Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

ដោយ Pothe Thun
25/09/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប លោក មួន សុភាព បានបង្ហាញថា តាមរយៈផ្ទាំងទស្សនិយភាពល្ខោននិយាយរឿង “ផ្កាស្រពោន” ដែលនឹងសម្ដែងជូនសាធារណជនទស្សនា នាចុងខែកញ្ញា នឹងធ្វើឱ្យសាធារណជនទូទៅ ពិសេសយុវជនជំនាន់ក្រោយ បានស្គាល់ការតែច្បាស់ពីសិល្បៈមួយនេះ ដែលជាសិល្បៈមួយកំពុងប្រឈមនឹងការបាត់បង់ ព្រោះមិនសូវមានក្រុមសម្ដែង និងមិនសូវមានអ្នកគាំទ្រ។

លោក មួន សុភាព នៅថ្ងៃទី២៥ ខែកញ្ញានេះ បានបញ្ជាក់ថា ដើម្បីការជំរុញ និងផ្សព្វផ្សាយពីសិល្បៈខ្មែរមួយនេះ មន្ទីរវប្បធម៌ខេត្តសៀមរាប បានសហការនឹងនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករល្ខោនមហាជនខេត្តសៀមរាប នឹងរៀបចំទស្សនីយភាពខ្មែរទម្រង់សិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” ដែលនឹងសម្ដែងជូននាថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង៥ល្ងាចតទៅ នៅផ្សារហេរីថេកវ៉ក ក្រុងសៀមរាប ជាមួយនឹងការទស្សនាដោយសេរី។

លោកបន្ថែមថា នេះជាលើកទី១ នៃការរៀបចំផ្ទាំងទស្សនិយភាពមួយនេះ ទោះបីជាមានពេលវេលាខ្លី ប៉ុន្តែពួកគាត់មានការលះបង់ខ្ពស់ក្នុងការហ្វឹកហាត់ ហើយតាមរយៈការហ្វឹកហាត់នេះ ឃើញថាក្រុមសិល្បៈយើងមានភាពល្អប្រសើរក្នុងការសម្ដែងផងដែរ។ ក្នុងនោះលោកក៏រំពឹងថា ផ្ទាំងទស្សនិយភាពមួយនេះ នឹងធ្វើឱ្យសាធារណជនទូទៅស្គាល់កាន់តែច្បាស់ពីសិល្បៈខ្មែរមួយនេះ។ ហើយបើសិនជាការសម្ដែងលើកនេះទទួលបានជោគជ័យ មន្ទីរនឹងបន្តរៀបចំផ្ទាំងទស្សនិយភាពមួយនេះបន្តទៀត ជាពិសេសនោះគឺការត្រៀមបង្កើតនូវសាច់រឿងផ្សេងៗ នឹងដាក់ជាផែនការនៃផ្ទាំងទស្សនិយភាពប្រចាំឆ្នាំផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកប្រធានមន្ទីរក៏សូមអំពាវនាវដល់សាធារណជនទូទៅ សូមចូលរួមគាំទ្រ និងផ្សព្វផ្សាយពីសិល្បៈល្ខោននិយាយនេះ ខ្មែរឱ្យបានផុសផុល ព្រោះវាជាចំណែកមួយក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរដែលមានតាំងពីដូនតា ហើយក៏ជាការលើកទឹកចិត្តដល់ក្រុមសិល្បករយើងដែលមានឆន្ទៈខ្ពស់ក្នុងការខិតខំហ្វឹកហាត់ និងជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ បានស្វែងយល់ពីវប្បធម៌ខ្មែរថែមទៀតផង៕

អត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ផ្កាស្រពោនមន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំខេត្តសៀមរាប រួមនិងមន្ត្រីរាជការចូលរួមកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប

ថ្នាក់ដឹកនាំខេត្តសៀមរាប រួមនិងមន្ត្រីរាជការចូលរួមកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប

ក្រុមគ្រូពេទ្យមណ្ឌលសុខភាពចុងឃ្នៀស ចុះពិនិត្យ និងផ្ដល់សេវាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមជូនពលរដ្ឋក្នុងសង្កាត់ចុងឃ្នៀស

ក្រុមគ្រូពេទ្យមណ្ឌលសុខភាពចុងឃ្នៀស ចុះពិនិត្យ និងផ្ដល់សេវាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមជូនពលរដ្ឋក្នុងសង្កាត់ចុងឃ្នៀស

ខេត្តសៀមរាប ជាខេត្តទី១០ដែលត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល

ខេត្តសៀមរាប ជាខេត្តទី១០ដែលត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.