ព័ត៌មានជាតិទូទៅ

ដំណឹងទូទៅ (categorized)

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

ដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា និងរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយឱ្យកាន់តែប្រសើរថែមទៀតសិស្សានុសិស្សទាំងអស់ត្រូវតែគោរព តាមវិន័យរបស់សាលា។ នាយក និងគណៈគ្រប់គ្រងទាំងគ្រឺះស្ថានសិក្សារដ្ឋនិងឯកជនគ្រប់កម្រិតត្រូវរឹតបន្តឹងដល់សិស្សានុសិស្សរបស់ខ្លួនគោរពវិន័យ និងបទបញ្ជាសាលាឱ្យបានខ្ជាប់ខ្ជួន បើមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុត្រូវចុះក្នុងអវត្តមានកុំលើកលែងឱ្យសោះ។ នេះបើតាមការលើកឡើងរបស់លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ក្នុងពិធីបើកសន្និបាតបូកសរុប និងវាយតម្លៃការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យអង្គរនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ លោកស្រី...

ព័ត៌មានលំអិត

ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ពុទ្ធសាសនិកជនមកពីតាមបណ្ដារាជធានី-ខេត្តនានា បានជួបជុំគ្នាប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែចូលវត្តវិសុទ្ធិមគ្គ ស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីបង្ហាញនូវកម្លាំងសាមគ្គីដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការគាំទ្រទាំងពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងលើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងឈរជើងការពារនៅតំបន់ព្រំដែន។ តំណាងអាចារ្យ និងគណៈកម្មការគ្រប់គ្រងវត្ត បានលើកឡើងថា បើទោះបីជាកម្ពុជានៅមានបញ្ហាព្រំដែនបន្តិចបន្តួចជាមួយប្រទេសថៃក្ដី ក៏ពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានរួបរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គី ដែលជាបុណ្យប្រពៃណីសាសនាដ៏យូរលង់មួយ។ ការជួបជុំគ្នានេះ គឺជាការបង្ហាញពីបេះដូងមហាគ្រួសារខ្មែរ...

ព័ត៌មានលំអិត

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានបន្តបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងបំផុសគំនិតប្រជាពលរដ្ឋ យល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ ស្វែងរកប្រភពព័ត៌មានមិនពិត និងលើកកម្ពស់ការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយតាមគ្រប់រូបភាព។ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានទទួលបន្ទុករួម បានបញ្ជាក់ថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ គឺមានគោលដៅកាត់បន្ថយព័ត៌មានក្លែងក្លាយ ឱ្យមកនូវកម្រិតអប្បបរមា សំដៅធានាសន្តិសុខព័ត៌មាន គឺការទទួលព័ត៌មានប្រកបដោយគុណភាព សុវត្ថិភាព...

ព័ត៌មានលំអិត

ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពនៃផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកពួក

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះពិនិត្យផ្ទាល់អំពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការ...

ព័ត៌មានលំអិត

ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក អំពាវនាវដល់ពុទ្ធបរិស័ទ ពិសេសយុវជន ត្រូវនឹកឃើញព្រះរស់នៅផ្ទះសិន មុននឹកឃើញព្រះនៅវត្ត

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ព្រះវិចិត្រវង្សា ហែម គឹមសាន្ត ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ ពិសេសយុវជន យុវនារី ដែលជាទំពាំងស្នងឬស្សី ត្រូវឃើញព្រះរស់នៅផ្ទះ មានឈ្មោះជាឱពុកម្ដាយជាមុនសិន មុននឹងនឹកឃើញព្រះនៅតាមវត្តអារាម ព្រោះឱពុកម្ដាយ ជាអ្នកមានគុណដ៏ធំធេងដែលយើងមិនអាចបំភ្លេចបាន ដែលបានលះបង់គ្រប់យ៉ាងដើម្បីយើង តាំងពីថ្ងៃដែលយើងចាប់កំណើតមក។ ព្រះវិចិត្រវង្សា ហែម គឹមសាន្ត មានថេរដីកាថា...

