ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

បងប្អូនភៀសសឹកនៅខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញធ្វើភេសជ្ជៈ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា

ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចំពោះសុខទុក្ខ និងជីវភាពរបស់បងប្អូនភៀសសឹកពីតំបន់សមរភូមិមុខ ដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប វគ្គបណ្ដុះបណ្ដាលជំនាញរយៈពេលខ្លីត្រូវបានរៀបចំឡើង ដើម្បីផ្ដល់ជាទុនចំណេះដឹងសម្រាប់កសាងជីវភាពនាពេលអនាគត។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រុមការងារចម្រុះបានរៀបចំពិធីប្រឡងបញ្ចប់ការសិក្សា និងកាត់សេចក្ដីដោយគណៈកម្មការជំនាញ ក្នុងការភ្លក់រសជាតិ និងដាក់ពិន្ទុដល់បងប្អូនភៀសសឹកដែលបានបញ្ជាប់ការសិក្សាវគ្គ "របៀបធ្វើភេសជ្ជៈ" ដែលវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានបង្រៀនដោយផ្ទាល់ពីគ្រូឧទ្ទេសនៃ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមថ្មីចំនួន ១១៥នាក់

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដោយមានការសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលមូលដ្ឋាន និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ១១៥នាក់ មកពីវិទ្យាល័យចំនួន៥ ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ ឯកឧត្តម...

ព័ត៌មានលំអិត

ក្រសួងព័ត៌មាន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីបញ្ហាគ្រឿងញៀន នៅខេត្តស្វាយរៀង ជំរុញចលនាជាតិប្រយុទ្ធប្រឆាំង

ក្រសួងព័ត៌មាន ក្នុងនាមជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានបើកយុទ្ធនាការផ្សព្វផ្សាយអប់រំ ស្ដីពីបញ្ហាគ្រឿងញៀន នៅទីរួមខេត្តស្វាយរៀង នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ យុទ្ធនាការនេះ មានគោលបំណងបន្តជំរុញស្មារតី និងចលនាជាតិតែមួយ ដើម្បីចូលរួមផ្សព្វផ្សាយ អប់រំ ឱ្យបានសកម្មគ្រប់មជ្ឈដ្ឋាន អំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដោយផ្ដោតសំខាន់លើគោលការណ៍ "ម្នាក់ៗមិនពាក់ព័ន្ធនឹងគ្រឿងញៀន"។ សភាពការណ៍គ្រឿងញៀនទាំងក្នុងតំបន់...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការផលិត និងប្រើប្រាស់រ៉ូបូត ជាគន្លឹះសំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងបណ្ដុះបណ្ដាលសិស្សសម្រាប់យុគសម័យបច្ចេកវិទ្យា

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានលើកឡើងថា ការផលិត ឬការប្រើប្រាស់រ៉ូបូតក្នុងបរិបទនៃការអភិវឌ្ឍសាលារៀន គឺមានអត្ថន័យសំខាន់ណាស់ ដោយផ្ដោតលើការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងការបណ្ដុះបណ្ដាលសិស្សានុសិស្សសម្រាប់យុគសម័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។ ថ្លែងបើកកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៥ វគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ “ការផលិតរ៉ូបូតសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍសាលារៀន” នៅខេត្តសៀមរាប នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សេរី...

ព័ត៌មានលំអិត

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងមាលា ជំរុញក្រុមការងារបន្តសហការដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងមាលា ខេត្តសៀមរាប បានជំរុញដល់ក្រុមការងារទាំងអស់ ត្រូវបន្តកិច្ចសហការគ្នាយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈម ក្ដីកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ស្របតាមជំនាញនីមួយៗ។ ក្នុងកិច្ចប្រជុំត្រៀមរៀបចំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងមាលា នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារ បានលើកឡើងថា ពេលរៀបចំវេទិកាសាធារណៈ...

ព័ត៌មានលំអិត

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅមូលដ្ឋានស្រុកស្វាយលើ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ មន្ទីរព័ត៌មានខេត្តសៀមរាប ក្រោមកិច្ចសហការដោយអាជ្ញាធរមូលដ្ឋាន បានបន្តបន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» សម្រាប់គោលដៅទី៦ នៅស្រុកស្វាយលើ ខេត្តសៀមរាប ក្នុងគោលដៅផ្ដល់ចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយល់ដឹងពីផលអាក្រក់នៃព័ត៌មានក្លែងក្លាយ ណែនាំវិធីសាស្រ្តដើម្បីសម្គាល់ព័ត៌មានមិនពិត និងលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ព័ត៌មានមិនពិតគ្រប់រូបភាព។ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានទទួលបន្ទុករួម បានបញ្ជាក់ថា ការអនុវត្តយុទ្ធនាការ...

