Tag: ព្រះសង្ឃ

ក្រុមការងារសម្ដេចពិជ័យសេនា ទៀ បាញ់ នាំយកទៀនវស្សា និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃបីវត្ដនៅស្រុកអង្គរធំ ខេត្ដសៀមរាប

ក្រុមការងារសម្ដេចពិជ័យសេនា ទៀ បាញ់ នាំយកទៀនវស្សា និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃបីវត្ដនៅស្រុកអង្គរធំ ខេត្ដសៀមរាប

នៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២២នេះ ក្រុមការងារចុះមូលដ្ឋានរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បាននាំយកនូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន០៣វត្ត ស្ថិតក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។ ឯកឧត្ដម ផៃ សុខខេង នាយករងខុទ្ធការល័យសម្ដេចពិជ័យសេនា ទៀ បាញ់ និងជាប្រធានក្រុមការងារប្រចាំការចុះមូលដ្ឋានឃុំពាក់ស្នែង ...

តំណាងរាស្ត្រមណ្ឌលសៀមរាប សំណូមពរឱ្យព្រះសង្ឃអនុវត្តតាមខ្លឹមសារសង្ឃប្រកាសរបស់អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសកន្លងមកឱ្យមានប្រសិទ្ឋភាព

តំណាងរាស្ត្រមណ្ឌលសៀមរាប សំណូមពរឱ្យព្រះសង្ឃអនុវត្តតាមខ្លឹមសារសង្ឃប្រកាសរបស់អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសកន្លងមកឱ្យមានប្រសិទ្ឋភាព

ថ្លែងក្នុងពិធីបើក ការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ ប្រគេនដល់ព្រះចៅអធិការ ភិក្ខុ-សាមណេរ គណៈកម្មការអាចារ្យ នៅវត្តទេពពោធិវង្សស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី២៩ខែមីនាឆ្នាំ២០២២ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប បានសំណូមពរដល់អង្គប្រជុំ សូមធ្វើការចាប់អារម្មណ៍ទៅលើខ្លឹមសារទាំង ៧ ចំណុច ដែលមានចែងក្នុងសង្ឃប្រកាស ដើម្បីរក្សាគុណតម្លៃនិងកិត្យានុភាពរបស់ព្រះពុទ្ធសាសនា ដោយបន្តអនុវត្តខ្លឹមសារសង្ឃប្រកាសរបស់អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសកន្លងមក ...

ព្រះមេគណខេត្តសៀមរាប ព្រមានដាក់នៅដោយឡែកពីគេ ចំពោះព្រះសង្ឃណាដែលមិនស្តាប់ការប្រៀនប្រដៅ មានអស្មឹមានៈ តេះដៀល និងប្រមាថកាតទានដល់ថ្នាក់ដឹកនាំសង្ឃ

ព្រះមេគណខេត្តសៀមរាប ព្រមានដាក់នៅដោយឡែកពីគេ ចំពោះព្រះសង្ឃណាដែលមិនស្តាប់ការប្រៀនប្រដៅ មានអស្មឹមានៈ តេះដៀល និងប្រមាថកាតទានដល់ថ្នាក់ដឹកនាំសង្ឃ

ក្នុងឱកាសបិទពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ ប្រគេនដល់មន្ត្រីសង្ឃស្រុកប្រាសាទបាគង កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ ព្រះធម្មសេរី អាភាការោ ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលាចារ្យព្រះមេគណខេត្តសៀមរាប បានក្រើនរំលឹកដល់ព្រះចៅអធិការតាមបណ្តាវត្តនានាក្នុងទូទាំងខេត្ត ត្រូវណែនាំដល់ភិក្ខុ-សាមណេរក្រោមឱវាទ ត្រូវមានក្រិតក្រមសីលធម៌ គុណធម៌ និងគោរពប្រតិបត្តគ្រូឧប្ឈា និងប្រមុខថ្នាក់ដឹកនាំសង្ឃគ្រប់លំដាប់ថ្នាក់ ហើយករណីភិក្ខុ-សាមណេរអង្គណាមិនស្តាប់ការប្រៀនប្រដៅ មានអស្មឹមានៈ តេះដៀល ...

