អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ ថ្មី ចាប់ផ្តើមបើកដំណើរការទទួលជើងហោះហើរលើកដំបូងជាផ្លូវការ

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ ថ្មី ចាប់ផ្តើមបើកដំណើរការទទួលជើងហោះហើរលើកដំបូងជាផ្លូវការ

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ ថ្មី ត្រូវបានបើកដំណើរការដើម្បីទទួលជើងហោះហើរលើកដំបូងជាផ្លូវការ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានអ្នកដំណើរប្រមាណជាង៣០០នាក់ បានធ្វើដំណើរមកកាន់ខេត្ដសៀមរាប។ មានប្រសាសន៍ក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មលើកដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គ បានសាងសង់រួចរាល់ទាន់ពេលវេលា និងចំណាយទុនវិនិយោគរហូតដល់ទៅ ១.១០០លានដុល្លារ គឺបានផ្តើមចេញសុទ្ធសាធពីគោលនយោបាយ ...

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម ចាយ បូរិន បានលើកឡើងថា បច្ចុប្បន្នខេត្តសៀមរាប ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយមានវត្តអារាមចំណាស់ៗ ជាវត្តទេសចរណ៍ ជាចំណែកមួយសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។ ដូចនេះឯកឧត្តម បានជំរុញឱ្យគ្រប់បណ្តាវត្តទាំងអស់នៅក្នុងខេត្តសៀមរាប រៀបចំសម្អាតបរិស្ថាន សណ្ឋាប់ធ្នាប់ តុបតែងបរិវេណវត្តឱ្យបានស្អាត ជារមណីយដ្ឋានវត្តស្អាត ជាពិសេសជិតដល់ថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌផងដែរនោះ ...

ប្រតិបត្ដិករទេសចរណ៍ រំពឹងថា ភ្ញៀវទេសចរកើនឡើង ក្រោយដំណើរការព្រលានយន្ដហោះថ្មី នៅចុងឆ្នាំនេះ 

ប្រតិបត្ដិករទេសចរណ៍ រំពឹងថា ភ្ញៀវទេសចរកើនឡើង ក្រោយដំណើរការព្រលានយន្ដហោះថ្មី នៅចុងឆ្នាំនេះ 

អ្នកបំរើសេវាកម្មទេសចរណ៍ នៅខេត្ដសៀមរាប សម្ដែងក្ដីរំពឹងថា អ្នកទេសចរអន្ដរជាតិនឹងកើនឡើង នៅចុងឆ្នាំ២០២៣នេះ បន្ទាប់ពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បានដាក់ឱ្យដំណើរការហោះហើរត្រង់ ពីក្រៅប្រទេសមកកាន់រាជធានីភ្នំពេញ និងទៅកាន់ខេត្តសៀមរាប ។ លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងទីផ្សារផលិតផលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះថា តាមការសង្កេតឃើញបច្ចុប្បន្ននេះ ភ្ញៀវទេសចរអន្ដរជាតិ បានចាប់ផ្ដើមកំរើកជាបណ្ដើរៗហើយ។ ...

នៅដំណាច់ឆ្នាំ២០២៣ ចំនួនអ្នកដំណើរតាមជើងយន្តហោះមកកាន់ខេត្តសៀមរាប នឹងអាចឈានដល់ជាង ១លាននាក់

នៅដំណាច់ឆ្នាំ២០២៣ ចំនួនអ្នកដំណើរតាមជើងយន្តហោះមកកាន់ខេត្តសៀមរាប នឹងអាចឈានដល់ជាង ១លាននាក់

គិតត្រឹម ៦ខែដើមឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបានអ្នកដំណើរប្រមាណជាង ៥០ម៉ឹននាក់ ដែលចំនួននេះ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រំពឹងថាអាចនឹងកើនដល់ជាង ១លាននាក់ ស្របពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងនឹងបើកជាផ្លូវការនៅពាក់កណ្ដាលខែតុលានេះ។ មានប្រសាសន៍ក្នុងដំណើរទស្សនកិច្ចពិនិត្យបច្ចេកទេស នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប៉ុន្មានថ្ងៃ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ...

ប្រជាពលរដ្ឋអាចទាញយកផលប្រយោជន៍ជាច្រើនពីទេសចរណ៍បរិស្ថាន តាមរយៈការផ្លាស់ប្តូរឥរិយាបថក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

ប្រជាពលរដ្ឋអាចទាញយកផលប្រយោជន៍ជាច្រើនពីទេសចរណ៍បរិស្ថាន តាមរយៈការផ្លាស់ប្តូរឥរិយាបថក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

ការផ្លាស់ប្តូរឥរិយាបថក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន វានឹងអាចក្លាយទៅជាឱកាសមួយយ៉ាងល្អសម្រាប់ប្រជាពលរដ្ឋខ្លួនឯង តាមរយៈការទាញយកផលប្រយោជន៍ជាច្រើនពីទេសចរណ៍បរិស្ថានតាមតំបន់ និងមូលដ្ឋានរបស់ពួកគាត់។ ក្នុងដំណើរទស្សនកិច្ចសិក្សាពិនិត្យមើលស្ថានភាពទូទៅអំពីវិស័យបរិស្ថាន និងទេសចរណ៍សហគមន៍ នៅក្នុងភូមិសាស្រ្តឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីជម្រុញឲ្យការងារបរិស្ថានក្នុងភូមិសាស្រ្តឃុំកំពង់ភ្លុក ឲ្យកាន់តែមានប្រសិទ្ធភាព លុះត្រាតែមានការជម្រុញឲ្យមានទេសចរណ៍បរិស្ថាន តាមរយៈការផ្សារភ្ជាប់នឹងការរស់នៅរបស់ប្រជាពលរដ្ឋជាមួយបរិស្ថានស្អាត ...

