Tag: នាយដ្ឋាន​គ្រប់គ្រង​ទឹក

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដើម្បី​សម្រួល​លំហូរ​ទឹក​នា​រដូវវស្សា​

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដើម្បី​សម្រួល​លំហូរ​ទឹក​នា​រដូវវស្សា​

​ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​នឹង​កំពុង​ស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដោយ​ការងារ​នេះ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​សម្រួល​លំហូរ​ទឹក មុន​រដូវវស្សា​មកដល់ ខណៈ​រដូវប្រាំង​កន្លង​មកនេះ ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​មាន​ស្លឹកឈើ​ជ្រុះ​ធ្លាក់​បង្កឱ្យមាន​កំណក និង​ធ្វើឱ្យ​ស្ទះ​ដល់​ចរន្តទឹក​នា​រដូវភ្លៀង ហើយ​បច្ចុប្បន្ននេះ ការស្ដារ​បានធ្វើ​រួចរាល់​ហើយ​នៅ​ផ្នែក​ត្បូង និង​ផ្នែក​ខាងកើត ហើយ​ក្រុមការងារ​កំពុង​បន្តធ្វើ​នៅ​ផ្នែក​ខាងជើង​។​ ​គួររម្លឹកថា ការងារ​នេះ ជា​សកម្មភាព​ប្រចាំថ្ងៃ​របស់​នាយដ្ឋាន​គ្រប់គ្រង​ទឹក ដែល​ក្រុមការងារ​បាន​អនុវត្តន៍​នៅក្នុង​រមណីយដ្ឋាន​អង្គរ ហើយ​នា​រយៈពេល​ដើមឆ្នាំ​២០១៩​នេះ ក្រុមការងារ​បាន​អនុវត្តន៍​នៅតាម​គោលដៅ​មួយចំនួន ដូចជា​នៅ​ភូមិ​រហាល​កាត់​តាម​មុខ​ប្រាសាទ បន្ទាយក្ដី ប្រាសាទតាព្រហ្ម ...

Recommended

សូម Like និង Follow ពួកយើង