ព្រះសង្ឃនៅតាមវត្តអារាមក្នុងខេត្តសៀមរាប នៅតែប្រារព្ធបុណ្យពិសាខបូជាជាធម្មតា ប៉ុន្តែពុំសូវមានពុទ្ធបរិស័ទចូលរួមច្រើនឡើយ ដោយសារវិបត្តិកូវីដ-១៩

ព្រះសង្ឃនៅតាមវត្តអារាមក្នុងខេត្តសៀមរាប នៅតែប្រារព្ធបុណ្យពិសាខបូជាជាធម្មតា ប៉ុន្តែពុំសូវមានពុទ្ធបរិស័ទចូលរួមច្រើនឡើយ ដោយសារវិបត្តិកូវីដ-១៩

២ឆ្នាំមកនេះ (២០២០-២០២១) ដោយសារវិបត្តិជំងឺកូវីដ-១៩ កំពុងរីករាលដាលក្នុងសកលលោក ក៏ដូចជានៅកម្ពុជា រាជរដ្ឋាភិបាលបានផ្អាកមិនឲ្យមានការជួបជុំមនុស្សច្រើន ប្រារព្ធពិធីបុណ្យសាសនានានាឡើយ។ ដូច្នេះតាមវត្តអារាមនានា ក្នុងខេត្ត ក៏បានអនុវត្តតាម មិនមានការប្រមូលផ្ដុំព្រះសង្ឃ និងពុទ្ធបរិស័ទច្រើនដូចបណ្តាឆ្នាំមុនទេ ប៉ុន្តែក៏មិនអាចអត់ធ្វើទាំងស្រុងនោះដែរ។ បើពិនិត្យទិដ្ឋភាពនៅតាមទីវត្តអារាមនានាក្នុងខេត្ត ការរៀបចំប្រារព្ធពិធីបុណ្យពិសាខបូជាតាមលំអានព្រះពុទ្ឋសាសនា និងទំនៀមទម្លាប់ប្រពៃណីខ្មែរ ជាធម្មតា ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ និងការណែនាំពីវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ...

តំណាងរាស្ដ្រខេត្ដសៀមរាបនិងអាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន ៣៣ វត្ដ ក្នុងស្រុកពួក សម្រាប់ដោះស្រាយក្នុងអំឡុងពេលជួបវិបត្ដិជំងឺកូវីដ១៩

តំណាងរាស្ដ្រខេត្ដសៀមរាបនិងអាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន ៣៣ វត្ដ ក្នុងស្រុកពួក សម្រាប់ដោះស្រាយក្នុងអំឡុងពេលជួបវិបត្ដិជំងឺកូវីដ១៩

នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី រួមជាមួយនឹងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត បាននាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន ៣៣ ...

ព្រះសង្ឃគង់នៅវត្តអធ្វា ត្រូវបានអាជ្ញាធរខេត្ត និង ព្រះអនុគណក្រុងសៀមរាប សម្រេចមិនឲ្យនិមន្ដចេញទៅក្រៅជាបណ្ដោះអាសន្ន ដោយសារជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

ព្រះសង្ឃគង់នៅវត្តអធ្វា ត្រូវបានអាជ្ញាធរខេត្ត និង ព្រះអនុគណក្រុងសៀមរាប សម្រេចមិនឲ្យនិមន្ដចេញទៅក្រៅជាបណ្ដោះអាសន្ន ដោយសារជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប មានថេរៈដិកាថា អាជ្ញាធរខេត្ត និង អនុគណក្រុងសៀមរាប សម្រេចមិនអនុញ្ញាតឲ្យព្រះសង្ឃគ្រប់អង្គគង់នៅវត្តអធ្វា ក្នុងក្រុងសៀមរាប និមន្ដចេញក្រៅ ឬទទួលការនិមន្តទៅសូត្រមន្តក្នុងពិធីផ្សេងៗនៅខាងក្រៅឡើយ បន្ទាប់ពីគ្រួសារដែលមានវិជ្ជមានកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានទៅរកលោកយាយចុងភៅក្នុងវត្ត ដើម្បីស្រោចទឹក និង ...

