Tag: ស្នងការ​នគរបាល​ខេត្តសៀមរាប

អគ្គស្នងការនគរបាលជាតិ ប្រកាសការចូលកាន់មុខតំណែង ស្នងការនគរបាលខេត្តសៀមរាបថ្មី

អគ្គស្នងការនគរបាលជាតិ ប្រកាសការចូលកាន់មុខតំណែង ស្នងការនគរបាលខេត្តសៀមរាបថ្មី

នៅសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំង លោកឧត្តមសេនីយ៍ទោ ហួត ...

ស្នងការនគរបាលខេត្ត ណែនាំដល់អធិការនគរបាលក្រុងដែលទើបចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ

ស្នងការនគរបាលខេត្ត ណែនាំដល់អធិការនគរបាលក្រុងដែលទើបចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ទោ ដា ចំរើន អធិការរងទទួលផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុង ត្រូវបានប្រកាសតែងតាំងជាអធិការនគរបាលក្រុងសៀមរាប ជំនួសលោកវរសេនីយ៍ឯក ណុប សារ៉ាក់ ដែលត្រូវផ្ទេរភារកិច្ចទៅជាស្នងការរងនគរបាលខេត្តសៀមរាប។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបជាច្រើនរូបចូលរួមផងដែរ។ ...

ស្នងការនគរបាលខេត្តសៀមរាប សម្រេចយកឆ្នាំ២០២០ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្របតាមបទបញ្ជារាជរដ្ឋាភិបាល

ស្នងការនគរបាលខេត្តសៀមរាប សម្រេចយកឆ្នាំ២០២០ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្របតាមបទបញ្ជារាជរដ្ឋាភិបាល

នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានរៀបចំពីធីបើកវគ្គផ្សព្វផ្សាយ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងបំប៉នសមត្ថភាពមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក យោងតាមការកំណែរទម្រង់អនុក្រឹត្យថ្មី ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។ យោងតាមរបាយការណ៍ របស់អគ្គស្នងការនគរបាលជាតិ ក្នុងឆ្នាំ២០១៩កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសមានចំនួន ៤,១២១ករណី កើនលើសឆ្នាំ២០១៨ ចំនួន ២៦ភាគរយ ក្នុងនោះជនរងគ្រោះដែលត្រូវបាត់បងជីវិតមានចំនួន ...

ស្នងការនគរបាលខេត្តសៀមរាប រំពឹងថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងខេត្តសៀមរាបនឹងមានការថយចុះ

ស្នងការនគរបាលខេត្តសៀមរាប រំពឹងថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងខេត្តសៀមរាបនឹងមានការថយចុះ

ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប រំពឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងខេត្តសៀមរាប ក្នុងឆ្នាំ២០២០នេះ នឹងមានការថយចុះតាមរយៈ ពង្រឹងតួនាទីអ្នកអនុវត្តច្បាប់ រឹតបន្តឹងច្បាប់ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ រួមនិងវិធានការមួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ការរឹតបន្តឹងអនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ...

ស្នងការ​នគរបាល​ខេត្តសៀមរាប បញ្ជាក់ថាភ្នាក់ងារ​សន្តិសុខ​ឯកជនមិន​ត្រឹមតែ​ជា​អ្នកការពារ​ទ្រព្យសម្បត្តិ​ឯកជន​ស្របច្បាប់​ប៉ុណ្ណោះ​ទេ គឺជា​កម្លាំង​ជំនួយ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​

ស្នងការ​នគរបាល​ខេត្តសៀមរាប បញ្ជាក់ថាភ្នាក់ងារ​សន្តិសុខ​ឯកជនមិន​ត្រឹមតែ​ជា​អ្នកការពារ​ទ្រព្យសម្បត្តិ​ឯកជន​ស្របច្បាប់​ប៉ុណ្ណោះ​ទេ គឺជា​កម្លាំង​ជំនួយ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​

​ក្នុងឱកាស​បើក​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​លើក​ទី​២៣ នៅ​សណ្ឋាគារ​អង្គរ​ហូ​វើដ នា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ភ្នាក់ងារ​សន្តិសុខ​ឯកជន ពុំមាន​នាទី​ត្រឹមតែ​ជា​អ្នកការពារ​ទ្រព្យសម្បត្តិ​ឯកជន​ស្របច្បាប់ ឬ​សហគ្រាស​គ្រឹះស្ថាន​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​កាតព្វកិច្ច​ចូលរួម​ការពារ​សន្តិសុខ​សង្គម សណ្ដាប់ធ្នាប់​សាធារណៈ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ផងដែរ ពិសេស​គឺមាន​តួនាទី​ដ៏​សំខាន់ ជា​កម្លាំង​ជំនួយ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដូច្នេះ​ចាំបាច់​ត្រូវមាន​សមាសភាព​ស្អាតស្អំ ...

