សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៥ បង្ការជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភាដែលរៀបចំដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។ ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភាបានអំពាវនាវដល់ជនរួមជាតិទាំងអស់ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាៗ ដើម្បីការពារជំងឺកូវីដ-១៩...
ព័ត៌មានលំអិតប្រជាពលរដ្ឋ និងជនបរទេសរស់នៅក្នុងខេត្ដសៀមរាប បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសាទរយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះជាប្រចាំនូវចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ខណៈដែលរយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ នៅកម្ពុជាពុំមានរកឃើញករណីឆ្លងថ្មី ក៏ដូចជាករណីស្លាប់ ដោយសារតែជំងឺកូវីដ-១៩ឡើយ ប៉ុន្តែករណីជាសះស្បើយមានជាប្រចាំ។ ពួកគាត់បានលើកឡើងថា ជោកជ័យនេះគឺដោយសារតែមានការដឹកនាំដ៏ឈ្លាសវ៉ៃរបស់សម្ដេចតេជោ ក្នុងការយកចិត្ដទុកដាក់ផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ហើយពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៍ដូចក្រសួងសុខាភិបាលដែលចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងបានទប់ស្កាត់ជំងឺនេះមិនឱ្យមានឆ្លងបន្ដទៀត។ ប៉ុន្ដែទោះជាពួកគាត់ទាក់បានការចាក់វ៉ាក់សាំងក្ដី ក៏ពួកគាំត់នៅតែបន្ដអនុវត្ដវិធានការណ៍ការពារ...
ព័ត៌មានលំអិតនៅសាលាឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យតំបន់ប្រតិបត្តិការសឹកសៀមរាប ដឹកនាំដោយលោកវរៈសនីយ៍ឯក វិញ វឿន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងសៀមរាប បានធ្វើការចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៤ ប្រភេទ Pfizer ជូនដល់យោធិន គ្រួសារយោធិន និង អតីតយុទ្ធជនជិត២០០នាក់។ មានប្រសាសន៍នាពេលនោះ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានប្រកាសជាផ្លូវការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងខេត្តសៀមរាប ដើម្បីជាសក្ខីភាព ក្នុងការឆ្លើយតបទៅលើអ្វីដែលជា បំណងប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋកម្ពុជា គឺការផ្តល់សិទ្ធិរស់រានមានជីវិត តាមរយៈនៃការផ្តល់វ៉ាក់សាំងបង្កា រារាំងកាត់បន្ថយហានីភ័យ លើស្ថានភាពរាតត្បាតនៃកូវីដ-១៩...
ព័ត៌មានលំអិតយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ បានជម្រាបឲ្យដឹងថា អាជ្ញាធរខេត្តនឹងចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង និងអាយុចាប់ពី១២ ដល់ក្រោមអាយុ១៨ឆ្នាំ ក្នុងក្របខណ្ឌទូទាំងខេត្ត ដោយចាប់ផ្តើមពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅតាមទីតាំងដែលបានកំណត់ទុក។ សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា ការចាក់វ៉ាក់សាំងនេះនឹងត្រូវបានធ្វើឡើងដោយ ២ផ្នែកគឺ មួយផ្នែកអនុវត្តដោយក្រុមគ្រូពេទ្យស៊ីវិល មានរយៈពេល១៤ថ្ងៃ...
ព័ត៌មានលំអិតលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកដំណើរការប្រទេសឡើងវិញចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១មកនោះ ពិសេសការបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជាទេសចរណ៍វ៉ាក់សាំងនោះ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ មានអ្នកទេសចរចម្រុះជាតិសាសន៍ចំនួន៦៧នាក់ បានមកដល់ទឹកដីនៃខេត្តសៀមរាប តាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងហោះហើរ នៃយន្តហោះរបស់ក្រុមហ៊ុន សាំងកាពួ អ៊ែរឡាញ...
ព័ត៌មានលំអិតកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋាន អន្តរជាតិនៅកម្ពុជា ដោយអនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទ នៃជំងឺកូវីដ-១៩ ដែលជាឧបសម្ព័ន្ធនៃសេចក្តីសម្រេច។ ការដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរ ដែលមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ខណ:ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រៀមបើកព្រំដែនប្រទេសឡើងវិញ ក្នុងការទទួលភ្ញៀវទេសចរវ៉ាក់សាំពេញលេញនៅដើមខែមករា ឆ្នាំ២០២២ខាងមុខ។ កិច្ចប្រជុំនេះធ្វើឡើង នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១...
ព័ត៌មានលំអិតក្នុងវិបត្ដិជំងឺកូវីដ-១៩ជាសកល ក៏ដូចជាប្រទេសកម្ពុជា ដែលជាមហន្តរាយធំធេង ដោយឡែកខេត្តសៀមរាប បានជួបប្រទះនូវបញ្ហារីករាលដាល នៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភ: បើគិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ មានអត្រាអ្នកឆ្លងជំងឺនេះ ក្នុងខេត្តសៀមរាបសរុបចំនួន ១៩,៩៥៤នាក់ ស្រី ១០,៥៨០នាក់ ព្យាបាលជាសះស្បើយ ចំនួន...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស អមដំណើរដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូនលោកយាយឈ្មោះ សុខ...
ព័ត៌មានលំអិតក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយផ្សាររដ្ឋ និងឯកជន នៅក្នុងភូមិសាស្រ្តក្រុង-ស្រុក នៃខេត្តសៀមរាប តាមរយ:ប្រព័ន្ធវីដេអូ Zoom កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានមានប្រសាសន៍ណែនាំឲ្យអាជ្ញាធរក្រុងស្រុកក្នុងទូទាំងខេត្ត ចាត់វិធានការឲ្យបានតឹងរ៉ឹងបន្ថែមទៀត ចំពោះអាជីវករដែលកំពុងលក់ដូរនៅតាមផ្សារ ហើយរកឃើញថាអាជីវកររូបណាដែលមិនគោរព និងមិនអនុវត្តតាមការណែនាំអាជ្ញាធរ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.