ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២នេះថា មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតថ្កោលទោសរុស្ស៉ី សម្រាប់ការកាត់យកទឹកដីអ៊ុយក្រែនចំនួន ៤តំបន់ និងជំរុញឱ្យបណ្ដាប្រទេសទាំងអស់ កុំទទួលស្គាល់ទង្វើខុសច្បាប់បែបនេះ។ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃពុធសប្ដាហ៍នេះ ៣ភាគ៤នៃសមាជិកមហាសន្និបាតអង្គការសហប្រជាជាតិទាំង១៩៣ប្រទេស ឬស្មើនឹង១៤៣ប្រទេស បានបោះឆ្នោតគាំទ្រលើដំណោះស្រាយថ្កោលទោសរុស្ស៉ី ហើយទទួលស្គាល់អធិបតេយ្យ ឯករាជ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយការបោះឆ្នោតនេះ...

ព័ត៌មានលំអិត

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះរហូតដល់ទៅ១០ ត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារសមុទ្រវៀតណាមខាងកើត ក្នុងរយៈពេលប៉ុន្មានខែទៀតនៃឆ្នាំ២០២២នេះ ដែលភាគច្រើននឹងកើតឡើងនៅក្នុងខែតុលា និងវិច្ឆិកា។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tuoi Treនៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។ នាពេលថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រី Le Van Thanh ប្រធានគណៈកម្មាធិការជាតិដឹកនាំការទប់ស្កាត់ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បានផ្ញើឯកសារទៅអាជ្ញាធរតាមខេត្ត ក្រុង...

ព័ត៌មានលំអិត

កោះភាគខាងជើង តុងហ្គា ជួបគ្រោះផ្ទុះភ្នំភ្លើង ៨ ដងក្នុងរយៈពេល ៤៨ ម៉ោង

យោងតាមសេវាកម្មភូគព្ភសាស្ត្ររបស់ប្រជាជាតិប៉ាស៊ីហ្វិកបានឲ្យដឹងថា ភ្នំភ្លើងមួយកន្លែងនៅកោះភាគខាងជើងរបស់តុងហ្គាបានផ្ទុះឡើងចំនួន ៨ ដងក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ និងបានព្រមានអ្នកស្រុកឲ្យនៅឆ្ងាយពីតំបន់នោះផងដែរ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។ ភ្នំភ្លើង Home Reef បានផ្ទុះឡើងក្នុងរយៈពេល ១០...

ព័ត៌មានលំអិត

គ្រោះមហន្តរាយដ៏ធំធេង បង្កឡើងដោយព្យុះសង្ឃរា Fiona នៅ ព័រតូរីកូ

ការខូចខាតដ៏ធំធេង ត្រូវបានរាយការណ៍នៅទូទាំងកោះ ព័រតូរីកូ បន្ទាប់ពីព្យុះសង្ឃរា Fiona ចាប់ផ្តើមវាយប្រហារកាលពីរសៀលថ្ងៃអាទិត្យទី១៨ខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Daily Mail នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។ ផ្លូវនានា ត្រូវបានប្រែក្លាយទៅជាទន្លេដែលមានទឹកហូរខ្មួលខ្មាញ់ ហើយសូម្បីតែស្ពាន ដែលទើបសាងសង់បន្ទាប់ពីព្យុះសង្ឃរា Maria ក្នុងឆ្នាំ២០១៧ ក៏ត្រូវបានទឹកហូរបុកកម្ទេចផងដែរ។...

ព័ត៌មានលំអិត

ព្យុះទីហ្វុងទី១៤ក្នុងរដូវព្យុះរបស់ប្រទេសជប៉ុន ចាប់ផ្តើមឆក់យកជីវិតមនុស្សហើយ

យោងតាមទិន្នន័យដែលប្រមូលបានដោយ NHK គិតត្រឹមម៉ោង ១១ យប់ថ្ងៃចន្ទទី១១ខែកញ្ញា មនុស្សចំនួន២នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និង១២០នាក់រងរបួសនៅក្នុងប្រទេសជប៉ុនដោយសារតែឥទ្ធិពលនៃព្យុះកំណាច Nanmadol។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។ នៅខេត្ត Miyazaki, បុរសក្នុងវ័យ៤០ឆ្នាំប្លាយម្នាក់ ត្រូវបានគេប្រទះឃើញសន្លប់ ហើយក្រោយមកត្រូវបានបញ្ជាក់ថា ស្លាប់នៅមន្ទីរពេទ្យ។ ក្រុមមន្ត្រីសង្ស័យថា...

