Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

ដោយ Pothe Thun
08/04/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប បានបន្តចុះសួរសុខទុក្ខកងទ័ពប្រចាំសមរភូមិមុខ យោធភូមិភាគទី៤ ប្រចាំទិសទី២ និង អង្គភាពវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ឈរជើងតំបន់អូរកូនតឹង ស្ថិតភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប តំបន់ព្រៃស្អាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងខាងមុខ។

ក្នុងនាម ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក សំកុល សុចិត្រា អភិបាលរងខេត្ត មានប្រសាសន៍ថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្តសៀមរាប បានបង្កើតអនុស្សរណៈស្តីពីការចងសម្ព័ន្ធមេត្រីជាមួយអង្គភាពជួរមុខចំនួន២ គឺកងពលតូចអន្តរាគមន៍លេខ៥ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ២ និងវរៈសេនាតូចលេខ១ អូរកូនតឹង ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ក្នុងន័យបង្កើនភាពស្និទ្ធស្នាលរវាងសមរភូមិមុខ និងសមរភូមិក្រោយ ឱ្យកាន់តែកៀកជិតជីវភាពរស់នៅរបស់បងប្អូនកងទ័ព។ តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំង១២ និងមន្ទីរ-អង្គភាព តែងតែបានចងភ្ជាប់មនោសញ្ចេតនាឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ ១ដងក្នុងមួយឆ្នាំ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួនជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាពរស់នៅបានមួយកម្រិត ដែលនេះគឺជាផ្លែផ្កានៃចំណងសម្ព័ន្ធមេត្រី រវាងអង្គភាពជួរមុខ និងអង្គភាពជួរក្រោយ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត ក៏បានលើកទឹកចិត្តឱ្យបងប្អូននាយទាហាន នាយទាហារង និងពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និងត្រូវធ្វើការកសាងជម្រកក្នុងអង្គភាព ព្រមទាំងធ្វើការដាំដុះដំណាំបន្លែ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពកងទ័ពក្នុងអង្គភាព និងគ្រួសារកងទ័ព សំខាន់លើការគ្រប់គ្រង និងថែរក្សានូវគ្រឿងបំពាក់សម្ភារកងទ័ពឱ្យបានល្អក្នុងការទ្រទ្រង់នៅពេលមានសភាពការណ៍ណាមួយកើតឡើង។ លោកក៏បានក្រើនរម្លឹកដល់កងកម្លាំងការពារព្រំដែនទាំងអស់ ត្រូវខិតខំបង្កើនសាមគ្គីភាពផ្ទៃក្នុង ខិតខំបន្តសហការជាមួយកងកម្លាំងជួរមុខ តាមខ្សែបន្ទាត់ព្រំដែនឱ្យបានល្អ ពិសេសជាមួយភាគីថៃ ឱ្យក្លាយជាតំបន់មានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍលើគ្រប់វិស័យ។ មួយវិញទៀត កងកម្លាំងការពារព្រំដែន ក៏ត្រូវចូលរួមក្នុងការបង្ការ ទប់ស្កាត់អំពើរភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ផ្សេងៗ ដូចជាការចរាចរណ៍គ្រឿងញៀនជាដើម។

សូមជម្រាបថា អំណោយជាគ្រឿងឧបភោគបរិភោគដែលបាននាំយកមកប្រគល់ជូននាពេលនេះ សម្រាប់ទីបញ្ជាការប្រចាំទិសទី២ នៃយោធភូមិភាគទី៤ ទទួលបាន៖ ភេសជ្ជ ៥០កេស ,មី៤០កេស ,គោ១ក្បាល និងថវិកា ៥លានរៀល។ ចំណែកអង្គភាពវរៈសេនាតូចលេខ១ មាន៖ ភេសជ្្ជ ៥០កេស ,ប្រេងម៉ាស៊ូត ៥០០លីត្រ ,ពុយដាក់ប្រេង៥ពុយ និងតង់១ ,គោ១ក្បាល ,ជ្រូក៣ក្បាល និងថវិកា១២លានរៀល និងបានចែកជូនយោធិនក្នុងម្នាក់ៗ ៤ម៉ឺនរៀលផងដែរ.

អត្ថបទ និងរូបភាព៖ លោក យូ វង្ស , ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំសំរោងយា ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំសំរោងយា ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវិធានការ និងផែនការសកម្មភាព ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ

កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវិធានការ និងផែនការសកម្មភាព ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ

ដ្រូន ៥00គ្រឿង នឹងប្រមូលផ្ដុំគ្នារំលេចចេញជារូបភាពប្លែកៗជាច្រើន ដែលជាទស្សនីយភាពថ្មីក្នុងព្រឹត្តការណ៍ “ សៀមរាបសង្ក្រាន្ត ”

ដ្រូន ៥00គ្រឿង នឹងប្រមូលផ្ដុំគ្នារំលេចចេញជារូបភាពប្លែកៗជាច្រើន ដែលជាទស្សនីយភាពថ្មីក្នុងព្រឹត្តការណ៍ “ សៀមរាបសង្ក្រាន្ត ”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.