ស្នងការ​នគរបាល​ខេត្តសៀមរាប ដាក់បទបញ្ជា​មិន​ឲ្យ​យក​រថយន្ត​ស្លាក​លេខ​នគរបាល ទៅប្រើ​ប្រាស់​ក្នុង​វិស័យ​ឯកជន​

ស្នងការ​នគរបាល​ខេត្តសៀមរាប ដាក់បទបញ្ជា​មិន​ឲ្យ​យក​រថយន្ត​ស្លាក​លេខ​នគរបាល ទៅប្រើ​ប្រាស់​ក្នុង​វិស័យ​ឯកជន​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០១៩​ស​ណន របស់​ក្រសួងមហាផ្ទៃ ស្ដីពី​ការគ្រប់គ្រង​ប្រើប្រាស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ការគ្រប់គ្រង​ប្រើប្រាស់​អាវុធជាតិផ្ទុះ និង​មធ្យោបាយ នា​រសៀល ថ្ងៃទី​១៥ ខែ​កក្ត​ដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានដាក់​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ទាំងអស់ មិន​ត្រូវយក​រថយន្ត​ស្លាក​នគរបាល​ទៅប្រើ​ប្រាស់​ក្នុង​វិស័យ​ឯកជន ឬ​ឲ្យ​ជនបរទេស​ប្រើប្រាស់​រថយន្ត​ស្លាក​លេខ​រដ្ឋ​ជាដាច់ខាត ជាពិសេស កងកម្លាំង​នគរបាល​និង​អាវុធ មិនត្រូវ​ឲ្យ​មានការ​ចេញ ទៅ​ការពារ ...

ស្នងការ​នគរបាល​ខេត្តសៀមរាប ក្រើនរំលឹក​ដល់​មន្ត្រីក្រោមឱវាទត្រូវ​បង្កើន​បន្ថែមទៀត លើ​កិច្ចការពារនិងថែរក្សា សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ​ក្នុង​ខេត្ត​

ស្នងការ​នគរបាល​ខេត្តសៀមរាប ក្រើនរំលឹក​ដល់​មន្ត្រីក្រោមឱវាទត្រូវ​បង្កើន​បន្ថែមទៀត លើ​កិច្ចការពារនិងថែរក្សា សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ​ក្នុង​ខេត្ត​

​មានប្រសាសន៍​នៅ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ ធានា​សន្តិសុខ សុវត្ថិភាព នា​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ ម្សិល មិញ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ដាស់តឿន និង ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​និង​កងកម្លាំង​នគរបាល​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប្រមូលផ្តុំ​កម្លាំង ត្រៀម​ប្រចាំការ​ក្នុង​ការចេញ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា នៅ​ហេតុ​ការ​មាន​ករណី​កើតឡើង​ជាយថាហេតុ​ណា មួយ ជាពិសេស ...

កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​

កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​

​ដោយ​អនុវត្ត​តាម​ការណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ឲ្យ​យកចិត្តទុកដាក់​ក្នុង​ការដោះស្រាយ​រាល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នោះ នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ កងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សុខ សុទ្ធាវុធ​អធិការនគរបាល​ស្រុក បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន ដើម្បី​ដឹក​ទឹក​ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៧៥​គ្រួសារ សម្រាប់​ធ្វើបុណ្យ​ភូមិ នៅ​ភូមិ​ស្វាយ​ពក ឃុំ​គោកធ្លក​លើ ចំនួន​២​រថយន្ត និង​ចំនួន​២​ឡាន​បន្ថែមទៀត ទៅ​ចែកជូន​សាលារៀន​អនុវិទ្យាល័យ​គោកធ្លក​សង្ឃឹម និង​សាលារៀន​បឋម​តា​ភ្ញា ...

ស្នងការ​នគរបាល​ខេត្តសៀមរាប កោតសរសើរ​មន្ត្រីនគរបាល​ជា​នារីដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្តចូលរួម​ក្នុង​ប្រតិបត្តិ​ការរក្សាសន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​

ស្នងការ​នគរបាល​ខេត្តសៀមរាប កោតសរសើរ​មន្ត្រីនគរបាល​ជា​នារីដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្តចូលរួម​ក្នុង​ប្រតិបត្តិ​ការរក្សាសន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​

​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី​០៨ មីនា​ឆ្នាំ​២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩​នេះ លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការកោតសរសើរ​ដល់​ក​ង​កម្លាំង​នគរបាល​ជាតិ​ជា​នារី​ទូទាំង​ប្រទេស​និយាយ​រួម និង ដោយឡែក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម​រាម ដែល​កន្លងមក នារី​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការងារ​របស់​កង​កម្លាំង​នគរបាល បាន​យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា និង ស្មារតី​ក្នុង​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិសុខ ...

ស្នងការ​នគរបាល​ខេត្តសៀមរាប ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវការអគ្គស្នងការ​នគរបាល​ជាតិ​សឹង្ហ​បុរី នៅ​ខេត្ត​សៀមរាប​

ស្នងការ​នគរបាល​ខេត្តសៀមរាប ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវការអគ្គស្នងការ​នគរបាល​ជាតិ​សឹង្ហ​បុរី នៅ​ខេត្ត​សៀមរាប​

​ក្នុងឱកាស​ដែល​បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​អគ្គស្នងការ​នគរបាល​ជាតិ​សឹង្ហ​បុរី ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ូ​ន វី​តិច​(HOON GWEE TECK) ចូលជួប​ពិភាក្សា​ការងារ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សម្ដែង​នូវ​ការស្វាគមន៍ និង ពេញចិត្ដ​ចំពោះ​វត្ត​មាន​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ​សឹង្ហ​បុរី ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប ជាពិសេស​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​សឹង្ហ​បុរី ...

Page 1 of 2 1 2

Recommended

សូម Like និង Follow ពួកយើង