ទេសចរវត្តអារាម ជាផលិតផលទេសចរណ៍មួយដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណនានា នៅក្នុងខេត្ត !

ទេសចរវត្តអារាម ជាផលិតផលទេសចរណ៍មួយដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណនានា នៅក្នុងខេត្ត !

ប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាបបង្ហាញថា ទេសចរវត្តអារាមជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្ត លោក ហ្វី លិបកៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប បានឱ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះថា នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឡើងវិញយ៉ាងពេញលេញនោះ ឥឡូវនេះ យើងចាប់ផ្តើមឃើញភ្ញៀវបរទេសហូរចូលមកទស្សនាកម្ពុជា ជាបន្តបន្ទាប់ ជាពិសេសនៅខេត្តសៀមរាបតែម្តង។ ជាក់ស្តែង នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបទទួលបានជើងហោះហើរចាប់ពី១០ជើង ទៅ១២ជើង ...

រាជរដ្ឋាភិបាលដាក់ចេញផែនការសកម្មភាពគន្លឹះ ដើម្បីជំរុញទាក់ទាញកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប

រាជរដ្ឋាភិបាលដាក់ចេញផែនការសកម្មភាពគន្លឹះ ដើម្បីជំរុញទាក់ទាញកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានមានប្រសាសន៍ថា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិបង្កើនការមកទស្សនាខេត្តសៀមរាបឡើងវិញសម្រាប់រយៈពេលខ្លីចំពោះមុខនេះ គឺត្រូវរួមគ្នាបន្តអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗទាក់ទាញបន្ថែម ប្រកបដោយភាពច្នៃប្រឌិត ភាពចម្រុះ គុណភាព ថ្លៃសមរម្យ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ នៅតាមតំបន់អាទិភាពទាំង៦ មានដូចជា តំបន់ឧទ្យានជាតិភ្នំគូលែន តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី ...

សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុន ចុះអនុស្សរណៈយោគយល់ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងភាពឆ្លាតវៃក្នុងខេត្តសៀមរាប

សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុន ចុះអនុស្សរណៈយោគយល់ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងភាពឆ្លាតវៃក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ លោក ហ្វីលីព កៅ ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងលោក នីស៊ីណុ គេន(Nishino Ken) នាយកគ្រប់គ្រងក្រុមហ៊ុន នីផុនកូអ៊ី(Nippon Koei) នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈរួមគ្នានៃការយោគយល់ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងភាពឆ្លាតវៃក្នុងខេត្តសៀមរាប ដោយផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ស្វែងរកដំណើរកម្សាន្ត។ ពិធីចុះអនុស្សរណៈយោគយល់នេះ មានការអញ្ជើញជាអធិបតីពីឯកឧត្តម ...

កំណើនភ្ញៀវទេសចរក្នុងខេត្តសៀមរាបនាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមមានសន្ទុះយឺត តែជាសញ្ញាវិជ្ជមាន នៃការបើកទ្វារទេសចរណ៍២០២២

កំណើនភ្ញៀវទេសចរក្នុងខេត្តសៀមរាបនាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមមានសន្ទុះយឺត តែជាសញ្ញាវិជ្ជមាន នៃការបើកទ្វារទេសចរណ៍២០២២

រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម អ្នកទេសចរមកកាន់ខេត្តសៀមរាប មានប្រមាណ ១៤,០០០នាក់ មានការកើនឡើងតិចតួច បើធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនជិត១២,០០០នាក់ នេះបើតាមសេចក្តីរាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នាល្ងាចម្សិលមិញនេះ។ ទោះជាចំនួនអ្នកទេសចរមានការកើនឡើងតិចតួចក្ដី ប៉ុន្តែនេះគឺជាសញ្ញាភ្លើងបៃតង ...

សមាជិកសហគមន៍ទេសចរណ៍នៅជនបទ បានទទួលការបណ្តុះបណ្តាលជំនាញ !

សមាជិកសហគមន៍ទេសចរណ៍នៅជនបទ បានទទួលការបណ្តុះបណ្តាលជំនាញ !

ទេសចរណ៍គឺជាវិស័យមួយដ៏សំខាន់ ដែលត្រូវបានឈរលើខ្សែបន្ទាត់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋានផងដែរ។ វិស័យនេះ បានផ្តល់ឱកាសការងារធ្វើដល់ប្រជាពលរដ្ឋទាំងប្រយោលផង និងដោយផ្ទាល់ផងដែរ ក៏ប៉ុន្តែអ្វីដែលអាចធានាបាននូវនិរន្តរភាពចំណូលសេដ្ឋកិច្ចតាមរយៈនៃវិស័យនេះ គឺចំណេះជំនាញពិតប្រាកដ។ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានលើកឡើងយ៉ាងដូច្នេះនារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅភ្នំចង្រ្កានរយ ស្រុកវារិន ...

Page 1 of 4 1 2 4

Recommended

សូម Like និង Follow ពួកយើង