សហរដ្ឋអាមេរិកប្រកាសនាំចេញវ៉ាក់សាំង AstraZeneca ៦០លានដូស ក្រោយរងការរិះគន់ជុំវិញរឿងទិញវ៉ាក់សាំងស្ដុកទុក
បើតាមសេតវិមាន សហរដ្ឋអាមេរិកនឹងនាំចេញវ៉ាក់សាំង AstraZeneca ៦០លានដូសទៅក្រៅប្រទេស បន្ទាប់ពីមានការរិះគន់ជាច្រើនថា រដ្ឋបាលលោក ចូ បៃដិន ប្រមូលទិញ វ៉ាក់សាំងស្ដុកទុក ខណៈបណ្ដាប្រទេសដទៃកំពុងខ្វះខាតវ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP ។ ក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ ទីប្រឹក្សាជាន់ខ្ពស់សេតវិមាន លោក អេនឌី ...