ព្រះមេគណខេត្តសៀមរាបក្រើនរំលឹកដល់ព្រះសង្ឃ ដូនជីតាជីនិងប្រជាពុទ្ឋបរិស័ទក្នុងស្រុកក្រឡាញ់និងស្រុកស្រីស្នំ កុំភ្លេចខ្លួន និង កុំធ្វេសប្រហែសជាមួយវីរុសកូវីដ១៩

ព្រះមេគណខេត្តសៀមរាបក្រើនរំលឹកដល់ព្រះសង្ឃ ដូនជីតាជីនិងប្រជាពុទ្ឋបរិស័ទក្នុងស្រុកក្រឡាញ់និងស្រុកស្រីស្នំ កុំភ្លេចខ្លួន និង កុំធ្វេសប្រហែសជាមួយវីរុសកូវីដ១៩

កាលពីរសៀលថ្ងៃទី១២ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលា ចារ្យ ព្រះមេគណខេត្តសៀមរាប បាននិមន្តចុះសួរសុខទុក្ខដល់ព្រះសង្ឃនៅតាមទីអារាមនានានៅក្នុងស្រុកក្រឡាញ់និងស្រុកស្រីស្នំ ស្របតាមសេចក្តីជូនដំណឹងរបស់គណៈសង្ឃនាយក ដែលបានជូនដំណឹងឱ្យគណៈសង្ឃខេត្តចុះសួរសុខទុក្ខព្រះសង្ឃតាមមូលដ្ឋាន ក្នុងពេលជំងឺកូវីដ១៩កំពុងរាតត្បាតជុំវិញសកលលោក ខណៈដែលប្រជាពុទ្ឋបរិស័ទជិតឆ្ងាយមិនបានជួបជុំប្រារព្ឋពិធីផ្សេងៗ តាមប្រពៃណីទំនៀមទម្លាប់ ដោយសារខ្លាចឆ្លងវីរុសកូវីដ១៩ និងដោយការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ...

ព្រះសង្ឃក្នុងសង្កាត់សៀមរាប រៀបចំពិធីដង្ហែរវាយគងជ័យ ប្រកាសសូត្រព្រះធម៌ ស្រោចស្រពប្រោះព្រំមន្តសុគន្ធវារី អប់រំផ្លូវចិត្ត និងសារអប់រំរាជរដ្ឋាភិបាលការពារជំងឺកូវីដ១៩

ព្រះសង្ឃក្នុងសង្កាត់សៀមរាប រៀបចំពិធីដង្ហែរវាយគងជ័យ ប្រកាសសូត្រព្រះធម៌ ស្រោចស្រពប្រោះព្រំមន្តសុគន្ធវារី អប់រំផ្លូវចិត្ត និងសារអប់រំរាជរដ្ឋាភិបាលការពារជំងឺកូវីដ១៩

កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ព្រះសង្ឃក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីដង្ហែរវាយគងជ័យ ប្រកាសសូត្រព្រះធម៌ ស្រោចស្រពប្រោះព្រំមន្តសុគន្ធវារី និងផ្សព្វផ្សាយសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីធ្វើឲ្យផ្លូវចិត្តពុទ្ធបរិស័ទមានភាពនឹងនរ បញ្ចៀសការភ័យខ្លាច និងបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីត១៩ ក្នុងខេត្តសៀមរាប។ ការរៀបពិធីនេះដែរ ស្របតាមសេចក្តីប្រកាស របស់គណសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទប់ស្កាត់ ...

លោក​គ្រូសូត្រស្តាំ​វត្ត​អធ្វារប្រតិកម្មចំពោះ​ការចោទប្រកាន់​តាម​បណ្តាញ Facebookដែលថា​ព្រះសង្ឃ លួច​កាប់​ឈើ​នៅក្នុង​វត្ត

លោក​គ្រូសូត្រស្តាំ​វត្ត​អធ្វារប្រតិកម្មចំពោះ​ការចោទប្រកាន់​តាម​បណ្តាញ Facebookដែលថា​ព្រះសង្ឃ លួច​កាប់​ឈើ​នៅក្នុង​វត្ត

