សេដ្ឋកិច្ច និង កសិកម្ម

សេដ្ឋកិច្ច និង កសិកម្ម

សហគមន៍កសិដ្ឋានគីរីទេស បាននិងកំពុងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ខណៈដំណាំម្ទេសកំពុងមានតម្រូវការច្រើនលើទីផ្សារ

បច្ចុប្បន្នដំណាំម្ទេស ជាដំណាំមួយប្រភេទដែលងាយដាំ និងកំពុងមានមានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក និងក្រៅប្រទេស ដែលបានធ្វើឱ្យដំណាំម្ទេសមានតម្រូវការទីផ្សារច្រើន ស្របពេលដែលតម្លៃម្ទេសក៏កំពុងមានការកើនឡើងខ្ពស់ជាងបណ្ដាឆ្នាំមុនៗផងដែរ។ លោក គឹម ចាន់ អ្នកគ្រប់គ្រងកសិដ្ឋានគីរីទេស បានឱ្យដឹងថា ដោយមើលឃើញពីកំណើននៃតម្រូវការម្ទេស លើទីផ្សារក្នុងស្រុក និងក្រៅប្រទេស និងជាដំណាំងាយស្រួលដាំដុះផងនោះ ទើបកសិដ្ឋានបានជ្រើសរើសដាំដំណាំម្ទេស ដែលមានទាំងពូជម្ទេសដៃនាង និង ម្ទេសមាលី ជាមួយនឹងការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យប្រជានេសាទលៀស ប្រើប្រាស់ឧបករណ៍នេសាទឱ្យតាមត្រឹមត្រូវតាមច្បាប់

ក្នុងឱកាសដឹកនាំក្រុមការងារចម្រុះចុះពិនិត្យការធ្វើនេសាទ អូសលៀស ស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានណែនាំឱ្យប្រជានេសាទលៀស ប្រើប្រាស់ឧបករណ៍នេសាទឱ្យតាមត្រឹមត្រូវតាមច្បាប់ ដោយចាប់យកតែលៀសធំៗ ដែលគ្រប់ខ្នាត ដើម្បីរក្សាលៀសនៅក្នុងតំបន់របស់យើងឱ្យកាន់តែសម្បូរ និងអាចធ្វើនេសាទនាពេលក្រោយៗ បានជាបន្តបន្ទាប់ទៀត។ លោក...

ព័ត៌មានលំអិត

អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រគល់គ្រាប់ពូជ និងសម្ភារកសិកម្ម ជូនមណ្ឌលសុវត្ថិភាពចំនួន ១០ទីតាំង ក្នុងស្រុកក្រឡាញ់

នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលគ្រាប់ពូជបន្លែ រួមនឹងសម្ភារកសិកម្ម ពីអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision International) ប្រចាំកម្ពុជា កម្មវិធីតំបន់ស្រុកក្រឡាញ់ សម្ភារទាំងនេះត្រូវបានប្រគល់ជូនដល់ការិយាល័យកសិកម្មស្រុក រដ្ឋបាលឃុំ និងគណៈកម្មការគ្រប់គ្រងមណ្ឌលសុវត្ថិភាពចំនួន ១០...

ព័ត៌មានលំអិត

ទីតាំងដីចំនួន ៧ ០០០ម៉ែត្រការ៉េ ស្រុកស្វាយលើ ត្រូវបានរៀបចំគាំទ្រសម្រាប់បងប្អូនភៀសសឹកដាំដុះបន្លែ

ម្ចាស់ធិស័ក្តរីសត ស្ថិតនៅឃុំស្វាយលើ ស្រុកស្វាយលើ បានផ្ដល់ទីតាំងដីចំនួន ៧ ០០០ម៉ែត្រការ៉េ ដោយបានគាំទ្រ និងរៀបចំភ្ជួររាស់ដីរួច និងបានតភ្ជាប់បណ្ដាញទឹកសម្រាប់រៀបចំដាំបន្ថែ ដើម្បីផ្គត់ផ្គង់ដល់បងប្អូនភៀសសឹកដែលមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ជាមួយនឹងការភ្ជួររាស់រួច ក្រុមការងារកសិកម្មបានចុះចែកសម្ភារ គ្រាប់ពូជតាមក្រុម ហើយបងប្អូនភៀសសឹកចំនួន ១០០នាក់ តំណាង ១០០គ្រួសារ ធ្វើការដាំដុះ និងរៀបចំរោងឱ្យបានល្អ។ រដ្ឋបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ...

ព័ត៌មានលំអិត

ដំណាំស្រូវជិត ១ម៉ឺនហិកតា ក្នុងស្រុកចំនួន៦ នៃខេត្តសៀមរាប ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តសៀមរាបបានទទួលរងឥទ្ធិពលពីព្យុះចំនួន២ ដែលបានបង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនរាយប៉ាយទូទាំងខេត្ត បណ្ដាលឱ្យលិចដំណាំស្រូវ និងដំណាំដំឡូងមី ក្នុងស្រុកចំនួន៦ ស្មើនឹង ១២៤ភូមិ និងគ្រួសាររងគ្រោះចំនួន ៧ ០២៩គ្រួសារ។...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប៖ ចលនាភូមិមួយផលិតផលមួយ ជាផ្នែកមួយយ៉ាងសំខាន់រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន

ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងសំណើសុំបន្តចងក្រងផលិតផលភូមិមួយផលិតផលមួយ ឆ្នាំ២០២៥ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការចងក្រង និងបង្កើតឱ្យមាន “ភូមិមួយផលិតផលមួយ (One Village One Product - OVOP)” គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកយ៉ាងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន...