ព័ត៌មានលំអិត

កម្ពុជា-ចិន សហការរៀបចំព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ ស្វាគមន៍ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» នៅខេត្តសៀមរាប

នាពេលរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា និងចិន បានសហការគ្នារៀបចំកម្មវិធីធ្វើបទបង្ហាញ ស្តីពីវប្បធម៌ និងទេសចរណ៍ដ៏ល្បីល្បាញនៃក្រុងផេងចូវ និងក្រុងសៀមរាប ដើម្បីស្វាគមន៍ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ដែលពិធីនេះមានការចូលរួមពីលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និង លោក លាវ ទុន អគ្គលេខាធិការបក្សប្រចាំក្រុងផេងចូវ...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១១ នឹងរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃទី៧ ខែកញ្ញានេះ

ព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ» ឆ្នាំទី១១ នឹងរៀបចំឡើងនៅខេត្តសៀមរាប នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងគោលបំណងរៃអង្គាសថវិកាឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ។ ព្រឹត្តិការណ៍ឆ្នាំនេះ មានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណ ៨០០ នាក់។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ»...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត៤៦គ្រួសារ ក្នុងសង្កាត់គោកចក ទទួលបានអំណោយពីសប្បុរសជនតាមរយៈអាជ្ញាធរសង្កាត់

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤៦ គ្រួសារ ដែលរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ពីសប្បុរសជននៃប្រទេសអូស្ត្រាលី និងព្រះគ្រូចៅអធិការវត្តប្រាសាទគោក ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃតាមរយៈអាជ្ញាធរមូលដ្ឋាន។ លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក បានលើកឡើងថា ការផ្ដល់អំណោយជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺជាទឹកចិត្តមនុស្សធម៌ និងជាការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ...

ព័ត៌មានលំអិត

រយៈពេល៥ខែ ឆ្នាំ២០២៥ សមត្ថកិច្ចខេត្តសៀមរាប បង្ក្រាបករណីគ្រឿងញៀនបាន ២២៣ករណី ឃាត់ខ្លួនមនុស្សបានជាង១០០០នាក់

បើតាមលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ដសៀមរាប បានឱ្យដឹងថា គិតត្រឹមរយៈពេល៥ខែ ឆ្នាំ២០២៥ សមត្ថកិច្ចខេត្តសៀមរាប បានធ្វើការបង្ក្រាបករណីគ្រឿងញៀនបានចំនួន២២៣ករណី ឃាត់ខ្លួនមនុស្សបានចំនួន ១ ០៨៨នាក់ និងរឹបអូសគ្រឿនញៀនបានជិត ១៨គីឡូក្រាម។ លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានឱ្យដឹងទៀតថា បទល្មើសទាំង ២២៣ករណី...

ព័ត៌មានលំអិត

ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាឧក្រិដ្ឋកម្មទាន់សម័យ! កុំអង្គុយចោទគ្នា គួររួមគ្នាដោះស្រាយ

  ឧក្រិដ្ឋកម្មសាយប័រក្តី ឬ ឧក្រិដ្ឋកម្មអនឡាញក្តី ឬ​ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្តី ឬការបោកប្រាស់តាមទូរស័ព្ទក្តី ឬការក្លែងបន្លំតាមអនឡាញក្តី គឺជាឧក្រិដ្ឋកម្មដែលគេបកប្រែពីភាសាអង់គ្លេសផ្សេងៗគ្នា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាសឹងតែដូចគ្នា ហើយយើងអាចចាត់ទុកថា គឺជាឧក្រិដ្ឋកម្មទាន់សម័យ ដែលកំពុងតែរីកដុះដាលនៅលើពិភពលោក។​ ទាំង​នេះ​មិនគួរមានករណីអង្គុយចោទគ្នាទៅវិញទៅមកឡើយ គួរតែរួមគ្នាដោះស្រាយ ហើយរួមគ្នាប្រយុទ្ធប្រឆាំងទើបប្រសើរ។​   ឧក្រិដ្ឋកម្មប្រភេទនេះជាឧក្រិដ្ឋកម្មស៊ីវិល័យនៅក្នុងយុគសម័យនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង ឌីជីថល...

ព័ត៌មានលំអិត
Page 1 of 24 1 2 24

Recommended

សូម Like និង Follow ពួកយើង