Tag: ​ប្រាសាទអង្គរវត្ត​

អ្នកទេសចរណ៍បង្ហាញភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ខណៈព្រឹត្តិការណ៍នេះទាក់ទាញអ្នកមកទស្សនាជាង ១ម៉ឺននាក់

អ្នកទេសចរណ៍បង្ហាញភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ខណៈព្រឹត្តិការណ៍នេះទាក់ទាញអ្នកមកទស្សនាជាង ១ម៉ឺននាក់

ព្រឹត្តិការណ៍សមរាត្រី (Equinox) ឬព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត តែងកើតឡើងចំនួន ២ដង ក្នុង១ឆ្នាំឆ្នាំ គឺសមរាត្រីរដូវប្រាំងកើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ខណៈព្រឹត្តិការណ៍នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានទាក់ទាញវត្តមានអ្នកទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាបានជាង ១ម៉ឺននាក់។ អ្នកទេសចរណ៍ដែលបានមកទស្សនាព្រឹត្តិការណ៍ ពួកគាត់មានភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍ដ៍អស្ចារ្យនេះ ហើយវាជាលើកទី១ សម្រាប់ពួកគាត់ដែលបានមកទស្សនាផ្ទាល់បែបនេះ។ ...

ដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ត្រូវជួសជុលសង្គ្រោះបន្ទាន់ ដើម្បីឱ្យមានភាពរឹងមាំឡើងវិញ

ដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ត្រូវជួសជុលសង្គ្រោះបន្ទាន់ ដើម្បីឱ្យមានភាពរឹងមាំឡើងវិញ

ដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ត្រូវបានក្រុមការងារជំនាញ នៃអាជ្ញាធរជាតិអប្សរា បានធ្វើពិធីសែនព្រេនតាមបែបជំនឿសាសនា ដើម្បីសុំសេចក្តីសុខ ក្នុងការរុះរើថ្មដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ដើម្បីជួសជុលឡើងវិញ។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី មានប្រសាសន៍ថា ក្រុមការងារចាប់ផ្ដើមរុះរើថ្មដំបូលកណ្ដាលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តនេះ ដោយសារតែថ្មនៅទិសឦសានបែកជាច្រើនបំណែក និងបាក់ធ្លាក់ដោយអន្លើ។ ដំបូលនេះ គឺជាអ័ក្សខ្វែងនៃដំបូលទាំងមូល ដែលត្រូវទ្រនូវរចនាសម្ពន្ធរបស់ដំបូលទាំងអស់ បើកាលណាធ្លាក់បាក់ ...

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

គិតត្រឹមរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ មានវត្តមានភ្ញៀវទេសចរជាតិ និងអន្ដរជាតិចំនួន ១២.៦៣៥នាក់ បានទៅទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញាថា ចំនួនអ្នកទេសចរណ៍ដែលមកទស្សនាព្រឹត្ដិការណ៍ថ្ងៃរៈចំកណ្ដាលកំពូលប្រាសាទអង្គរ ចំនួន ១២.៦៣៥នាក់នេះ ...

អ្នកជំនាញបន្តការងារជួសជុល និងពង្រឹងខឿនបាកាណប៉ែកអាគ្នេយ៍នៃប្រាសាទអង្គរវត្តឡើងវិញ ដើម្បីពង្រឹងគ្រឹះប្រាសាទឱ្យកាន់រឹងមាំ

អ្នកជំនាញបន្តការងារជួសជុល និងពង្រឹងខឿនបាកាណប៉ែកអាគ្នេយ៍នៃប្រាសាទអង្គរវត្តឡើងវិញ ដើម្បីពង្រឹងគ្រឹះប្រាសាទឱ្យកាន់រឹងមាំ

មន្ត្រីជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រហូតមកដល់ត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារបច្ចេកទេសជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត គឺបានជួសជុលពង្រឹងការខូចខាតផ្នែកខ្លះនៃខឿនថ្មឱ្យបានដូចដើមឡើងវិញ ដូចជាបានរុញថ្មដែលញែកចេញពីគ្នាឱ្យចូលជាប់គ្នាវិញ ពង្រឹងគ្រឹះឱ្យរឹងមាំ ដោយប្រើលោហជាតិអ៊ីណុកទាម ដើម្បីទប់លំនឹងនៅតាមទីតាំងដែលថ្មងាយនឹងរបេះ។ លោក រ៉ូ សុវណ្ណដារដ្ឋ មន្រ្តីជំនាញក្នុងការងារខាងលើនេះ បានឲ្យដឹងថា បច្ចុប្បន្នមន្ត្រីអភិរក្ស និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនបាកានរបស់ប្រាសាទអង្គរវត្ត ...

