វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ពលរដ្ឋអ្នកស្រុកអង្គរ ជំរុញការបង្កើនអាជីវកម្មថ្មី ដើម្បីទាក់ទាញទេសចរ និងផ្ដល់ការងារដល់យុវជនក្នុងខេត្តសៀមរាប

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងសហគមន៍ ក្រុមយុវជនដែលជាអ្នកស្រុកអង្គរ បានសម្រេចចិត្តបើកដំណើរការសេវាកម្មដែលមានភាពទាក់ទាញថ្មី នៃហាងកាហ្វេ Pop-up Coffee ក្នុងក្រុងសៀមរាប ដែលអាជីវកម្មថ្មីនេះ មិនត្រឹមតែជាកន្លែងសម្រាកកាយ និងទទួលទានអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយក្នុងការបង្កើតការងារដល់យុវជនក្នុងមូលដ្ឋាន និងជួយផ្សព្វផ្សាយកសិផលខ្មែរទៅកាន់ទេសចរបរទេស។ លោក សូត្រ គីមសួរ ម្ចាស់ Pop-up Coffee បានឱ្យដឹងថា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលភាសាចិន ដើម្បីកសាងសមត្ថភាពកម្រិតខ្ពស់ សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ឱ្យយកចិត្តទុកដាក់ និងគោរពខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។ លោកជំទាវ យូ សុភា បានសង្កត់ធ្ងន់ថា...

ព័ត៌មានលំអិត

រយៈពេល១៨ឆ្នាំសារមន្ទីរជាតិអង្គរ ជាទីតាំងពិព័រណ៍ប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏រុងរឿងនៃអាណាចក្រខ្មែរ

គិតមកដល់ពេលនេះ សារមន្ទីរជាតិអង្គរ នៃខេត្តសៀមរាប បានបើកដំណើរការអស់រយៈពេល ១៨ឆ្នាំហើយ ដែលបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស និងផ្សព្វផ្សាយនូវកេរដំណែលដ៏សម្បូរបែបនៃអាណាចក្រខ្មែរ។ សារមន្ទីរជាតិអង្គរ បានផ្ដោតលើការតាំងពិព័រណ៍ដែលឆ្លុះបញ្ចាំងពី ប្រវត្តិសាស្ត្រ និងវប្បធម៌ ដ៏អស្ចារ្យរបស់កម្ពុជា តាមរយៈវិចិត្រសាលទាំងប្រាំបី (៨) នៃសារមន្ទីរជាតិអង្គរ ភ្ញៀវទេសចរនឹងទទួលបាននូវចំណេះដឹងយ៉ាងទូលំទូលាយអំពីប្រវត្តិសាស្ត្រខ្មែរ ដែលបានរីកចម្រើនលូតលាស់រាប់រយឆ្នាំ នៅក្រោមការដឹកនាំរបស់មហាក្សត្រដ៏ខ្លាំងពូកែជាច្រើនអង្គបន្តបន្ទាប់គ្នា។ សារមន្ទីរជាតិអង្គរ មិនត្រឹមតែជាកន្លែងតាំងពិព័រណ៍ប៉ុណ្ណោះទេ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំរៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ នៅទីសក្ការព្រះអង្គចេកព្រះអង្គចម លោកយាយទេព រូបសំណាក់ព្រះគណេស អ្នកទេពារក្ស លោកតាពេជ និងបូជាគ្រឿងសក្ការនៅវេទិកាអុំទូក ដើម្បីសុំទឹកដីទីកន្លែង និងសុំសេចក្ដីសុខសិរីសួស្ដី គ្រប់ប្រការដល់ដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត នាឱកាសព្រះរាជពិធីបុណ្យអុំទូក...

ព័ត៌មានលំអិត

ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

ទូកប្រណាំងចំនួន ២៦ នឹងចូលរួមប្រកួតលក្ខណៈមិត្តភាពតាមបណ្ដោយដងស្ទឹងសៀមរាប ក្នុងកម្មវិធីផ្សារទឹក និងជិះទូកកម្សាន្ត ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដែលគោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីរឹតបន្តឹងសាមគ្គីភាពក្នុងចំណោមយុវជន និងលើកកម្ពស់កីឡាប្រពៃណីខ្មែរ។ ក្នុងកិច្ចប្រជុំគណៈកម្មការបច្ចេកទេសរៀបចំការប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម គុជ...

