Tag: ភ្ញៀវទេសចរ​

ខេត្តសៀមរាប ទទួលបានវត្តមានភ្ញៀវទេសចរជាង២៦ម៉ឹននាក់ សម្រាប់ខែមករា ដើមឆ្នាំ២០២៤

ខេត្តសៀមរាប ទទួលបានវត្តមានភ្ញៀវទេសចរជាង២៦ម៉ឹននាក់ សម្រាប់ខែមករា ដើមឆ្នាំ២០២៤

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងរយៈពេលពេញ១ខែ នាខែមករា ដើមឆ្នាំ២០២៤នេះ ទទួលបានភ្ញៀវទេសចរចំនួន ២៦៩.៤៣២នាក់ ដែលបានចូលមកលេងកំសាន្តនៅតាមតំបន់ប្រាសាទ រួមនឹងតំបន់ទេសចរណ៍នានានៅទូទាំងខេត្ត។ របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំង ២៦៩.៤៣២នាក់ ពួកគាត់បានមកទស្សនាកម្សាន្តនៅតាមតំបន់ប្រាសាទ រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន ក្បាលស្ពាន បឹងទន្លេសាប ...

រយ:ពេល ៧ខែដើមឆ្នាំ២០២៣ ភ្ញៀវទេសចរទស្សនា ក្នុងតំបន់អង្គរ បានជាង ២លាន៦៤ម៉ឺននាក់ !

រយ:ពេល ៧ខែដើមឆ្នាំ២០២៣ ភ្ញៀវទេសចរទស្សនា ក្នុងតំបន់អង្គរ បានជាង ២លាន៦៤ម៉ឺននាក់ !

មន្ដ្រីជំនាញផ្នែទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លំហូរភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានទៅទស្សនារមណីយដ្ឋានអង្ករ ក្នុងរយ:ពេល ៧ខែឆ្នាំ២០២៣នេះ មានចំនួនជាង ២,៦៤៣,០០០នាក់ មានការកើនឡើងគួរឱ្យកត់សំគាល់ បើប្រៀបធៀបនឹងរយ:ពេលដូចគ្នា ឆ្នាំ២០២២។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី០១ ខែសីហា ...

អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

អាជ្ញាធរខេត្តសៀមរាប បានធ្វើការជំរុញដល់ភាគីពាក់ព័ន្ធនានា នៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប ត្រូវធ្វើយ៉ាងណាកុំឲ្យមានបាតុភាពមិនល្អ នាំឲ្យមានការថ្នាំងថ្នាក់ដល់អ្នកទេសចរដែលចូលមកកម្សាន្តនៅក្នុងខេត្តបេតិកភណ្ឌមួយនេះ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅព្រលានយន្តហោះអន្តរជាតិសៀមរាប លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ...

រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី១ខែមេសាឆ្នាំ២០២៣នេះ បានបង្ហាញថា សម្រាប់រយៈពល៣ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែមីនាឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរចំនួន ២៣៦ ៣៤១នាក់ កើនឡើងជាង១០០០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និងទទួលបានប្រាក់ចំណូលចំនួន ១១ ១៣៥ ៤៩២ ដុល្លារអាមេរិក កើនឡើងជាង ១០០០ភាគរយ បើធៀបនឹងឆ្នាំ២០២២កន្លងទៅ។ សេចក្ដីប្រកាសព័ត៌មានបានបន្ថែមថា ...

ទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត បានបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលទស្សនា

ទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត បានបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលទស្សនា

នៅវេលាព្រឹកព្រលឹមស្រាងៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ បានមកអង្គុយរង់ចាំនៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ។   ភ្ញៀវទេសចរណមកពីរាជធានីភ្នំពេញ កញ្ញា យាន ដានី ...

ភ្ញៀវទេសចរទិញសំបុត្រទស្សនាអង្គរ និងប្រាសាទកោះកេរ ជាង ៧ម៉ឺននាក់ ក្នុងខែកុម្ភ: ឆ្នាំ២០២៣ 

ភ្ញៀវទេសចរទិញសំបុត្រទស្សនាអង្គរ និងប្រាសាទកោះកេរ ជាង ៧ម៉ឺននាក់ ក្នុងខែកុម្ភ: ឆ្នាំ២០២៣ 

គ្រឹះស្ថានអង្គរបានបង្ហាញថា ភ្ញៀវទេសចរអន្ដរជាតិ ទិញសំបុត្រចូលទស្សនាអង្គរ និងប្រាសាទកោះកេរ រយ:ពេលមួយខែ មានចំនួនជាង ៧ម៉ឺននាក់ និងទទួលថវិកាពីការលក់សំបុត្រជាង ៣លានដុល្លា បើធៀបនឹងឆ្នាំ២០២២កើនឡើងជាង ៩០០ភាគរយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញថា ចាប់ពីថ្ងៃទី០១ ខែកុម្ភ: ដល់ថ្ងៃទី២៨ ...

អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនានៅសៀមរាប អង្គរវត្ត ប្រមាណជាង ១០ម៉ឺននាក់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម

អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនានៅសៀមរាប អង្គរវត្ត ប្រមាណជាង ១០ម៉ឺននាក់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលបានជ្រើសរើសទឹកដីបេតិកភណ្ឌ នៃរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងៗ នៅខេត្ដសៀមរាប ដែលជាកន្លែងដើរកំសាន្ដ សម្រាប់ថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃចិន និងវៀតណាម ក្នុងរយ:ពេលចាប់ពីថ្ងៃទី២១ ដល់២៤ ខែមករា ឆ្នាំ២០២៤ មានចំនួន ១០៥,៤៨១នាក់។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឲ្យដឹងនៅ ល្ងាចថ្ងៃទី២៤ ខែមករានេះថា ប្រជាពលរដ្ឋ ...

ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង ៧ម៉ឺន៦ពាន់នាក់ ក្នុងរយ:ពេល ៧ថ្ងៃ អ្នកទេសចរជាតិ និងអន្ដរជាតិ បានដើរលេងកំសាន្ត នៅខេត្ដសៀមរាប !

ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង ៧ម៉ឺន៦ពាន់នាក់ ក្នុងរយ:ពេល ៧ថ្ងៃ អ្នកទេសចរជាតិ និងអន្ដរជាតិ បានដើរលេងកំសាន្ត នៅខេត្ដសៀមរាប !

ក្នុងរយ:ពេល ១សប្តាហ៍ មានប្រមាណជាង ៧៦,០០០នាក់ ដែលក្នុងនោះភ្ញៀវជាតិ ៧០,០០០នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ៦,០២២នាក់ផងដែរ។ចំនួនភ្ញៀវទេសចរ ដែលបានដើរកំសាន្តមានការកើនឡើងច្រើនជាបន្ដបន្ទាប់ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២២ ខណ: ដែលខេត្តសៀមរាប បានរៀបចំពិធីឆ្លងឆ្នាំសកល ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើន និងស្របពេល ដែលប្រទេសមានសន្ដិភាព និងការអភិវឌ្ឍរីកចំរើននូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលផ្តល់ឱកាសអោយបងប្អូនប្រជាពលរដ្ឋប្រកបមុខរបរ បំពេញការងាររៀងៗខ្លួន ...

អ្នកទេសចរជាច្រើនពាន់នាក់ បានទៅទស្សនានៅព្រះសាទអង្គរវត្ត ក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ

អ្នកទេសចរជាច្រើនពាន់នាក់ បានទៅទស្សនានៅព្រះសាទអង្គរវត្ត ក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិរាប់ពាន់នាក់ បាននាំគ្នាទៅទស្សនារមណីយដ្ឋានអង្គរ នាឱកាសនៃថ្ងៃឈប់សម្រាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ដែលជាថ្ងៃទីមួយ។ ក្រុមអ្នកទេសចរជាតិបានឱ្យដឹងដូចៗគ្នាថា ពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះចំថ្ងៃឈប់សម្រាកច្រើនថ្ងៃ ហើយស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ទើបពួកគាត់មានឱកាសដើរកំសាន្។ ជាមួយគ្នានោះការដើរកំសាន្ដនៅប្រាសាទអង្គរវត្ដ ស្របពេលប្រទេសជាតិមានសុខសន្ដិភាព ផ្លូវថ្នល់មានការអភិវឌ្ឍ ងាយស្រួលធ្វើដំណើរ ជាពិសេសការទៅទស្សនាអង្គរ ក៏ជាការលើកស្ទួយនូវតម្លៃវប្បធម៌ខ្មែរផងដែរ។ ពួកគាត់បានសម្ដែងការរីករាយ ...

តំបន់សៀមរាបថ្មី នឹងចូលរួមទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាបប្រមាណ ៧លាននាក់នៅឆ្នាំ២០៣៥

តំបន់សៀមរាបថ្មី នឹងចូលរួមទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាបប្រមាណ ៧លាននាក់នៅឆ្នាំ២០៣៥

ថ្លែងនៅខេត្តសៀមរាប កាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍លើកឡើងថា រាជរដ្ឋាភិបាលបានដាក់គោលដៅសម្រាប់ខេត្តសៀមរាបនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៧លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០៣៥ ដោយផ្អែកលើគោលដៅទេសចរណ៍ទាំង៦របស់ខេត្តមួយនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថាទោះបីពុំមានវិបត្តិកូវីដ១៩ ខេត្តសៀមរាប ក៏អាចផ្ទុកភ្ញៀវទេសចរណ៍បានដល់៧លាននាក់នោះដែរ។ ឯកឧត្តម បន្ថែមថា នេះដោយសារតែ ក្រុងសៀមរាប ជាទីក្រុងបេតិកភណ្ឌ ដែលមានការការពារហ្មត់ចត់ និងមិនអាចអភិវឌ្ឍន៍តាមការចង់បាននោះទេ។ ឯកឧត្តមរដ្ឋមន្ត្រី ...

Page 1 of 3 1 2 3

Recommended

សូម Like និង Follow ពួកយើង