Tag: វត្ត​ដំណាក់​

វត្តដំណាក់ក្រុងសៀមរាប ដង្ហែគ្រឿងបូជាសម្រាប់ពិធីបុណ្យមាឃបូជានិងរាប់បាត្រព្រះសង្ឃចំនួន១៦៧អង្គ

វត្តដំណាក់ក្រុងសៀមរាប ដង្ហែគ្រឿងបូជាសម្រាប់ពិធីបុណ្យមាឃបូជានិងរាប់បាត្រព្រះសង្ឃចំនួន១៦៧អង្គ

ព្រះគ្រូ ធម្មសិរីញាណ ឡម លឿម ព្រះវិន័យធរវត្តដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប បានមានព្រះដីកាឱ្យដឹងក្នុងពិធីរាប់បាត្រព្រះសង្ឃចំនួន១៦៧អង្គនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៤ថា៖ពិធីបុណ្យមាឃបូជាជាពិធីបុណ្យដ៏ធំនិងសំខាន់មួយក្នុងចំណោមបុណ្យផ្សេងៗរបស់ព្រះពុទ្ឋសាសនានិងត្រូវបានភិក្ខុ សាមណេរ ព្រមទាំងប្រជាពុទ្ឋបរិស័ទ តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ១៥កើត ខែមាឃ ដើម្បីរំឭកទៅដល់ព្រឹត្តិការណ៍ដ៏សំខាន់ ២ ដែលបានកើតឡើង នៅក្នុងពេលដែលព្រះពុទ្ធជាម្ចាស់ ទ្រង់ព្រះធរមាននៅឡើយ។ ព្រឹត្តិការណ៍សំខាន់ ទី១ គឺពេលដែលព្រះអង្គទ្រង់ប្រជុំព្រះភិក្ខុសង្ឃចំនួន ...

អង្គកឋិនទានមហាសាមគ្គីដង្ហែចូលទៅកាន់វត្តដំណាក់ ក្រុងសៀមរាប ទទួលបានបច្ច័យជាង៤០លានរៀល សម្រាប់ប្រើប្រាស់ក្នុងការកសាងសមិទ្ធិផលនានា

អង្គកឋិនទានមហាសាមគ្គីដង្ហែចូលទៅកាន់វត្តដំណាក់ ក្រុងសៀមរាប ទទួលបានបច្ច័យជាង៤០លានរៀល សម្រាប់ប្រើប្រាស់ក្នុងការកសាងសមិទ្ធិផលនានា

អង្គកឋិនទានដែលផ្ដួចផ្ដើមឡើងដោយគណៈកម្មការ អាចា្យ និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ ដង្ហែចូលទៅវេប្រគេនព្រះសង្ឃដែលគង់ចាំវស្សាអស់រយៈពេល បីខែ ក្នុងពុទ្ធសេមាវត្តដំណាក់ ក្រុងសៀមរាប កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទទួលបានថវិកាចំនួន ៤២លានរៀល និង ២.០៨៤ដុល្លារ ដែលបច្ច័យទាំងនេះ នឹងបែងចែកសម្រាប់ផ្គត់ផ្គង់ចតុបច្ច័យព្រះសង្ឃក្នុងវត្ត មួយចំនួនធំត្រូវបែងចែកយកទៅផ្គត់ផ្គង់ទិញសម្ភារៈសិក្សា ផ្នែកពុទ្ឋកៈបឋមសិក្សា និងពុទ្ឋកៈវិទ្យាល័យ ជួសជុលកែលំអទីសេនាសនសង្ឃ ...

ព្រះសង្ឃវត្តដំណាក់ និងសប្បុរសជន បរិច្ចាគថវិកាជិត២៦មុឺនដុល្លារ កសាងអគារសិក្សាមួយខ្នង និងសមិទ្ធផលមួយចំនួននៅសាលាបឋមសិក្សាវត្តដំណាក់

ព្រះសង្ឃវត្តដំណាក់ និងសប្បុរសជន បរិច្ចាគថវិកាជិត២៦មុឺនដុល្លារ កសាងអគារសិក្សាមួយខ្នង និងសមិទ្ធផលមួយចំនួននៅសាលាបឋមសិក្សាវត្តដំណាក់

អគារសិក្សាថ្មីមួយខ្នងមានកម្ពស់ ២ជាន់ ស្មើនឹង ១០បន្ទប់ និងសមិទ្ធផលនានា រួមមានរបងសាលា ក្លោងទ្វារ និងក្រាលការ៉ូឡា ស្ថិតក្នុងសាលាបឋមសិក្សាវត្តដំណាក់ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ...