ព័ត៌មានលំអិត

ខេត្តសៀមរាប ត្រៀមរៀបចំកម្មវិធីសាសនា និងកម្សាន្តជាច្រើន នាឱកាសបុណ្យអុំទូក ដើម្បីជំរុញទេសចរណ៍

ដើម្បីជាការជំរុញវិស័យទេសចរណ៍ និងស្ដារសេដ្ឋកិច្ចក្នុងខេត្ត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ត្រៀមរៀបចំកម្មវិធីសាសនា និងកម្សាន្តជាច្រើន ចាប់ពីថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប។ ក្នុងកិច្ចប្រជុំផែនការការពារ និងធានាសន្តិសុខកម្មវិធី នៅថ្ងៃទី២៨ ខែតុលានេះ...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីសេវាកម្មឧត្ដមភាព ជំនាញ និងនវានុវត្ដន៍ទេសចរណ៍ ប្រទេសមេគង្គ-ឡានឆាង នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលលើកទី១ ស្ដីពី «សេវាកម្មឧត្ដមភាព ការអភិវឌ្ឍន៍ជំនាញ និងនវានុវត្តន៍ទេសចរណ៍» សម្រាប់បណ្ដាប្រទេសមេគង្គ-ឡានឆាង ដែលមានប្រទេសកម្ពុជា ឡាវ និងចិន នៅខេត្តសៀមរាប នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា...

ព័ត៌មានលំអិត

មគ្គុទ្ទេសក៍ទេសចរណ៍ រំពឹងថាកំណើនភ្ញៀវទេសចរនឹងមានការកាន់ឡើង ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរការ

ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា បានសម្ដែងនូវមោទនភាព និងបង្ហាញក្តីរំពឹងទុកយ៉ាងខ្ពស់ ចំពោះកំណើនភ្ញៀវទេសចរអន្តរជាតិជាបន្តបន្ទាប់ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាព្រលានយន្តហោះលំដាប់អន្តរជាតិដ៏ធំ បានដាក់ឲ្យដំណើរការជាផ្លូវការនាពេលថ្មីៗនេះ។ មគ្គុទ្ទេសក៍ទេសចរណ៍បានលើកឡើងស្រដៀងគ្នាថា សមិទ្ធិផលដ៏ធំសម្បើមនេះ គឺជាមោទនភាពរបស់កម្ពុជា ដែលពិភពលោកនឹងមើលឃើញកាន់តែច្បាស់ពីការអភិវឌ្ឍរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ និងធ្វើឱ្យសហគមន៍អន្តរជាតិកាន់តែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ ពួកគាត់បានបន្តថា ក្នុងនាមជាអ្នកបម្រើការក្នុងវិស័យទេសចរណ៍ ពួកគាត់មានមោទនភាពក្រៃលែង ហើយនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរអន្តរជាតិក្នុងការទស្សនារមណីយដ្ឋានអង្គរ។ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យទេសចរណ៍ ពួកគាត់ជឿជាក់ថា...

ព័ត៌មានលំអិត

ស្ថានីយច្រកទឹកពិសា ២ទីតាំង ក្នុងក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជំរុញទេសចរណ៍ចីរភាព និងកាត់បន្ថយសំណល់ប្លាស្ទិក

ស្ថានីយច្រកទឹកពិសាថ្មីចំនួនពីរទីតាំង ដែលស្ថិតនៅមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដែលស្ថានីយទាំងពីរនេះ នឹងផ្ដល់ជូនទឹកពិសាស្អាតដោយឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋទូទៅ ដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់ដបដែលអាចប្រើឡើងវិញបាន និងកាត់បន្ថយការពឹងផ្អែកលើដបជ័រប្រើតែម្ដងនៅទូទាំងទីក្រុងទេសចរណ៍ដ៏សំខាន់មួយនេះ។ លោក យុន លីនណេ អភិបាលរងខេត្ត បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការស្ថានីយច្រកទឹកពិសានេះ ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងអាជ្ញាធររដ្ឋ ដៃគូពីវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល...

ព័ត៌មានលំអិត

រយៈពេល២ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានជើងហោះហើរចុះចតជិត ៣ម៉ឺនដង និងទទួលបានអ្នកដំណើរឆ្លងកាត់ជិត ៣លាននាក់

គិតត្រឹមរយៈពេលតែ ២ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីចាប់ផ្ដើមដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) បានទទួលជើងយន្តហោះចុះចតបានជិត ៣ម៉ឺនដង និងទទួលស្វាគមន៍អ្នកដំណើរឆ្លងកាត់បានចំនួនជិត ៣លាននាក់ ដែលជាការរួមចំណែកដ៏វិជ្ជមានដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ ក្នុងពិធីសម្ពោធរូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងលោក «ជីវ តាក្វាន់»” អបអរសាទរខួប ២ឆ្នាំ នៃការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីរសៀលថ្ងៃទី១៦ ខែតុលា...

ព័ត៌មានលំអិត
Page 1 of 112 1 2 112

Recommended

សូម Like និង Follow ពួកយើង