Tag: លូវ​មិត្តភាព​-​កូរ៉េ

មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ពិនិត្យ​គុណភាព​ផ្លូវ​មិត្តភាព​-​កូរ៉េ ពី​រង្វង់​មូល​ព្រៃ​គុយ​ដល់​រង្វង់​មូល​កូនដំរី​

មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ពិនិត្យ​គុណភាព​ផ្លូវ​មិត្តភាព​-​កូរ៉េ ពី​រង្វង់​មូល​ព្រៃ​គុយ​ដល់​រង្វង់​មូល​កូនដំរី​

​នា​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ មន្ត្រី​ជំនាញ​ផ្នែក​ផ្លូវថ្នល់​មកពី​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ត្រួតពិនិត្យ​លើ​កំណាត់​ផ្លូវ​មិត្តភាព​-​កូរ៉េ ក្នុង​គោលបំណង​សិក្សា​គុណភាព​ផ្លូវ ដែល​កំពុង​ជួសជុល ដោយ​ក្រុមហ៊ុន​ម៉ៅការ ដើម្បី​ត្រួតពិនិត្យ​ពី​ភាពត្រឹមត្រូវ​តាម​បទដ្ឋាន ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានកំណត់​។​ ​ការចុះពិនិត្យ​មើល​នេះ ផ្ដោតទៅលើ​សម​ស្រម​តាម​បទដ្ឋាន​បច្ចេកទេស​ដែល​បានកំណត់​ដូចជា ភាពរឹងមាំ​នៃ​គ្រឹះ​ថ្ម​របស់​ផ្លូវ ដែល​ធានា​ដល់​ការប្រើប្រាស់​បានយូរ​អង្វែង និង​ធានា​បញ្ហា​ខូចខាត នៅពេល​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​(​មិន​លើស​ទំងន់​កំណត់​)​។ ក្នុងករណី​រកឃើញថា​ក្រុមហ៊ុន​មិនបាន​ធ្វើ​គ្រប់​តាម​បទដ្ឋាន​ដែល​បានកំណត់​ទេនោះ ភាគី​ក្រុមហ៊ុន​នឹងត្រូវ​រក​វិធីសាស្ត្រ​ថ្មី ដើម្បី​ពង្រឹង​កម្រិត​កំហាប់​នៃ​ស្រទាប់​គ្រឹះ​ថ្ម​ឡើងវិញ​។​ ...

Recommended

សូម Like និង Follow ពួកយើង