ក្រុមការងារអាជ្ញាធរជាតិអប្សរា ធ្វើការសង្គ្រោះគ្រឹះ និងបង្កាន់ដៃនាគ នៅជាន់ផ្ទាល់ដីភាគខាងត្បូង នៃប្រាសាទអង្គរវត្ត

ក្រុមការងារអាជ្ញាធរជាតិអប្សរា ធ្វើការសង្គ្រោះគ្រឹះ និងបង្កាន់ដៃនាគ នៅជាន់ផ្ទាល់ដីភាគខាងត្បូង នៃប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាកំពុងតែប្រឹងប្រែងជួយសង្គ្រោះដោយជួសជុល និងបង្ហាប់គ្រឹះបង្កាន់ដៃនាគដែលធ្វើអំពីថ្មភក់នៅជាន់ផ្ទាល់ដីនាភាគខាងត្បូងរបស់ប្រាសាទអង្គរវត្ត ត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រ ដើម្បីឱ្យរួចផុតពីហានិភ័យខ្ពស់។ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក សយ សុភារិន្ទ បានឱ្យដឹងនៅថ្ងៃទី២២ ខែសីហានេះថា បច្ចុប្បន្នបង្កាន់ដៃនាគ និងជើងទម្រធ្វើពីថ្មភក់របស់ប្រាសាទអង្គរវត្តភាគខាងកើត នៃជណ្ដើរខាងត្បូងដែលមានអាយុកាលជិតពាន់ឆ្នាំប្រវែងប្រហែល១០ម៉ែត្រ កំពុងមានហានិភ័យខ្ពស់ ដោយកន្លែងខ្លះថ្មបានបាក់បែក ...

អាជ្ញាធរជាតិអប្សរា បន្តគម្រោងអភិរក្សពង្រឹងថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣

អាជ្ញាធរជាតិអប្សរា បន្តគម្រោងអភិរក្សពង្រឹងថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣

ក្រុមអ្នកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បន្តគម្រោងជួសជុលថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ ក្នុងគោលបំណងពង្រឹងរចនាសម្ពន្ធ ដែលខូចខាត។ រុះរើថ្មដែលពុំមានសុវត្ថិភាពដោយផ្នែកៗដើម្បីរៀបបញ្ចូលកន្លែងដើមឱ្យមានសុវត្ថិភាពឡើងវិញ លើកតម្លៃ ថែរក្សា និងការពារស្នាដៃសំណង់ស្ថាបត្យកម្មខ្មែរឱ្យបានគង់វង្សយូរអង្វែង។ ស្ថាបត្យករ និងជាអ្នកមើលការខុសត្រូវលើការដ្ឋានជួសជុលរួតបាកាណ លោក ឃាម មុនី ឱ្យដឹងថា គម្រោងជួសជុលនៅរួតបាកាណនៃប្រាសាទអង្គរវត្តដំណាក់កាលទី៣ នៅជ្រុងអាគ្នេយ៍ត្រូវបានបែងចែកជា៦ផ្នែក ដោយចាប់ផ្តើមនៅថ្ងៃទី១២ ខែមេសា ...

សិស្សមកពីវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះសិក្សាស្វែងយល់ពីប្រាសាទអង្គរវត្ត និងការស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត

សិស្សមកពីវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះសិក្សាស្វែងយល់ពីប្រាសាទអង្គរវត្ត និងការស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយសកលវិទ្យាល័យហាវៃ បានដឹកនាំសិស្សានុសិស្សមកពីវិទ្យាល័យស្វាយធំនៃស្រុកប្រាសាទបាគងចំនួន១០នាក់និងសិស្សនៃវិទ្យាល័យ១០មករានៅក្នុងក្រុងសៀមរាបចំនួន២០នាក់ ចុះទៅធ្វើទស្សនកិច្ចការធ្វើកំណាយស្រាវជ្រាវនៅបរិវេណខាងលិចរបស់ប្រាសាទអង្គរវត្ត ព្រមទាំងទៅទស្សនានៅប្រាសាទអង្គរវត្ត ក្នុងគោលបំណង ឱ្យសិស្សានុសិស្សទាំងនោះ បានសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងការងារធ្វើកំណាយស្រាវជ្រាវថ្មីៗ ព្រមទាំងឱ្យស្វែងយល់អំពីការរស់នៅ និងការតាំងទីលំនៅរបស់បុព្វបុរសខ្មែរ នាសម័យអង្គរនិងក្រោយអង្គរផង កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ លោក ...

