ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក អ៉ឹង សុភ័ណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងរុនតាឯកតេជោសែន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ចំនួន៣០គ្រួសារ រស់នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ ‎ ‎ក្នុងឱកាសនោះ លោក...

ព័ត៌មានលំអិត

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

‎ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសកម្មភាពឆ្នាំ២០២៥ របស់មន្ទីរអង្គភាពដែលមាននៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ ថុល អភិបាលរងខេត្ត បានជំរុញ និងណែនាំដល់មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តផែនការសកម្មភាព ផែនការអភិវឌ្ឍន៍ និងផែនការវិនិយោគ...

ព័ត៌មានលំអិត

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានធ្វើការអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន សូមប្រើប្រាស់ទិវានៃក្ដីស្រឡាញ់មួយនេះឱ្យត្រឹមត្រូវ កុំប្រាសចាកពីសេចក្ដីថ្លៃថ្នូរ ជាពិសេសប៉ះពាល់ជាអវិជ្ជមានដល់ខ្លួនឯង និងដល់តម្លៃប្រពៃណី ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិ។ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានណែនាំឱ្យយុវជនត្រូវយកថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ទៅប្រើក្នុងការបង្ហាញអារម្មណ៍មនោសញ្ចេតនា រួមទាំងចែករំលែកនូវក្ដីស្រលាញ់ ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ...

ព័ត៌មានលំអិត

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៉ឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប បានដឹកនាំមន្ត្រីរដ្ឋបាលក្រុងសង្កាត់ កងកម្លាំងនគរបាល លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិ និងយុវជនគណបក្សប្រជាជនកម្ពុជា ធ្វើយុទ្ធនាការទ្រង់ទ្រាយធំមួយ ក្នុងការសម្អាតអនាម័យ បរិស្ថាន និងប្រមូលសំណល់សំរាមតាមបណ្ដោយផ្លូវជាតិលេខ៦៧ ចាប់ពីព្រំប្រទល់ស្រុកប្រាសាទបាគង...

ព័ត៌មានលំអិត

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សន ប៊ុនមាន នាយករងខុទ្ទកាល័យនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ បន្តប្រជុំពិភាក្សា និងពិនិត្យទីតាំងតាមបណ្ដាភូមិទាំង១០ ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យចុងក្រោយ មុននឹងធ្វើការសម្រេចរៀបចំផែនការនៃការប្រើប្រាស់ដីភូមិក្នុងសង្កាត់ទឹកវិល។ លោក សន...

ព័ត៌មានលំអិត

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

តាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ កម្ពុជាបានសម្រេចសមិទ្ធផលយ៉ាងធំធេងក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានរំដោះផ្ទៃដីមានសុវត្ថិភាពជូនប្រជាពលរដ្ឋបានរហូតដល់ ១៥ ៩០២ ២០៨ ម៉ែត្រការ៉េ រកឃើញមីនប្រឆាំងមនុស្ស ៣៥៤គ្រាប់ មីនប្រឆាំងរថក្រោះ ៤គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាម ៤០៤គ្រាប់ និងអំបែងគ្រាប់ចំនួន ៣២ ២៤៥គ្រាប់ ខណៈអត្រាជនរងគ្រោះថ្នាក់ដោយសារមីនទូទាំងប្រទេសក្នុងឆ្នាំ២០២៥ មានចំនួន ២០នាក់...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវយ៉ាងទទូចដល់អាជីវករទូទាំងប្រទេស ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយលក់ដូរតែប្រភេទជី និងថ្នាំកសិកម្មណាដែលបានចុះបញ្ជីការត្រឹមត្រូវ និងមានប្រភពច្បាស់លាស់តែប៉ុណ្ណោះ ជៀសវាងដាច់ខាតនូវការលក់ផលិតផលដែលគ្មានប្រភពច្បាស់លាស់ ឬប្រភេទដែលច្បាប់ហាមឃាត់ ព្រោះការប្រើប្រាស់ថ្នាំកសិកម្មខុសបច្ចេកទេស មិនត្រឹមតែធ្វើឱ្យខូចខាតដល់ដំណាំ និងប៉ះពាល់សុខភាពកសិករផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបសគ្គធំដល់ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងឱកាសបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម នៅខេត្តសៀមរាប នាថ្ងៃទី១០...

ព័ត៌មានលំអិត

ក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបចំផែនការប្រើប្រាស់ដីក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង

នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ប៊ុនថាន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការងារតំណាងក្រសួងរៀបចំដែនដី ក្រសួងវប្បធម៌ អាជ្ញាធរអប្សរា រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធប្រជុំពិនិត្យពិភាក្សា និងចុះពិនិត្យទីតាំងតាមបណ្តាភូមិ សម្រាប់ការរៀបចំផែនការប្រើប្រាស់ដីភូមិក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ឯកឧត្តម ហ៊ុន ប៊ុនថាន...

ព័ត៌មានលំអិត

មណ្ឌលសុខភាពអំពិល ស្រុកប្រាសាទបាគង កំពុងទទួលបានការគាំទ្រលើការផ្ដល់សេវាពីសំណាក់ប្រជាពលរដ្ឋ

មណ្ឌលសុខភាពអំពិល នៃឃុំអំពិល ជាមណ្ឌលសុខភាពមួយក្នុងចំណោមមណ្ឌលសុខភាពចំនួន៩ នៃស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានផ្ដល់សេវាព្យាបាលជាច្រើនដូចជា ពិគ្រោះជំងឺទូទៅ ពិនិត្យផ្ទៃពោះ ពន្យារកំណើត ចាក់ថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូន លើសឈាម និងជំងឺទឹកនោមផ្អែមជាដើម ហើយមណ្ឌលសុខភាពមួយនេះ ក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងលើការផ្ដល់សេវាពីសំណាក់ប្រជាពលរដ្ឋ។ លោក ស៊ីម សុវណ្ណារ៉ា ប្រធានមណ្ឌលសុខភាពអំពិល បានឱ្យដឹងថា...

ព័ត៌មានលំអិត

ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានដឹកនាំតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្ដីទី នៃក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ (Zoom) ដោយមានការចូលរួមពីអភិបាលរាជធានីខេត្តទាំង២៥ ស្នងការនគរបាលរាជធានីខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនោះ...

ព័ត៌មានលំអិត
Page 1 of 704 1 2 704

Recommended

សូម Like និង Follow ពួកយើង