ព័ត៌មានលំអិត

មន្ត្រីជំនាញជលផល៖រយៈពេល២ឆ្នាំ មានត្រីជាង១០០ប្រភេទ បានធ្វើការបំលាស់ទីតាមជណ្ដើរត្រីទំនប់ស្លែង ក្នុងភូមិសាស្ដ្រស្រុកក្រឡាញ់

បើតាមមន្ត្រីជំនាញជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រយៈពេល២ឆ្នាំនេះមានត្រីជាង១០០ប្រភេទដែលបានធ្វើរយៈពេល២ឆ្នាំ បន្ទាប់ពីដំណើរជណ្ដើរត្រីទំនប់ស្លែង ក្នុងភូមិសាស្ដ្រស្រុកក្រឡាញ់ ខេត្តសៀមរាប មានត្រីប្រមាណជាង១០០ប្រភេទ ដែលបានធ្វើការបំលាស់ទីតាមជណ្ដើរត្រីនេះ ទៅកាន់តំបន់ផ្សេងៗ។ ក្នុងឱកាសដឹកនាំក្រុមការងារចុះធ្វើការត្រួតពិនិត្យចាប់កូនត្រី ដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីប្រភេទត្រី នៅទីតាំងជណ្ដើរត្រីទំនប់ស្លែង ក្នុងស្រុកក្រឡាញ់ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក...

ព័ត៌មានលំអិត

ក្រុមអាជីវករនិងកសិករក្នុងខេត្តសៀមរាប អំពាវនាវឱ្យពលរដ្ឋងាកមកគាំទ្រផលិតផលខ្មែរ ស្របពេលដែលផលិតផលក្នុងស្រុកបច្ចុប្បន្នអាចផ្គត់ផ្គង់គ្រប់គ្រាន់

ក្រុមបងប្អូនអាជីវករ និងកសិករក្នុងខេត្តសៀមរាប បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ ខណៈពួកគាត់បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ងាកមកគាំទ្រផលិតផលក្នុងស្រុកឡើងវិញ ព្រោះបច្ចុប្បន្នកសិផលសំខាន់ក្នុងស្រុករបស់យើងក៏អាចផ្គត់ផ្គង់ដល់តម្រូវការប្រចាំថ្ងៃរបស់យើងបានផងដែរ។ ក្រុមអាជីវករពួកគាត់បានលើកឡើងថា ក្រោយបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ ការលក់ដូររបស់ពួកគាត់គឺដំណើរការធម្មតា ប៉ុន្តែបន្លែផ្លែឈើរបស់ពួកគាត់ គឺលក់តែរបស់ខ្មែរសុទ្ធ ហើយតម្លៃផលិតផលខ្មែរយើងក៏បានកាន់តែល្អប្រសើរផងដែរ។ ពួកគាត់ថាពីមុនតម្លៃដែលនាំបន្លែផ្លែឈើចូល គឺនៅលើមាត់ឈ្មួញ ប៉ុន្តែនៅពេលដែលយើងបិទបែបនេះ យើងអាចរក្សាតម្លៃផលិតផលរបស់យើងបាន ជាពិសេសកសិករដែលជាអ្នកដាំក៏អានមានទីផ្សារ និងជួយដល់សេដ្ឋកិច្ចរបស់ពួកគាត់ផងដែរ។ ដោយឡែកក្រុមកសិករ...

ព័ត៌មានលំអិត

ក្រសួងឧស្សាហកម្ម ជំរុញដល់ធុរកិច្ចក្នុងខេត្តសៀមរាប ចូលរួមកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព«ស៥» ដើម្បីមានឱកាសអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម បានជំរុញដល់អ្នកធុរកិច្ចទាំងអស់ក្នុងខេត្តសៀមរាប ដាក់ពាក្យចូលរួមកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ប្រចាំឆ្នាំ២០២៥នេះ ដើម្បីមានឱកាសអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនឱ្យមានការវិវឌ្ឍន៍ឈានឡើងប្រកបដោយចីរភាព និងទទួលបានពានរង្វាន់ថ្នាក់ជាតិ ពីក្រសួងឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឈានទៅយកស្ដង់ដារជាតិ និងអន្តរជាតិផ្សេងៗទៀត។ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តល្អនៃប្រព័ន្ធ «ស៥» និងឧបករណ៍ផលិតភាព នាថ្ងៃទី២៥ ខែមិថុនានេះ នៅខេត្តសៀមរាប ឯកឧត្តម យា ប៊ុនណា...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បច្ចុប្បន្នក្រសួងកំពុងជំរុញការអនុវត្តលើការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពកសិករ

ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំសង្កាត់ នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងអំពីគោលនយោបាយក្នុងវិស័យកសិកម្ម ដែលផ្ដោតអាទិភាពលើការធានាសន្តិសុខស្បៀង ការលើកកម្ពស់ជីវភាពកសិករ និងការរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ និងទស្សនាទាន “មានហូប មានប្រើ មានបាន និងមានរហូត” ដែលក្រសួងកំពុងជំរុញអនុវត្តយ៉ាងសកម្ម។ ឯកឧត្តម...

ព័ត៌មានលំអិត
Page 1 of 26 1 2 26

Recommended

សូម Like និង Follow ពួកយើង