Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

អាជ្ញាធរខេត្តសៀមរាបបញ្ជាក់ថាគ្លីនិកឯកជន ពុំមានសិទ្ធិក្នុងការចេញប័ណ្ណលទ្ធផលធ្វើតេស្តកូវីដ-១៩ សម្រាប់ប្រើប្រាស់ចេញក្រៅប្រទេសឡើយ

ដោយ Pothe Thun
24/12/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាបបញ្ជាក់ថាគ្លីនិកឯកជន ពុំមានសិទ្ធិក្នុងការចេញប័ណ្ណលទ្ធផលធ្វើតេស្តកូវីដ-១៩ សម្រាប់ប្រើប្រាស់ចេញក្រៅប្រទេសឡើយ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកដំណើរការប្រទេសឡើងវិញចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១មកនោះ ពិសេសការបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជាទេសចរណ៍វ៉ាក់សាំងនោះ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ មានអ្នកទេសចរចម្រុះជាតិសាសន៍ចំនួន៦៧នាក់ បានមកដល់ទឹកដីនៃខេត្តសៀមរាប តាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងហោះហើរ នៃយន្តហោះរបស់ក្រុមហ៊ុន សាំងកាពួ អ៊ែរឡាញ ជាលើកដំបូងបន្ទាប់ពីអាក់ខានប្រមាណជា២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលនេះជាសញ្ញាល្អមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសខេត្តសៀមរាប ដូច្នេះបញ្ហាសំខាន់ក្នុងដំណាក់កាលនេះគឺ ត្រូវយកចិត្តទុកដាក់បំផុតចំពោះ សន្តិសុខ សុវត្ថិភាព និង សតិអារម្មណ៍សម្រាប់ពួកគាត់ ក្នុងពេលដែលពួកគាត់បានមកដល់ ពេលកំពុងស្នាក់នៅ និង ពេលត្រឡប់ទៅវិញ។

 

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍បន្ថែមថា ក្រោយពីបានទទួលស្វាគមន៍ជើងហោះហើរដឹកជញ្ជូនភ្ញៀវទេសចរមកទស្សនាអង្គរ-សៀមរាប កន្លងមកនេះ មានបញ្ហាមួយចំនួនបានកើតឡើង គឺនៅថ្ងៃទី១៧ ,ថ្ងៃទី១៩ និងថ្ងៃទី២២ មានភ្ញៀវទេសចរបរទេសមួយចំនួនតូច ជួបប្រទះនឹងបញ្ហារាំងស្ទះដែលពុំបានឡើងយន្តហោះវិលត្រឡប់ទៅប្រទេសគោលដៅរបស់ខ្លួនវិញ ដោយសារតែបណ្តាភ្ញៀវទេសចរទាំងនោះ កាន់ប័ណ្ណសំគាល់លទ្ធផលធ្វើតេស្តកូវីដ-១៩ មិនផ្លូវការ ដែលចេញបញ្ជាក់ដោយគ្លីនិកឯកជន ដែលបញ្ហានេះបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ ដូច្នេះកិច្ចប្រជុំថ្ងៃនេះ គឺចង់បញ្ជាក់ប្រាប់ថា គ្លីនិកឯកជន ពុំមានសិទ្ធិក្នុងការចេញប័ណ្ណបញ្ជាក់លទ្ធផលធ្វើតេស្តកូវីដ-១៩ សម្រាប់ប្រើប្រាស់ចេញក្រៅប្រទេសឡើយ ហើយចាប់ពីពេលនេះតទៅ អាជ្ញាធរខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះគ្លីនិកឯកជនណា ដែលនៅបន្តចេញប័ណ្ណសម្គាល់លទ្ធផលតេស្តកូវីដ-១៩ជូនភ្ញៀវទេសចរបរទេស សម្រាប់ធ្វើដំណើរត្រឡប់ទៅប្រទេសខ្លួនវិញនោះ ព្រោះប័ណ្ណនោះមិនអាចមានតម្លៃជាផ្លូវការនោះឡើយ ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍យ៉ាដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារមួយពាក់ព័ន្ធទៅនឹងសុវត្តិភាពភ្ញៀវទេសចរមកទស្សនា និងស្នាក់នៅខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធ ម្ចាស់ ឬតំណាងម្ចាស់គ្លីនិកឯកជននៅក្នុងក្រុងសៀមរាបជាច្រើនរូប ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ច្បាស់ដែរថា៖ មកដល់ពេលនេះ ពុំទាន់មានលិខិតបញ្ជាក់ ឬសេចក្តីណែនាំណាមួយ ចេញពីក្រសួងសុខាភិបាល អនុញ្ញាតឲ្យគ្លីនិកឯកជន មានសិទ្ធិអាចចេញលិខិតបញ្ជាក់ការធ្វើតេស្តកូវីដ-១៩ សម្រាប់ប្រើប្រាស់ធ្វើដំណើរចេញក្រៅប្រទេសនោះឡើយ បើទោះជាគ្លីនិកឯកជនទាំងនោះ មានសិទ្ធិព្យាបាលជំងឺកូវីដ-១៩ អនុញ្ញាតដោយក្រសួងសុខាភិបាលក៏ដោយ។