វត្តដំណាក់ទទួលបានចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងពានរង្វាន់អារាមមេត្រីបរិស្ថាន ពីក្រសួងបរិស្ថាន វត្តដំណាក់ ស្ថិតក្នុងក្រុងសៀមរាប

វត្តដំណាក់ទទួលបានចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងពានរង្វាន់អារាមមេត្រីបរិស្ថាន ពីក្រសួងបរិស្ថាន វត្តដំណាក់ ស្ថិតក្នុងក្រុងសៀមរាប

ត្រូវបានជាប់ចំណាត់ថ្នាក់លេខ២ ជាអារាមមេត្រីបរិស្ថាន ក្នុងចំណោមវត្តទាំង ៣៨វត្ត នៅទូទាំងប្រទេសពីក្រសួងបរិស្ថាន បន្ទាប់ពីបានដាក់បេក្ខភាពប្រកួតប្រជែងកន្លងមក ខណៈពេលថ្មីៗនេះ ព្រះគ្រូចៅអធិការវត្តដំណាក់ បានដឹកនាំក្រុមការងារវត្ត និងព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូចៅអធិការវត្តមួយចំនួនក្នុងក្រុង ព្រមទាំងមន្ត្រីសង្ឃជាច្រើនអង្គក្នុងខេត្តសៀមរាប ដើម្បីនិមន្តទៅទទួលមេដាយប្រាក់ និងពានរង្វាន់អារាមមេត្រីបរិស្ថាននៅក្រសួងបរិស្ថាន ។ ព្រះធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តដំណាក់ ...

ប្រជាពលរដ្ឋចំនួន២៣គ្រួសារ នៅសង្កាត់សាលាកំរើក ទទួលបានស្បៀងអាហារ និងសម្ភារ:ផ្ទះបាយ ពីព្រះសង្ឃ និងគណ:កម្មការវត្តដំណាក់ចូលរួមរំលែកការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ !

ប្រជាពលរដ្ឋចំនួន២៣គ្រួសារ នៅសង្កាត់សាលាកំរើក ទទួលបានស្បៀងអាហារ និងសម្ភារ:ផ្ទះបាយ ពីព្រះសង្ឃ និងគណ:កម្មការវត្តដំណាក់ចូលរួមរំលែកការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ !

នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ព្រះគ្រូធម្មវិសុទ្ឋិរង្សី ឡាច ចន្ថា ចៅអធិការវត្តដំណាក់ រួមជាមួយគណ:កម្មការវត្ត ដឹកនាំដោយមហាឧបាសកពុទ្ធសាសនូបត្ថម្ភ ង៉ែត យ៉ិន ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសមុហ៍គណខេត្ត ព្រះរាជាគណ: ព្រះចៅអធិការវត្តមួយចំនួនក្នុងក្រុងសៀមរាប និងលោក សាម ឡន ចៅសង្កាត់សាលាកំរើករួមជាមួយក្រុមការងារសង្កាត់ផងដែរ ...

ប្រជាពលរដ្ឋខ្វះខាតចំនួន១០គ្រួសារ ក្នុងភូមិវត្តដំណាក់បានទទួលអំណោយពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់

ប្រជាពលរដ្ឋខ្វះខាតចំនួន១០គ្រួសារ ក្នុងភូមិវត្តដំណាក់បានទទួលអំណោយពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ ប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃចំនួន ១០គ្រួសារ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលក្នុងនោះគ្រួសារខ្លះប្រភេទក្រ១ និងក្រ២ និងគ្រួសារខ្លះជាចាស់ជរា ស្ត្រីម៉េម៉ាយកូនច្រើន បានទទួលអំណោយជាថវិកា និងសម្ភារប្រើប្រាស់ផ្ទះបាយ រួមនឹងស្បៀងអាហារមួយចំនួន ដើមម្បីយកទៅដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ។ ដោយអំណោយទាំងអស់នេះដែរ បានមកពីការផ្ដួចផ្ដើមពីព្រះគ្រូធម្មវិសុទ្ឋិរង្សី ឡាច ចន្ថា ...

