Tag: រៀបចំ​ចិញ្ចើមផ្លូវ

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​គម្រោង​ផែនការ​នៃ​ការដាំ​កូនឈើ និង រៀបចំ​ចិញ្ចើមផ្លូវ តាម​បណ្ដោយ​ផ្លូវ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប មក​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​គម្រោង​ផែនការ​នៃ​ការដាំ​កូនឈើ និង រៀបចំ​ចិញ្ចើមផ្លូវ តាម​បណ្ដោយ​ផ្លូវ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប មក​ប្រាសាទអង្គរវត្ត​

​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ក្នុង​គោលបំណង​លើកកម្ពស់​សោភ័ណភាព ព្រមទាំង​បង្កើន​ភាពស្រស់ស្អាត និង​ទេសភាព​បៃតង តាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប មកកាន់​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​ដាំ​កូនឈើ​លម្អ​ផ្លូវ ចាប់ពី​ព្រលានយន្តហោះ​អន្ដរជាតិ​ខេត្តសៀមរាប​រហូតដល់​មុខ​ប្រាសាទអង្គរវត្ត ដែល​គម្រោង​នេះ​មិន​ត្រឹមតែ​បង្កើន​ភាព​ទាក់ទាញ​បែប​លក្ខណៈ​ធម្មជាតិ​ដល់​រមណីយដ្ឋាន​អង្គរ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ចូលរួម​យ៉ាងសំខាន់​ក្នុង​ការលើកតម្លៃ​លេចធ្លោ​ជាស​កល​នៃ​រមណីយដ្ឋាន​អង្គរ តាមរយៈ​ការរក្សាបាន​នូវ​ភាព​ឆ្លុះបញ្ចាំង​គ្នា​ទៅវិញទៅមក រវាង​ប្រាសាទ​ធម្មជាតិ និង​សហគមន៍​មនុស្ស​។​ ​មន្ត្រី​បាន​ឲ្យ​ដឹង​បន្ថែមថា កូនឈើ​ដែល​នឹងត្រូវ​ដាំ​លម្អ​តាម​ដងផ្លូវ​នេះ​មាន​ចំនួន​ជាង​១​ពាន់​ដើម ដែលជា​ប្រភេទ​កូនឈើ​ធ្នង់ ជា​ប្រភេទ​ឈើប្រណិត ដែល​ប្រជាជន​ខ្មែរ​ទូទៅ​និយម​ចូលចិត្ត ...

Recommended

សូម Like និង Follow ពួកយើង