រោង​JCM អនុវត្ត​ដោយ​ក្រុមហ៊ុន មី​នី​បៀ មី​សុ​មិ របស់​ប្រទេស​ជប៉ុន​។​ ​បន្ទាប់​ពី​បញ្ចប់ ជួបប្រជុំ​ពិនិត្យ ពិភាក្សា នៅ​ថ្ងៃ​ទី​១៧ ខែ ...

Recommended

សូម Like និង Follow ពួកយើង