ព្រះមហាវិមលធម្ម ពិន សែម និមន្តជាអធិបតី ក្នុងពិធីបិទសន្លឹកមាសលើព្រះពុទ្ឋបដិមា នៅវត្តដំណាក់

ព្រះមហាវិមលធម្ម ពិន សែម និមន្តជាអធិបតី ក្នុងពិធីបិទសន្លឹកមាសលើព្រះពុទ្ឋបដិមា នៅវត្តដំណាក់

នៅបរិវេណព្រះគន្ឋកុដិក្នុងវត្តដំណាក់ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីចុងសប្តាហ៍នេះ មានរៀបពិធីបិទសន្លឹកមាសលើព្រះពុទ្ឋបដិមា ទ្រង់ត្រាស់ដឹង បរិនិព្វាន និងដំរីបាលិលេយ្យ ក្រោមព្រះវត្តមាននិមន្តជាព្រះអធិបតី ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ជាឧត្ដមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ដរាជបូណ៌ ក្រុង  ខេត្ដសៀមរាប និងព្រះវត្តមានព្រះមេគណខេត្ត ...

ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី១ខ្នង ១០បន្ទប់ នៅក្នុងបរិវេណវត្តដំណាក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប !

ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី១ខ្នង ១០បន្ទប់ នៅក្នុងបរិវេណវត្តដំណាក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប !

ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់មាតាបិតា ឬអាណាព្យាបាលសិស្ស និង លោកគ្រូអ្នកគ្រូ ព្រមទាំងគួបផ្សំទៅនឹងចំនួនសិស្សចេះតែមានកំណើនឡើងជារៀងរាល់ឆ្នាំផងនោះ ពិសេសដោយមើលឃើញពីភាពខ្វះអគារសិក្សាផង ព្រះសង្ឃ និងគណ:កម្មការវត្តដំណាក់ បានផ្តួចផ្តើមលើកគម្រោងសាងសង់អគារសិក្សាថ្មី១ខ្នង ស្មើនឹង១០បន្ទប់ ប្រវែង៤០ម៉ែត្រគុណនឹង៩ម៉ែត្រ មានកម្ពស់២ជាន់ ក្នុងតម្លៃប៉ាន់ស្មានជិត៣០ម៉ឺនដុល្លារអាមេរិក។ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ ក្រោមអធិបតីភាពព្រះវិជ័យរង្សី បណ្ឌិត ឡាច ...

វត្ត​ដំណាក់​ខេត្ត​សៀមរាប​រៀបចំ​ក្បួន​ដង្ហែ​ធំ​ក្នុង​ថ្ងៃ​មាឃបូជា​

វត្ត​ដំណាក់​ខេត្ត​សៀមរាប​រៀបចំ​ក្បួន​ដង្ហែ​ធំ​ក្នុង​ថ្ងៃ​មាឃបូជា​

 ក្បួន​ដង្ហែ​ពិធី​សាសនា​ដ៏​ធំ​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​រៀបចំ​ឡើង​នៅ​រសៀល​ថ្ងៃទី​១៩ កុម្ភៈ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា​។ ក្បួន​ដង្ហែ​មាឃបូជា​ចាប់ផ្តើម​នៅ​ម៉ោង​ជាង ៣​រសៀល ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជិត ៣​ពាន់​អង្គ​-​នាក់ ដែល​បាន​ធ្វើដំណើរ​ចេញពី​វត្ត​ដំណាក់​។ ពិធី​នេះ​បាន​ទាញ​ចំណាប់​អារម្មណ៍​ពី​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ រួម​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត នៅ​អម​សងខាង​ផ្លូវ​ជាច្រើន​ផងដែរ​។​ ​ក្បួន​ដង្ហែរ​មាឃបូជា​នេះ ចែកជា​៦​ផែន រួម​មាន​ផែន​រថយន្ត​នាំ​ផ្លូវ មាន​បដា​អបអរសាទរ ដង្ហែ​មាឃ​មហា​បូជា សិស្សសាលា​បឋមសិក្សា​វត្ត​បូព៌ លោកគ្រូ​អ្នកគ្រូ​, ...

Recommended

សូម Like និង Follow ពួកយើង