Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំសាមញ្ញលើកទី៣ប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប

ដោយ Pothe Thun
23/09/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំសាមញ្ញលើកទី៣ប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ហៅកាត់ថា គ.ក.ស.ក.ខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ ប្រចាំខែកញ្ញា និង ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប និង លោកស្រី ម៉មនី រង្សី អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកជំទាវ ស៊ិន ណម មានប្រសាសន៍ថា ដើម្បីធ្វើការពិនិត្យលើការងាររបស់ គ.ក.ស.ក.ខ សម្រាប់ខែកញ្ញា ក្នុងការងារលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិដែលមានស្រាប់ សំដៅការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទដែលអនុវត្តក្នុងពេលកន្លងមក។ ក្នុងនោះលោកជំទាវ ក៏បានធ្វើការណែនាំដល់ក្រុមការងារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រី និងកុមារ ការលើកកម្ពស់ សីលធម៌សង្គមពង្រឹងភាពអង់អាចដល់ស្ត្រី ជួយអន្តរាគមន៍ជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាក្នុងគ្រួសារ និងជំរុញការអប់រំកុមារតូចៗដែលគ្រប់អាយុចូលរៀនបានទៅចូលរៀន ព្រមទាំងលើកកម្ពស់សុខមាលភាពមាតា និងទារក មុនពេលសម្រាល និងក្រោយពេលសម្រាលឱ្យបានល្អប្រសើរ។

លោកជំទាវ ក៏បានជំរុញឱ្យ គ.ក.ស.ក.ឃុំសង្កាត់ ត្រូវតាមដានករណីបណ្ណក្រីក្រជាមួយមន្ទីរផែនការខេត្ត និងចុះពិនិត្យតាមដានកុមារដែលបានបោះបង់ការសិក្សាឱ្យបានចូលរៀនទៀងទាត់វិញ និងសូមឱ្យក្រុងស្រុកត្រូវបន្តការខិតខំអនុវត្តទៅតាមសមត្ថកិច្ចជំនាញរបស់ខ្លួន។ ម៉្យាងទៀតវិស័យដែលពាក់ព័ន្ធ ត្រូវបន្តកិច្ចសហការជាមួយអជ្ញាធរមានសមត្ថកិច្ច និង ឃុំសង្កាត់ ក្រុងស្រុកខេត្ត ក្នុងការអនុវត្តឱ្យទទួលបានលទ្ធផលល្អ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវប្រធានគណៈកម្មាធិការ បញ្ជាក់ថា រាល់បទពិសោធ និងលទ្ធផលដែលក្រុមការងារទទួលបាន គឺសម្រាប់ឱ្យក្រុមការងារថ្នាក់ស្រុកយកទៅអនុវត្ត និងបន្តយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រី និងកុមារ និងបង្កើននូវកិច្ចទំនាក់ទំនងល្អនៅក្នុងមូលដ្ឋាន និងសូមឱ្យអង្គការដៃគូ ក្នុងការចូលរួមជាសំខាន់លើការងារប្រមូលក្រុមជនអនាថា ដែលបង្កភាពអាណាធិបតេយ្យក្នុងក្រុង ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភ្ញៀវទេសចរជាដើម៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរស្រុកអង្គរធំ និងសប្បុរសជនសាធារណរដ្ឋកូរ៉េ សម្ពោធអគារសិក្សានៃក្ដីសង្ឃឹម ស្ថិតក្នុងសាលាបឋមសិក្សាលៀបចាស់

អាជ្ញាធរស្រុកអង្គរធំ និងសប្បុរសជនសាធារណរដ្ឋកូរ៉េ សម្ពោធអគារសិក្សានៃក្ដីសង្ឃឹម ស្ថិតក្នុងសាលាបឋមសិក្សាលៀបចាស់

ស្រុកចំនួន៣ក្នុងខេត្តសៀមរាប កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង អាជ្ញាធរឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈភ្លៀងអាចនឹងបន្តធ្លាក់

ស្រុកចំនួន៣ក្នុងខេត្តសៀមរាប កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង អាជ្ញាធរឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈភ្លៀងអាចនឹងបន្តធ្លាក់

គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្រុងរុនតាឯកតេជោសែន ទទួលបានអំណោយជាផ្ទះ ១ខ្នង ពីអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា

គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្រុងរុនតាឯកតេជោសែន ទទួលបានអំណោយជាផ្ទះ ១ខ្នង ពីអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.