Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវិធានការ និងផែនការសកម្មភាព ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ

ដោយ Pothe Thun
09/04/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវិធានការ និងផែនការសកម្មភាព ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវិធានការ និងផែនការសកម្មភាពដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័ន និងអភិបាលរាជធានីខេត្តដែលជាសមាជិក។

អង្គប្រជុំបានបន្តការពិភាក្សា កែលម្អសេចក្តីព្រាង និងចូលរួមជាធាតុចូលជាច្រើន លើសកម្មភាពនានាដែលគាំទ្រដល់ការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរួមមាន៖ ទី១.ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី, ទី២.ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និងទី៣.ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿងថ្មីនោះទេ តែទាមទារការធ្វើជាប្រចាំ កាន់តែសកម្ម កាន់តែលម្អិត មានប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្នុងន័យនេះ ឯកឧត្ដមបានរំលេចថា ការចូលរួមជាមតិយោបល់ដែលជាធាតុចូលសំខាន់ៗដែលមិនត្រឹមតែសម្រាប់ការរៀបចំវិធានការ និងផែនការសកម្មភាព ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈចំពោះមុខតែប៉ុណ្ណោះទេ តែជាការរៀបចំ កសាង និងតម្រង់ទិសរដ្ឋបាលសាធារណៈរបស់កម្ពុជាក្នុងរយៈពេលយូរអង្វែងនាពេលអនាគត។ កិច្ចការកែទម្រង់ច្បាស់ណាស់ថា នឹងមានផលជះដល់ប្រតិបត្តិការណាមួយរបស់បុគ្គល និងស្ថាប័ន តែអ្វីដែលជាគោលដៅសំខាន់ជាងគេបំផុត គឺផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជារួម ដែលទាមទារឱ្យមានចក្ខុវិស័យវែងឆ្ងាយ មានឆន្ទៈនយោបាយ មានការចូលរួម និងមានការលះបង់ទាំងអស់គ្នា។

ស្របពេលដែលសេចក្តីព្រាងវិធានការ និងផែនការសកម្មភាព ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈនេះ កំពុងត្រូវបានកែលម្អ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានកំណត់កាលបរិច្ឆេទសម្រាប់ការបន្តទទួលយកធាតុចូល និងបានលើកទឹកចិត្តដល់ក្រសួងស្ថាប័ននានា ឱ្យបន្តធ្វើការសហការឱ្យបានស្អិតរមួតជាមួយគ្នាក្នុងន័យអនុវត្តការងារបណ្តើរ និងសិក្សាកែលម្អជាបណ្តើរៗ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កែទម្រង់រដ្ឋបាលសាធារណៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដ្រូន ៥00គ្រឿង នឹងប្រមូលផ្ដុំគ្នារំលេចចេញជារូបភាពប្លែកៗជាច្រើន ដែលជាទស្សនីយភាពថ្មីក្នុងព្រឹត្តការណ៍ “ សៀមរាបសង្ក្រាន្ត ”

ដ្រូន ៥00គ្រឿង នឹងប្រមូលផ្ដុំគ្នារំលេចចេញជារូបភាពប្លែកៗជាច្រើន ដែលជាទស្សនីយភាពថ្មីក្នុងព្រឹត្តការណ៍ “ សៀមរាបសង្ក្រាន្ត ”

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានជំរុញឲ្យយុវជនយល់ដឹងកាន់តែច្បាស់ពីការប្រែប្រួលអាសធាតុ ចូលរួមលើកកំពស់បរិស្ថាន បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានជំរុញឲ្យយុវជនយល់ដឹងកាន់តែច្បាស់ពីការប្រែប្រួលអាសធាតុ ចូលរួមលើកកំពស់បរិស្ថាន បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

ថ្នាក់ដឹកនាំវិស័យកសិកម្មនិងជនបទ ថាផលវិបាកនៃបញ្ហាអាហារូបត្ថម្ភក្លាយជាបញ្ហាសុខភាពសាធារណៈ និងជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់រាជរដ្ឋាភិបាល

ថ្នាក់ដឹកនាំវិស័យកសិកម្មនិងជនបទ ថាផលវិបាកនៃបញ្ហាអាហារូបត្ថម្ភក្លាយជាបញ្ហាសុខភាពសាធារណៈ និងជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់រាជរដ្ឋាភិបាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.