ព័ត៌មានលំអិត

គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ វាយប្រហារប្រទេសម៉ិកស៊ិក ចំខួបនៃគ្រោះមហន្តរាយ ដែលសម្លាប់មនុស្ស ១ម៉ឺននាក់

រញ្ជួយដីខ្លាំងក្លាត្រូវបានគេរាយការណ៍នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិកកាលពីរសៀលថ្ងៃចន្ទ ដោយបង្កឲ្យមានការជម្លៀសមនុស្ស ការពារគ្រោះថ្នាក់ដែលអាចបង្កឡើងដោយរលកយក្សស៊ូណាមិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។ គ្រោះរញ្ជួយដីនេះ ត្រូវបានគេរាយការណ៍ថា ស្ថិតនៅចម្ងាយ ៦៣គីឡូម៉ែត្រ ភាគខាងត្បូងក្រុង Coalcomán de Vázquez Pallares នៃរដ្ឋ Michoacán។...

ព័ត៌មានលំអិត

ក្រសួងការពារជាតិរុស្ស៉ី និងចិន ធ្វើប្រតិបត្តិការល្បាតរួមគ្នា ក្នុងតំបន់ប៉ាស៉ីហ្វិក

កងទ័ពជើងទឹករុស្ស៉ីនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា កងទ័ពជើងទឹករុស្ស៉ី និងចិន កំពុងដឹកនាំការធ្វើប្រតិបត្តិការល្បាតរួមគ្នា នៅក្នុងតំបន់មហាសមុទ្រប៉ាស៉ីហ្វិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ីនៅលើបណ្តាញតេឡេក្រាម បានឲ្យដឹងថា កងនាវិកនៃភាគីទាំងពីរកំពុងធ្វើសមយុទ្ធជាយុទ្ធសាស្រ្តរួមគ្នា និងអនុវត្តសមយុទ្ធដែលពាក់ព័ន្ធនឹងកាំភ្លើងធំ និងឧទ្ធម្ភាគចក្រ។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ភារកិច្ចនៃការល្បាតរួមគ្នានេះ រួមមានការពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើនាវាចររវាងរុស្ស៉ី និងចិន...

ព័ត៌មានលំអិត

មីយ៉ាន់ម៉ាចាប់ផ្តើមទិញប្រេងឥន្ធនៈពីរុស្ស៉ី និងត្រៀមធ្វើការទូទាត់ប្រាក់ជាលុយរូប្លិ៍

មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង នាថ្ងៃពុធនេះ បានឱ្យដឹងថា មីយ៉ាន់ម៉ាបានចាប់ផ្តើមទិញ ផលិតផលប្រេងឥន្ធនៈពីប្រទេសរុស្ស៉ីហើយ និងរំពឹងការទៅដល់នៃឥន្ធនម៉ាស៊ូតដំបូង នៅក្នុងពេលប៉ុន្មានថ្ងៃមុខ ព្រមទាំងត្រៀមខ្លួនជាស្រេច ដើម្បីបង់ប្រាក់ដោយប្រើរូបិយបណ្ណរូប្លិ៍របស់រុស្ស៉ីថែមទៀត។ លោក មីន អោងឡាំង បានចែករំលែកពីដំណឹងខាងលើ ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ី កំលុងទស្សនកិច្ចលើកទី៣ នៅឯប្រទេសរុស្ស៉ី គិតចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ...

ព័ត៌មានលំអិត

មនុស្ស ១២នាក់ស្លាប់ និង១១នាក់របួស ក្នុងហេតុការណ៍ឆេះហាងខារ៉ាអូខេមួយកន្លែងក្នុងប្រទេសវៀតណាម

បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ មន្រ្តីក្នុងតំបន់ បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះហាងខារ៉ាអូខេមួយកន្លែង នៅឯភាគខាងត្បូង ប្រទេសវៀតណាម សម្លាប់មនុស្សចំនួន ១២នាក់ និងបង្កឱ្យរបួសចំនួន ១១នាក់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អគ្គិភ័យបានឆាបឆេះជាន់ទី២ និងទី៣ នៃអគារខារ៉ាអូខេ ខាងលើនេះ ហើយអតិថិជន និងបុគ្គលិក បានជាប់គាំងនៅទីនោះ។...

ព័ត៌មានលំអិត

ប្រមុខយោធាអ៊ុយក្រែន ព្រមានពីហានិភ័យនៃការប្រើអាវុធនុយក្លេអ៊ែរ របស់រុស្ស៉ី

ប្រមុខយោធាអ៊ុយក្រែន លោក វ៉ាឡេរី ហ្សាលូស្នី (Valeriy Zaluzhnyi) បានព្រមានពីលទ្ធភាពដែលរុស្ស៉ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសង្រ្គាមអ៊ុយក្រែន ដែលអាចនឹងបង្កឱ្យមានសង្រ្គាមនុយក្លេអ៊ែរមានកម្រិតមួយ ជាមួយមហាអំណាចលោកខាងលិច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍នេះ។ លោក វ៉ាឡេរី ហ្សាលូស្នី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទអត្ថាធិប្បាយដ៏កម្រមួយចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ដោយទីភ្នាក់ងារសារព័ត៌មាន...

ព័ត៌មានលំអិត
Page 1 of 64 1 2 64

Recommended

សូម Like និង Follow ពួកយើង