Tag: ប្រទេស​កូរ៉េ​

និស្សិត​មកពី​សាកលវិទ្យាល័យ​មួយ​នៃ​ប្រទេស​កូរ៉េ​មក​ផ្លាស់ប្តូ​រដក​បទពិសោធ​ជាមួយ​សិស្ស​នៅ​ខេត្តសៀមរាប​

និស្សិត​មកពី​សាកលវិទ្យាល័យ​មួយ​នៃ​ប្រទេស​កូរ៉េ​មក​ផ្លាស់ប្តូ​រដក​បទពិសោធ​ជាមួយ​សិស្ស​នៅ​ខេត្តសៀមរាប​

​អស់​រយៈពេល​មួយ​សប្តាហ៍​នៃ​ដំណើរ​បេសកកម្ម​និង​ស្នាក់នៅ នៅក្នុង​សាលាបឋមសិក្សា​គូ​រ៉ា​តា​សាមគ្គី​សហគមន៍ ស្ថិតក្នុង​ភូមិ​អ​ញ្ជា​ញ​សង្កាត់​នគរធំ ក្រុង​សៀមរាប​ខេត្តសៀមរាប នៃ​និស្សិត​មួយក្រុម​ចំនួន​១៥​នាក់​ក្នុងនោះ​ស្រី​៧​នាក់​និង​សាស្ត្រាចារ្យ​ដឹកនាំ​២​នាក់​ផង មកពី​សាកលវិទ្យាល័យ​ខាំ​ម្ញ៉ូ​ង​នៃ​ប្រទេស​កូរ៉េ បានបញ្ចប់​បេសកកម្ម​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ​និង​បាន​នាំយក​ល​ទ្ឋ​ផល​ផ្លែផ្កា​ជា​វិជ្ជមាន​ពី​កម្ពុជា​សម្រាប់​ជា​បទពិសោធ​ដល់​និស្សិត​ជំនាន់​ក្រោយៗ​របស់​ប្រទេស​ខ្លួន ។​ ​នេះ​ជា​លើក​ទី​៣​ហើយ ដែល​សមាគមន៍​ស្ម័គ្រចិត្ត​នៃ​សាកលវិទ្យាល័យ​ខាំ​ម្ញ៉ុ​ង សហការ​ជាមួយ​ក្រុមហ៊ុន​ទីភ្នាក់ងា​រ​ទេសចរណ៍​ច​ន្ឋី​ទួ​រ​ប្រចាំខេត្ត​សៀមរាប​មកកាន់​សាលាបឋមសិក្សា​នេះ​។ សកម្មភាព​និស្សិត​និង​សាស្ត្រាចារ្យ​នៃ​សមាគមន៍​សាកលវិទ្យាល័យ​ខាំ​ម្ញ៉ុ​ង​លើកដំបូង​នេះ បានផ្តល់​និង​សាងសង់​ជូន​ដល់​សាលា​បឋម​គូ​រ៉ា​តា​សាមគ្គី​សហគមន៍ នូវ​កន្លែង​លាង​សំអាត​អនាម័យ​ដៃ ទោង​សម្រាប់​ក្មេង​លេង កៅអី​បង់​អង្គុយលេង អំពូល​សូ​ឡា​សម្រាប់​ជួយ​បំភ្លឺ​ពេលយប់ គំនូរ​មិត្តភាព​សិស្ស​កម្ពុជា កូរ៉េ ចំនួន​២​ផ្ទាំង​ផងដែរ​។​ ...

Recommended

សូម Like និង Follow ពួកយើង