អាជីវករនៅមុខអង្គរវត្ដសម្ដែងការរីករាយដោយសារការលក់ដូរមានភាពល្អប្រសើរពីសំណាក់អ្នកទេសចរមកទស្សនាប្រាសាទអង្គរវត្តនាឱកាសភ្ជុំបិណ្ឌ

អាជីវករនៅមុខអង្គរវត្ដសម្ដែងការរីករាយដោយសារការលក់ដូរមានភាពល្អប្រសើរពីសំណាក់អ្នកទេសចរមកទស្សនាប្រាសាទអង្គរវត្តនាឱកាសភ្ជុំបិណ្ឌ

ក្រុមអាជីវករដែលលក់ដូរនៅខាងមុខប្រាសាទអង្គរវត្ដ បានសម្ដែងការសប្បាយចិត្ដដោយសារការលក់ដូររបស់ពូកគាត់មានភាពល្អប្រសើរ ពីសំណាក់កំណើនភ្ញៀវទេសចរដែលមកទស្សនានៅអង្គរវត្ដ ក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃកន្លងទៅ។ លោក សាត មាស ក៍ដូចជាអាជីវករផ្សេងទៀតនៅខាងមុខអង្គរវត្ដ បានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញានេះថា ក្នុងអំឡុងពេលឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃកន្លងមកនេះ មានអ្នកទេសចរជាច្រើននាក់បានទៅទស្សនាប្រាសាទអង្គរវត្ដ ហើយពួកគាត់មួយចំនួនបានចូលទិញទំនិញ និងទទួលទានអាហារ នៅកន្លែងអាជីវករខាងមុខប្រាសាទអង្គរវត្ត។ ក្នុងមួយថ្ងៃៗ ពួកគាត់អាចលក់ដូរបានច្រើនគួរសម្យពីអ្នកទេសចរជាតិ ...

ការជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តដែលប្រើដោយកម្លាំងមនុស្សសុទ្ធសាធអាចចាត់ទុកជាជោគជ័យមួយដោយ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា

ការជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តដែលប្រើដោយកម្លាំងមនុស្សសុទ្ធសាធអាចចាត់ទុកជាជោគជ័យមួយដោយ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា

ឯកឧត្ដម គឹម សុធិន អគ្គនាយរងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត គឺជាទីតាំងមួយនៅខ្ពស់ ព័ទ្ធជុំវិញទៅដោយជញ្ជាំងរោងទងថ្មពីរជាន់ ដែលមិនអាចឱ្យនាំគ្រឿងចក្រធុនតូច ឬធំចូលទៅបំរើការជួយជួសជុល នៅការដ្ឋាននោះបានឡើយ។ ការជួសជុលតួប្រាង្គកណ្តាលរួតទីបី នៃប្រាសាទអង្គរវត្តបានប្រើរយៈពេលជាង ១០ខែនោះ គឺប្រើកម្លាំងមនុស្សសុទ្ធសាធជាមួយ និងការតស៊ូនិងភាពអត់ធ្មត់និងយកចិត្តទុកដាក់បំផុត។ ឯកឧត្ដម គឹម សុធិន បន្តថា ...

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបង្ហាញថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត នឹងបញ្ចប់ការជួសជុលចុងខែមេសា

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបង្ហាញថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត នឹងបញ្ចប់ការជួសជុលចុងខែមេសា

តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ឬគេអាចហៅថា«រួតបាកាណ» ពាក់កណ្ដាលនៃផ្នែកខាងលិចគ្រោងនឹង បញ្ចប់ការជួសជុលចុងខែមេសានេះ បន្ទាប់ពីការជួសជុលរួចរាល់ កាន់តែមានភាពរឹងមាំមួយកំរឹតទៀត។ ចំពោះគម្រោងជួសជុលនៅជ្រុងនិរតី និងពាយ័ព្យ បានជិតរួចរាល់ជាស្ថាពរហើយ បន្ទាប់ពីក្រុមអ្នកជំនាញបានប្រឹងប្រែងលើការងារជួសជុលរយៈពេល ១០ខែជិតរួចរាល់ គឺនៅតែបង្ហើយការងារតូចៗ ដែលនៅសេសសល់ប៉ុណ្ណោះ ហើយគម្រោងជួសជុលខឿនប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ដែលចាត់ទុកថា ជាគម្រោងជួសជុលធំជាលើកទី១ គឺបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១មក។ នេះបើតាមការបញ្ចាក់របស់លោក ...

Page 1 of 4 1 2 4

Recommended

សូម Like និង Follow ពួកយើង