​ដោយយោង​ទៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម Facebookក្នុង​រយៈពេល​១​សប្តាហ៍​មកនេះដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ និងធ្វើការ​រឹះ​គន់​មកលើ​ចំណាត់ការ​របស់​សមត្ថ​កិច្ច និងមន្ទីរជំនាញដែល​បាន​ចុះ​ធ្វើការ​សម្របសម្រួលដោះស្រាយ​ក្នុងករណីនេះ ហើយ​ត្រូវបាន​ឯកឧត្តម​អភិបាលខេត្ត ធ្វើការ​ប្រគេន​ឈើមួយ​ដើម​នេះ​ជូន​ដល់​វត្ត​អធ្វាទៅតាម​ការ​បិណ្ឌ​បាត្រ​របស់​គ្រូ​ចៅអធិការ​វត្ត​អធ្វា ។ដើម្បី​ស្វែងរក​នូវ​ការពិត និងភាពយុត្តិធម៌​ជូន​ដល់ ព្រះសង្ឃ គណៈកម្មការ​វត្ត​អធ្វា ដែល​ត្រូវ​បានទទួល​ការចោទប្រកាន់ថា ព្រះសង្ឃ​វត្ត​អធ្វា បាន​ឃុបឃិត​គ្នា​កាប់​ឈើ​ជាច្រើន​ដើម​នៅក្នុង​វត្តស្ថិតក្នុង​តំបន់​អភិរក្សលួច​លក់​ទៅ​ឲ្យ​ឈ្មួញ​ខុសច្បាប់ស្ថិតនៅ​ភូមិ​ក្រសាំង​រលើងសង្កាត់​សៀមរាប ក្រុង ខេត្តសៀមរាប ។ ​តាម​ការបញ្ជាក់​របស់​ព្រះសង្ឃ​វិសុទ្ធិ​ញាណ បិ​យ​ធ​ម្មោ ភ្លឿ​ន ដៃ ព្រះ​គ្រូសូត្រស្តាំ ...

សាលា​គណ​និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តសៀមរាប បើក​វគ្គ​បណ្តុះបណ្តាល​ស​ម្រា​ប់​គណៈ​គ្រប់គ្រង​សាលា​ពុទ្ធិកបឋមសិក្សាដើម្បី​បង្កើន​នូវ​ធនធាន​ព្រះសង្ឃ​

សាលា​គណ​និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តសៀមរាប បើក​វគ្គ​បណ្តុះបណ្តាល​ស​ម្រា​ប់​គណៈ​គ្រប់គ្រង​សាលា​ពុទ្ធិកបឋមសិក្សាដើម្បី​បង្កើន​នូវ​ធនធាន​ព្រះសង្ឃ​

សាលា​គណ​និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តសៀមរាប បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​មួយ សម្រាប់​គណៈ​គ្រប់គ្រង​សាលា​ពុទ្ធិកបឋមសិក្សា ដើម្បី​ពង្រឹង​ផ្នែក​គ្រប់គ្រង និង​បង្កើន​នូវ​ធនធាន​ព្រះសង្ឃ ក៏ដូចជា​ការគ្រប់គ្រង​ការបង្រៀន​នៅតាម​បណ្តា​សាលា​ពុ​ទ្ឋិ​ក​បឋមសិក្សា ដែល​កំពុងដំណើរការ​នៅក្នុង​ទូទាំង​ខេត្ត ឱ្យស្រប​ទៅតាម​និយាម​គរុកោសល្យ ដែល​អគ្គាធិការដ្ឋាន​ពុ​ទ្ឋិ​ក​សិក្សា​ជាតិ​បានកំណត់​មក​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ បាន​រៀបចំឡើង​នៅក្នុង​បរិវេណ​វត្ត​ដំណាក់ ក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប មាន​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ ដោយមាន​សិក្ខាកាម​ជា​ព្រះគ្រូ​ចៅអធិការ មកពី​បណ្តា​វត្ត​ដែលមាន​សាលា​ពុ​ទ្ឋិ​ក​បឋមសិក្សា​ក្នុង​ទូទាំង​ខេត្ត ប្រមាណ​ជា​៦០​អង្គ ...

Page 1 of 2 1 2

Recommended

សូម Like និង Follow ពួកយើង