ព័ត៌មានលំអិត

មេបញ្ជាការកងទ័ពជើងទឹក នាំយកទ័យ្យទានប្រគេនព្រះសង្ឃនៅវត្តរាជបូណ៌ និងសំណេះសំណាលជាមួយបេក្ខជននិទ្ទេស A ក្នុងសង្កាត់សាលាកំរើក

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់សាលាកំរើក ក្រុងសៀមរាប បាននាំយកទ័យ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តរាជបូណ៌ និងជួបសំណេះសំណាលជាមួយបេក្ខជននិទ្ទេស A ចំនួន២៦នាក់ មកពីសាលាចំនួនពីរ ក្នុងសង្កាត់សាលាកំរើក ដោយមានការនិមន្តចូលរួមពីសម្តេចព្រះព្រហ្មរតនមុនី ពិន សែម...

ព័ត៌មានលំអិត

យុវសិស្សមកពីវិទ្យាល័យដំដែកជាប់បេក្ខភាពក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រ”ការជជែកដេញដោលយុវសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិថ្នាក់ខេត្តឆ្នំា២០២៥”ត្រៀមទៅប្រកួតប្រជែងនៅថ្នាក់ជាតិ

យុវសិស្សចំនួន៥រូបមកពីវិទ្យាល័យដំដែកជាក្រុមបដិសេដជាប់ជាបេក្ខភាពក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី”ការជជែកដេញដោលយុវសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិថ្នាក់ខេត្តឆ្នំា២០២៥”សម្រាប់ត្រៀមទៅប្រកួតប្រជែងនៅថ្នាក់ជាតិនាពេលខាងមុខ ក្នុងពេលដែលយុវសិស្ស៥រូបមកពីវិទ្យាល័យអង្គរជុំជាក្រុមស្រប ជាប់បេក្ខភាពទី២ស្ទួន។ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី”ការជជែកដេញដោលយុវសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិថ្នាក់ខេត្តឆ្នំា២០២៥ ក្រោមប្រធានបទ៖ “ការផ្តល់អាទិភាព សំខាន់ដល់ជំនាញ ស្ពែម(STEM )មានផលប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ” លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប មានប្រសាសន៍ថា យុវជនជាកម្លាំងសកម្មដែលទាមទារនូវស្មារតី និងសុច្ឆន្ទៈចូលរួមគ្រប់សកម្មភាពអភិវឌ្ឍខ្លួនឯងផង និងសង្គមជាតិផង។ គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា...

ព័ត៌មានលំអិត

មន្ត្រីរាជការក្នុងក្រុងស្រុកចំនួន៦ នៃខេត្តសៀមរាប ទទួលបានការបណ្ដុះបណ្ដាល ស្ដីពីតួនាទីភារកិច្ច និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង”

ចាប់ពីថ្ងៃទី១ ដល់ទី៨ ខែតុលា ឆ្នាំ២០២៥ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្នុងក្រុងស្រុកចំនួន៦ នៃខេត្តសៀមរាប បានទទួលការបណ្ដុះបណ្ដាល ស្ដីពីតួនាទីភារកិច្ច និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង” ពីការិយាល័យប្រជាពលរដ្ឋខេត្ត មានស្រុកពួក អង្គរជុំ អង្គរធំ ស្រុកវ៉ារិន បន្ទាយស្រី និងក្រុងរុនតាឯកតេជោសែន សរុបមានអ្នកចូលរួមជាង ១...

ព័ត៌មានលំអិត

មន្ត្រីរាជការក្នុងស្រុកបន្ទាយស្រី ទទួលបានការបណ្ដុះបណ្ដាល ស្ដីពីតួនាទីភារកិច្ច និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង”

មន្ត្រីរាជការសាលាស្រុក សសយក មេឃុំ មេភូមិ ជំនួយការភូមិ ប្រមាណជាង ២០០នាក់ ក្នុងស្រុកបន្ទាយស្រី នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានទទួលការបណ្ដុះបណ្ដាល ស្ដីពីតួនាទីភារកិច្ច និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង” ពីការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប។ លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក...

ព័ត៌មានលំអិត
Page 1 of 77 1 2 77

Recommended

សូម Like និង Follow ពួកយើង