Tag: អាកាសយានដ្ឋានអន្តរជាតិ

បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទទួលបានអ្នកដំណើរឆ្លងកាត់ប្រមាណ ៥.០០០នាក់ក្នុងមួយថ្ងៃ

បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទទួលបានអ្នកដំណើរឆ្លងកាត់ប្រមាណ ៥.០០០នាក់ក្នុងមួយថ្ងៃ

មន្រ្តីជាន់ខ្ពស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឲ្យដឹងថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិថ្មីមួយនេះ ទទួលបានអ្នកដំណើរឆ្លងកាត់ប្រមាណ ៥.០០០នាក់ក្នុងមួយថ្ងៃ ដែលចំនួននេះមានការកើនឡើងប្រមាណ ៥ភាគរយ បើធៀបទៅនឹងអាកាសយានដ្ឋានចាស់។ លោក ពេជ្រ សុប៉ុនតារា អ្នកទទួលបន្ទុកផ្នែករកក្រុមហ៊ុនយន្តហោះ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានជើងហោះហើរជាមធ្យមចំនួន ៥០ជើងទាំងទៅនិងមក និងមានភ្ញៀវប្រហែល ៥.០០០នាក់ក្នុងមួយថ្ងៃ ...

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន និងបងប្អូនដឹកអ្នកដំណើរ ជុំវិញបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន និងបងប្អូនដឹកអ្នកដំណើរ ជុំវិញបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប តំណាងឲ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (AIAI) និងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ (រថយន្តតាក់ស៊ី, រ៉ឺម៉កកង់បី និងផាស្អាប់) ប្រមាណ ៦០នាក់ ...

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ធ្វើតេស្តការហោះហើរ និងចុះចតមុនបើកដំណើរការបានជោគជ័យ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ធ្វើតេស្តការហោះហើរ និងចុះចតមុនបើកដំណើរការបានជោគជ័យ

ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកដំណើរការសាកល្បងដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេស និងការផ្តល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិ ដែលចែងដោយអង្គការអាកាសចរស៊ីវិលអន្តរជាតិ និងបទប្បញ្ញត្តិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិនិងអន្តរជាតិជាច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ។ ឯកឧត្ដម ប៊ុន រដ្ឋា ទីប្រឹក្សា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ...

ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកក្រុងសៀមរាប

ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកក្រុងសៀមរាប

នៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣ ក្រុមការងាររបស់រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន China Metro របស់ប្រទេសចិន បានចាប់ផ្ដើមជួបប្រជុំជាមួយភាគីពាក់ព័ន្ធនានា ដើម្បីពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្លូវរថភ្លើងធុនស្រាល ដែលមានគោលដៅពីអាកាសយានដ្ឋានសៀមរាបអង្គរ មកកាន់ក្រុងសៀមរាប និងស្ថិតក្នុងគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់របស់ក្រុមហ៊ុន China ...

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា ពុំមានការធ្វើដំណើរដោយមិនគិតប្រាក់មុនថ្ងៃបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឡើយ

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា ពុំមានការធ្វើដំណើរដោយមិនគិតប្រាក់មុនថ្ងៃបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឡើយ

កាលពីពេលថ្មីៗកន្លងទៅនេះ មានសារព័ត៌មាន ក៏ដូចជាអ្នកលេងក្នុងបណ្ដាយសង្គមមួយចំនួន បានបង្ហោះថា នឹងមានការធ្វើដំណើរតាមយន្តហោះដោយមិនគិតថ្លៃរយៈពេល ១០ថ្ងៃ អំឡុងពេលបើកសាកល្បងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនៅ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ តាមបំភ្លឺរបស់ ឯកឧត្តម ស៊ិន ចាន់សិរីវត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តាមរយៈសារព័ត៌មាន Fresh News ...