លោកបញ្ជាក់ទៀតថា៖ ជាផ្លូវការ រដ្ឋបាលខេត្តបានរៀបចំកំណត់រួចហើយ មណ្ឌលធ្វើតេស្តកូវីដ-១៩ ជូនអតិថិជនជាជនជាតិខ្មែរក្តីដែលមានតម្រូវការចេញក្រៅប្រទេស ឬសម្រាប់ភ្ញៀវបរទេសក្តី គឺនៅផ្លូវ៦០ ក្លឹបកីឡាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ហើយវាមិនមែនជាបញ្ហាសាមញ្ញនោះទេ ចំពោះលិខិតបញ្ជាក់លទ្ធផលធ្វើតេស្តកូវីដ-១៩ សម្រាប់ការប្រើប្រាស់ធ្វើដំណើរឆ្លងប្រទេសនេះ ដែលតាមនីតិវិធីស្តង់ដារប្រតិបត្តិវិធានសុវត្តិភាព SOP នៅកម្ពុជា គឺតម្រូវឲ្យភ្ញៀវមកពីបរទេសមានប័ណ្ណបញ្ជាក់លទ្ធផលតេស្តកូវីដ-១៩ PCR រយៈពេល៧២ម៉ោងមុនមកដល់គោលដៅ ពិសេសនោះ ភ្ញៀវបរទេសក៏ដូចជាភ្ញៀវខ្មែរដែរ ដែលត្រូធ្វើដំណើរចេញពីកម្ពុជា ឬក៏ជាដំណើរវិលត្រឡប់របស់ភ្ញៀវ ក៏តម្រូវឲ្យមានការប្រើប័ណ្ណសម្គាល់នេះដូចគ្នា វិភាគដោយម៉ាស៊ីនតេស្ត PCR ក្នុងតម្លៃរយៈពេល៧២ម៉ោងមុនទៅដល់គោលដៅ លើកលែងតែប្រទេសសឹង្ហបូរី មានតម្រូវការតម្លៃរយៈពេល៤៨ម៉ោងប៉ុណ្ណោះ។

លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បញ្ជាក់បន្ថែមថា៖ ប័ណ្ណសម្គាល់លទ្ធផលតេស្តនេះ វាមានតម្លៃដ៏លើសលុប សម្រាប់ការចូលរួមបង្ការការឆ្លងនិងចម្លងកូវីដ-១៩ក្នុងតំបន់និងលើពិភពលោក តាមរយៈនៃការអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិវិធានសុវត្តិភាព SOP ហើយវាក៏ជារលកឥទ្ធិលពលនៃកតិត្តិយសជាតិផងដែរ បើសិនជាកម្ពុជា អនុវត្តបានល្អ ផ្តល់ទំនុកចិត្តជូនភ្ញៀវទេសចរ ទាំងការមកដល់ និងការវិលត្រឡប់ទៅវិញ ប្រកបដោយសុវត្ថិភាពនោះ។

គួររំលឹកថា ចាប់ពីថ្ងៃទី១៧ រហូតមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ មានអ្នកទេសចរចម្រុះជាតិសាសន៍ប្រមាណ ៤០០នាក់ បានមកដល់ទឹកដីនៃខេត្តសៀមរាប តាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប ៕

អត្ថបទ និង រូបភាព ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គ្លីនិកឯកជនប័ណ្ណលទ្ធផលធ្វើតេស្តកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រាត្រីបុណ្យណូអែល MERRY CHRISTMAS មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកដើរលេងកំសាន្ត ខណ:ពេលដែលខេត្តសៀមរាប កំពុងតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកលនាពេលខាងមុខ !

រាត្រីបុណ្យណូអែល MERRY CHRISTMAS មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកដើរលេងកំសាន្ត ខណ:ពេលដែលខេត្តសៀមរាប កំពុងតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកលនាពេលខាងមុខ !

សមាជិកសហគមន៍ទេសចរណ៍នៅជនបទ បានទទួលការបណ្តុះបណ្តាលជំនាញ !

សមាជិកសហគមន៍ទេសចរណ៍នៅជនបទ បានទទួលការបណ្តុះបណ្តាលជំនាញ !

អភិបាលខេត្តសៀមរាប ជំរុញនិងលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ទាំងអស់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងត្រូវគោរពតាមវិន័យ លក្ខខណ្ឌកំណត់

អភិបាលខេត្តសៀមរាប ជំរុញនិងលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ទាំងអស់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងត្រូវគោរពតាមវិន័យ លក្ខខណ្ឌកំណត់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.