Tag: ព្យុះ​ទី​ហ្វុ​ង Mitag

ព្យុះ​ទី​ហ្វុ​ង Mitag ផ្តាច់ជីវិត​មនុស្ស​៦​នាក់​នៅ​កូរ៉េខាងត្បូង ខណៈ​មួយចំនួនទៀត​បាត់​ខ្លួន​

ព្យុះ​ទី​ហ្វុ​ង Mitag ផ្តាច់ជីវិត​មនុស្ស​៦​នាក់​នៅ​កូរ៉េខាងត្បូង ខណៈ​មួយចំនួនទៀត​បាត់​ខ្លួន​

​ព្យុះ​ទី​ហ្វុ​ង Mitag បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជាខ្លាំង​នៅ​កូរ៉េខាងត្បូង ដែលជា​លទ្ធផល​បាន​បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​បាត់​បង់ជីវិត និង​មួយចំនួនទៀត​បាត់​ខ្លួន​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ទីភ្នាក់ងារ​ព័ត៌មាន យ៉ុ​ន​ហាប់ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែតុលា ឆ្នាំ​២០១៩​។​ ​យោងតាម​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា ភាគច្រើន​នៃ​អ្នក​ដែល​ស្លាប់​គឺជា​មនុស្ស​ចាស់ៗ ដែល​ត្រូវ​កប់​ក្រោម​គំនរ​អគារ​ដួលរលំ​ដោយសារ​បំណាក់​ដី ព្រមទាំង​ត្រូវ​ទឹក​ជន់​ហូរ​នាំយកទៅ​ជាមួយ​។ ក្រៅពី​មនុស្ស​បាត់បង់​ជីវិត នៅមាន​អ្នករងរបួស​យ៉ាងតិច​៦​នាក់ និង​អ្នក​បាត់​ខ្លួន​មួយចំនួនទៀត ខណៈ​ចរាចរណ៍​និង​បណ្តាញ​ផ្ត​ត់​ផ្គង់​អគ្គិសនី​ត្រូវបាន​រាំងស្ទះ នៅតាម​តំបន់​ជាច្រើន​។ ...

Recommended

សូម Like និង Follow ពួកយើង