អាកាសយានដ្ឋានអន្តរជាតិលំដាប់ពិភពលោក ក្នុងខេត្តសៀមរាប គ្រោងបើកនៅខែតុលានេះ តាមការរំពឹងទុក

អាកាសយានដ្ឋានអន្តរជាតិលំដាប់ពិភពលោក ក្នុងខេត្តសៀមរាប គ្រោងបើកនៅខែតុលានេះ តាមការរំពឹងទុក

បើមិនមានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងគ្រោងបើកនៅខែតុលា ឆ្នាំ២០២៣នេះ ខណៈការសាងសង់ជាក់ស្ដែងសម្រេចបានប្រមាណ ៧៥ភាគរយហើយ នេះបើតាមរបាយការណ៍ក្នុង បទបង្ហាញនៃដំណើរទស្សនកិច្ចស្វែងយល់លក្ខណៈបច្ចេកទេស នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ លោក ហ្សូ ហូយូអ៊ី ប្រធានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លើកឡើងថា សៀមរាបគឺជា គុជខ្យងដ៏ភ្លឺចែងចាំងរបស់ប្រទេសកម្ពុជា ...

សម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ លើផ្ទៃដី៧០០ហិកតា

សម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ លើផ្ទៃដី៧០០ហិកតា

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរកម្រិត4E ស្ថិតក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានសមត្ថភាពអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងឆ្នាំ បន្ទាប់ពីការសាងសង់រួចរាល់នៅឆ្នាំ២០២៣ខាងមុខ។ តាមរបាយការណ៍របស់ ឯកឧត្តម តឹក រ៉េតសំរេច ប្រធានគណកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានសៀមរាប-អង្គរ បង្ហាញថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ...

កិច្ចប្រជុំ នីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ នៅកម្ពុជា

កិច្ចប្រជុំ នីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ នៅកម្ពុជា

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋាន អន្តរជាតិនៅកម្ពុជា ដោយអនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទ នៃជំងឺកូវីដ-១៩ ដែលជាឧបសម្ព័ន្ធនៃសេចក្តីសម្រេច។ ការដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរ ដែលមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ខណ:ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រៀមបើកព្រំដែនប្រទេសឡើងវិញ ក្នុងការទទួលភ្ញៀវទេសចរវ៉ាក់សាំពេញលេញនៅដើមខែមករា ឆ្នាំ២០២២ខាងមុខ។ កិច្ចប្រជុំនេះធ្វើឡើង នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ...

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងសម្រេចបាន៦៧ភាគរយ មុនបញ្ចប់ឆ្នាំ២០២១

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងសម្រេចបាន៦៧ភាគរយ មុនបញ្ចប់ឆ្នាំ២០២១

ផែនការឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងពន្លឿនការសាសង់ឲ្យបាន៦៧ភាគរយ និងបញ្ចប់ការសាងសង់ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ខាងមុខ ! អ្នកជំនាញនៃក្រុមការងារសាងសង់ ដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឲ្យដឹងថា៖ តាមការគ្រោងទុកសម្រាប់ឆ្នាំ២០២១នេះ ការសាងសង់នៃគម្រោងទាំងមូល គ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧ភាគរយ។ នេះបើតាម ការធ្វើបទបង្ហាញជូនប្រតិភូរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយអភិបាលខេត្តផ្ទាល់ ឯកឧត្តម ទៀ សីហា ...

ពុំមានករណីជំងឺណូវ៉ែលកូរ៉ូណា នៅក្នុងខេត្តសៀមរាបឡើយ

ពុំមានករណីជំងឺណូវ៉ែលកូរ៉ូណា នៅក្នុងខេត្តសៀមរាបឡើយ

ពុំមានករណីជំងឺណូវ៉ែលកូរ៉ូណា ក្នុងខេត្តសៀមរាប ឡើយ គិតត្រឹមរាត្រីថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២០នេះ ខណៈឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត និងមន្ត្រីជាន់ខ្ពស់សាលាខេត្តសៀមរាប ជាច្រើនរូប បានចុះពិនិត្យស្ថានភាពដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។ បើតាមព័ត៌មានផ្លូវការ របស់អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី 23 ខែមករាឆ្នាំ 2020ថា ពុំមានករណីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ...

Page 1 of 2 1 2

Recommended

សូម Like និង Follow ពួកយើង