Tag: ពន្ធនាគារ

អ្នកទោស៣នាក់ស្លាប់ ២១នាក់របួសក្នុងអគ្គិភ័យនៅឯពន្ធនាគារទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត

អ្នកទោស៣នាក់ស្លាប់ ២១នាក់របួសក្នុងអគ្គិភ័យនៅឯពន្ធនាគារទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអ៊ូឌីតបានរាយការណ៍ថាអគ្គិភ័យបានឆាបឆេះនៅឯពន្ធនាគារមួយកន្លែងក្នុងទីក្រុងរីយ៉ាដ នៅព្រឹកព្រលឹមកាលពីថ្ងៃព្រហស្បតិ៍នេះដែលបានឆក់យកអាយុជីវិតអ្នកជាប់ឃុំ ៣ នាក់និង ២១ នាក់ផ្សេងទៀតរងរបួស។ អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតថា អ្នកទោសត្រូវបានជម្លៀសចេញ ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សេចក្តីថ្លែងការណ៍បាននិយាយថា អគ្គីភ័យនេះត្រូវបានរលត់ទាំងស្រុង ដោយអ្នកពន្លត់អគ្គិភ័យ និងមានជំនួយពីផ្នែកការពារស៊ីវិល ដែលអាចជួយពន្លត់ភ្លើងនិងរារាំងវាមិនឱ្យរាលដាលបាន។ហើយមូលហេតុដែលដែលបណ្តាលឲ្យចេះនេះគឺមិនទាន់ដឹងនៅឡើយទេ ព្រោះកំពុងស្ថិតក្នុងការស៊ើបអង្កេត ។ ( ប្រភព ស៊ីនហួ បកប្រែដោយលោក ...

Recommended

សូម Like និង Follow ពួកយើង