Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ខេត្តសៀមរាប ជាខេត្តទី១០ដែលត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល

ដោយ Pothe Thun
26/09/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ខេត្តសៀមរាប ជាខេត្តទី១០ដែលត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីមានការប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំក្នុងការលើកកម្ពស់សុខភាពអនាម័យ ពេលនេះខេត្តសៀមរាប ទទួលបានជោគជ័យក្នុងនាមជាខេត្តដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ហើយជាខេត្តទី១០ នៅប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការសម្រេចនេះគឺមានន័យថា នៅខេត្តសៀមរាប គ្រប់ខ្នងផ្ទះទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួន និងមានបង្គន់អនាម័យប្រើប្រាស់រួមគ្នា ខណៈបច្ចុប្បន្ននេះក្រសួងក៏បានកំពុងតែអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទនៅទូទាំងប្រទេស ដែលគ្រោងថា នៅឆ្នាំ២០៣០ នឹងត្រូវសម្រេចអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យឱ្យបាន ១០០ភាគរយ។ ហើយចំពោះខេត្តសៀមរាប តាមរយៈការសង្កេតគេពិនិត្យឃើញថា ការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលផ្លាស់ប្តូរពីការទទួលទានទឹកដែលមិនមានសុវត្ថិភាព មកជាការទទួលទានទឹកស្អាតមានសុវត្ថិភាព ពីការបន្ទោរបង់ពាសវាលពាសកាល មកជាការបន្ទោរបង់ក្នុងបង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវីល័យ បានធ្វើឱ្យកម្រិតជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តសៀមរាប និងដៃគូពាក់ព័ន្ធ ក្នុងការសម្រេចបាននូវគោលដៅជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ហើយក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដាក់ចេញនូវគោលនយោបាយដើម្បីប្រែក្លាយតំបន់ជនបទកម្ពុជាឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រីកចម្រើនប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព។ ឯកឧត្តមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ ក្រៅពីខេត្តសៀមរាប ក៏នៅមានខេត្តចំនួនបីបន្ថែមទៀត គឺ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង និងខេត្តតាកែវ នឹងត្រូវប្រកាសជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល បន្ទាប់ពីខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តរតនគិរី និងខេត្តសៀមរាប។

លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តសៀមរាប មានការកើនឡើងជាលំដាប់ អាស្រ័យដោយហេតុថាស្ថានភាពជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋក៏មានលក្ខណៈល្អប្រសើរ ទំនើប និងស៊ីវិល័យមិនចាញ់ពលរដ្ឋរស់នៅទីក្រុងឡើយ។ ជាក់ស្តែងនៅឆ្នាំ២០២៤ បណ្តាញប្រព័ន្ធតាមទុយោមានចំនួន ៥២កន្លែង ក្នុងនោះប្រព័ន្ធបណ្តាញទឹកទុយោសហគមន៍មានចំនួន ២៥កន្លែង សរុបគ្រួសារមានទឹកស្អាតប្រើប្រាស់ស្មើនឹង ២៣៦.៤២០គ្រួសារ។ គ្រួសារប្រើប្រាស់ទឹកឆ្លងកាត់ ប្រព័ន្ធធ្វើទឹកឱ្យស្អាតមានចំនួន ៤២.៨០៤គ្រួសារ គ្រួសារប្រើប្រាស់ទឹកអណ្តូងស្នប់ និងអណ្តូងចម្រុះមានចំនួន ១៧២.៧០១គ្រួសារ គ្រួសារប្រើប្រាស់ទឹកអណ្តូងជីកមានការការពារមានចំនួន ១៧.៨១៤គ្រួសារ គ្រួសារប្រើប្រាស់ទឹកភ្លៀងមានការការពារមានចំនួន ៣.១០១គ្រួសារ ភាគរយគ្រួសារមានទឹកស្អាតប្រើប្រាស់មាន ៧៩.៩០ភាគរយ។

លោកបន្តថា យោងលើទិន្នន័យរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំពោះស្ថានភាពអនាម័យខេត្តសៀមរាប មានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យស្មើ ១០០ភាគរយ,ស្ថានភាពក្រុង/ស្រុក ឃុំ/សង្កាត់ និងភូមិ ដែលសម្រេចបានការបញ្ចប់បន្ទោបង់ពាសវាលពាសកាលសរុបចំនួន ១៣ក្រុង/ស្រុក គិតជាភាគរយ១០០ភាគរយ។
ទន្ទឹមគ្នានេះដែរ ក្រោយការចុះផ្ទៀងផ្ទាត់ ODF ដោយក្រុមការងារថ្នាក់ជាតិនៃក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយអង្គការដៃគូ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ ជាផ្លូវការខេត្តសៀមរាប ជាខេត្តជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ODFរបន្ទោរបង់ពាសវាលពាសកាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម លើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសុខភាពសត្វ សំដៅពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរចំណេះដឹងទៅវិញទៅមក

កិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម លើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសុខភាពសត្វ សំដៅពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរចំណេះដឹងទៅវិញទៅមក

ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប

ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប

មន្ត្រីជំនាញអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាវប្បធម៌ខ្មែរ តាមរយៈការស្វែងយល់ពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ជៀសវាងការអនុវត្តខុស

មន្ត្រីជំនាញអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាវប្បធម៌ខ្មែរ តាមរយៈការស្វែងយល់ពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ជៀសវាងការអនុវត្តខុស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.