Friday, May 8, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

អគ្គលេខាធិកាគណៈវិស្វករកម្ពុជា ជំរុញញឱ្យវិស្វករជាតិកម្ពុជា ចុះបញ្ជីឱ្យបានគ្រប់ៗគ្នា ដើម្បីប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយស្របច្បាប់

ដោយ Pothe Thun
20/09/2024
នៅក្នុង ព័ត៌មានជាតិទូទៅ
អគ្គលេខាធិកាគណៈវិស្វករកម្ពុជា ជំរុញញឱ្យវិស្វករជាតិកម្ពុជា ចុះបញ្ជីឱ្យបានគ្រប់ៗគ្នា ដើម្បីប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយស្របច្បាប់
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិកាគណៈវិស្វករកម្ពុជា នៃក្រសួងការងារ មានប្រសាសន៍ថា ការចុះបញ្ជីវិស្វករ ពិតជាមានសារៈសំខាន់ និងមានមានសារៈប្រយោជន៍ណាស់សម្រាប់អ្នកប្រកបវិជ្ជាជីវៈជាវិស្វករ ព្រោះវាបានការពារវិជ្ជាជីវៈយើងទៅតាមផ្លូវច្បាប់ និងបានរួមចំណែករៀបចំវិជ្ជាជីវៈវិស្វកម្មកម្ពុជាឱ្យកាន់តែល្អប្រសើរ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់វិស្វករ។

ឯកឧត្តម សុខុម រិទ្ធីវុធ មានប្រសាសន៍ទៀតថា ការចុះបញ្ជីនេះដែរ ក៏ជាការពង្រឹងសមត្ថភាពបច្ចេកទេសគ្រប់ជំនាញ និងជួយពង្រីកធនធានមនុស្សប្រកបដោយគុណវុឌ្ឍ ស្របទៅនឹងការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត ថែមទាំងផ្តល់ឱកាសការងារជាអតិបរមាដល់វិស្វករជាតិក្នុងវិស័យឧស្សាហកម្មវិស្វកម្ម ព្រមទាំងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស្វកម្មជាតិ និងវិស្វកម្មអន្តរជាតិ ពិសេសនៅពេលដែលយើងបានចុះបញ្ជីដោយត្រឹមត្រូវ គឺនឹងមានការទទួលស្គាល់គុណវុឌ្ឍិវិស្វករជាតិ ក្នុងការទទួលបានគោរមងារជាវិស្វករអាជីពជាតិ និងអន្តរជាតិផងដែរ។

ឯកឧត្តមបន្ថែមថា ការចុះបញ្ជីវិស្វករជាតិនេះ នឹងបង្កើតឱ្យមាននូវស្តង់ដារជាក់លាក់មួយសម្រាប់វិជ្ជាជីវៈ និងគណនេយ្យភាពរបស់វិស្វករ ដោយស្តង់ដារនេះដែរ ត្រូវធានាបានថាវិស្វករដែលបានចុះបញ្ជី ត្រូវមានសម្បទា និងគុណវុឌ្ឍិសមស្រប ដូចជា៖បានបញ្ចប់ការសិក្សាលើជំនាញដោយជោគជ័យ មានបទពិសោធវិជ្ជាជីវៈគ្រប់គ្រាន់តាមមុខជំនាញ និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ព្រោះថាការចុះបញ្ជីវិស្វករ គឺបានលើកស្ទួយ និងធានាគុណភាពក្នុងការប្រកបវិជ្ជាជីវៈ តាមរយៈលក្ខខណ្ឌកំណត់នៃការចុះបញ្ជី ដែលតម្រូវឱ្យវិស្វករមានបទពិសោធគ្រប់គ្រាន់ស្របតាមស្តង់ដារ និងការបណ្តុះបណ្តាលបង្កើនសមត្ថភាពប្រតិបត្តិជំនាញវិជ្ជាជីវៈ និងទទួលបានទំនុកចិត្តពីសាធារណៈជន។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បានបង្ហាញការគាំទ្រចំពោះយន្តការនេះ ដែលជាការជួយពង្រឹងបាននូវការយល់ដឹងបន្ថែម ក្នុងការត្រៀមលក្ខណៈចុះបញ្ជីវិស្វករឱ្យសមស្របទៅតាមច្បាប់់។ លោកក៏បានណែនាំដល់អ្នកចូលរួមទាំងអស់ដែលកំពុងសិក្សាទៅលើទំនាញវិស្វករនេះ សូមខិតខំប្រេងប្រែងយកចិត្តទុកដាក់នៅក្នុងការសិក្សា ព្រោះជំនាញវិស្វករនេះ ជាទ្រព្យសកម្ម ដែលផ្តល់ប្រយោជន៍ដ៏ធំធេងសម្រាប់សង្គមជា រួមចំណែកបង្កើតទ្រព្យសម្បត្តិជូនជាតិ ដោយបង្កបង្កើត កែច្នៃហេដ្ឋារចនាសម្ព័ន្ធ ការកសាងរោងចក្រ កសាងផ្លូវថ្នល់ ស្ពាន និងផ្សេងៗទៀត ដែលជាតម្រូវការរបស់ប្រជាជនទូទៅ ក្នុងការចូលរួមជួយអភិវឌ្ឍន៍ជាតិ៕

អត្ថបទ និងរូបភាព៖ លោក ស៊ុំ គីន
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វិស្វករកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាកាមបញ្ចប់ការសិក្សាជំនាញវិស្វកម្មអគ្គិសនី ភាគច្រើនសិក្ខាកាមជាស្ត្រីងាយរកការងារធ្វើជាងសិក្ខាកាមជាបុរស

សិក្ខាកាមបញ្ចប់ការសិក្សាជំនាញវិស្វកម្មអគ្គិសនី ភាគច្រើនសិក្ខាកាមជាស្ត្រីងាយរកការងារធ្វើជាងសិក្ខាកាមជាបុរស

រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍សមរាត្រី ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញអ្នកទេសចរបានជិត ៤ម៉ឺននាក់

រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍សមរាត្រី ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញអ្នកទេសចរបានជិត ៤ម៉ឺននាក់

កិច្ចប្រជុំសាមញ្ញលើកទី៣ប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប

កិច្ចប្រជុំសាមញ្ញលើកទី៣ប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

    13 shares
    Share 5 Tweet 3
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87
  • ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវប្រជាពលរដ្ឋក្នុងខេត្តដំណើរការជីវកម្មជាធម្មតា ខណៈក្រុងសៀមរាបពុំមានការរាតត្បាតជំងឺកូវីត១៩ឡើយ

    12940 shares
    Share 8934 Tweet 1669

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.