Tag: សេព​គ្រឿង​ស្រវឹង​នៅលើ​វាលស្មៅ​មុខ​អង្គរវត្ត

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថាការ​អង្គុយ​ញ៉ាំ​អាហារ សេព​គ្រឿង​ស្រវឹង​នៅលើ​វាលស្មៅ​មុខ​អង្គរវត្ត ប៉ះពាល់​ដល់​តម្លៃ​បេតិកភណ្ឌ​

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថាការ​អង្គុយ​ញ៉ាំ​អាហារ សេព​គ្រឿង​ស្រវឹង​នៅលើ​វាលស្មៅ​មុខ​អង្គរវត្ត ប៉ះពាល់​ដល់​តម្លៃ​បេតិកភណ្ឌ​

​យោងតាម​ខ្លឹមសារ​ដែល​ផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ជាតិ​អប្សរា បាន​សង្កេតឃើញថា នាពេល​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​មួយចំនួន​តូច ពុំបាន​ផ្តល់​គុណ​តម្លៃ​ដល់​ប្រាសាទ​អង្គរ​ដូច​អត្ថន័យ​ខាងលើ​ឡើយ ពោលគឺ​បាននាំគ្នា​អង្គុយ​នៅលើ​វាលស្មៅ លើ​ថ្ម​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត លើ​ខឿន​ប្រាសាទ​ផ្សេងៗ ដើម្បី​សេព​គ្រឿង​ស្រវឹង បើក​ឧបករណ៍​បំពង​សំឡេង​កម្សាន្ត​សប្បាយ​ខ្លាំងៗ ព្រមទាំង​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​និង​អនាម័យ ប៉ះពាល់​ដល់​សោភ័ណភាព បរិស្ថាន​នៅ​ជុំវិញ​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​នេះ​។​ ​តាម​ខ្លឹមសារ​បានបញ្ជាក់​ទៀតថា អាជ្ញាធរ​ជាតិ​អប្សរា​ចាត់ទុក​ទង្វើ​ទាំងនេះ​ថា បាន​នឹង​កំពុង​ធ្វើឱ្យ​បាត់បង់​ជា​បណ្តើរៗ​នូវ​ភាព​អច្ឆរិយៈ ភាពជា​ទីកន្លែង​សក្ការៈបូជា​របស់​ប្រាសាទ​អង្គរ ហើយក៏​ធ្វើឱ្យ​ភ្ញៀវទេសចរ​បរទេស​បាត់​បង់​នូវ​ជំនឿ​មកលើ​ទឹកដី​ដ៏​អស្ចារ្យ​មួយ​នេះ ...

Recommended

សូម Like និង Follow ពួកយើង