Saturday, May 2, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ធ្វើការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អាជ្ញាធរមូលដ្ឋានក្នុងស្រុកស្វាយលើ

ដោយ Pothe Thun
04/02/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ធ្វើការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អាជ្ញាធរមូលដ្ឋានក្នុងស្រុកស្វាយលើ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលស្រុកស្វាយលើ បានធ្វើការអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ដោយពិធីនេះក៏មានការចូលរួមពី លោក ហ៊ុន ហួន ប្រធានក្រុមប្រឹក្សាស្រុក លោក អៀង ពិសិដ្ឋ អភិបាលស្រុក និង លោកវរសេនីយ៍ទោ ឈិត ឆាត នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តសៀមរាប។

លោក អៀង ពិសិដ្ឋ អភិបាលស្រុក មានប្រសាសន៍ថា ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនាពេលនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងពីផ្នែកច្បាប់ ការគោរពច្បាប់ ចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ហើយក៏ជាការពញ្ញាក់ស្មារតីដល់យើងគ្រប់គ្នា ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវ ឱ្យយកចិត្តទុកដាក់ខ្ពស់ និងចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាប ឆ្លើយតបទៅនឹងផែនការសកម្មភាពទាំង ៨ចំណុច របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាបផងដែរ។

លោកអភិបាលស្រុកបន្តថា ការផ្សព្វផ្សាយនេះដែរ នឹងធ្វើឱ្យមន្ត្រីយើងគ្រប់រូបកាន់តែយល់ច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងការចូលរួមអនុវត្តច្បាប់ឱ្យបានពេញលេញ ព្រមទាំងបន្តការអប់រំ ណែនាំដល់សមាជិកក្នុងគ្រួសារ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពីអ្វីពាក់ព័ន្ធនឹងច្បាប់ចរាចរផ្លូវគោកថែមទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកវរសេនីយ៍ទោ ឈិត ឆាត នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានលើកឡើងថា ក្នុងការរឹតបន្តឹង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក គឺដោយសារគ្រោះថ្នាក់ចរាចរណ៍ បានបង្កផលវិបាកជាច្រើនដល់សង្គម ប្រជាពលរដ្ឋ និងបានបង្កផលប៉ះពាល់ដល់គោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ គ្រោះថ្នាក់នេះនឹងបន្តអូសបន្លាយក្នុងរយៈពេលវែង ហើយអាចនឹងមានកំណើនខ្ពស់ប្រសិនបើកង្វះវិធានការទប់ស្កាត់ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងកង្វះការចូលរួមគោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប។ ដូច្នេះប្រកាសនេះ ទាមទារឱ្យសាធារណជនទូទៅចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរផ្លូវគោក ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្រូវប្រាំងជាង ១.០០០ហិកតា របស់ប្រជាកសិករនៅសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ត្រូវបានអាជ្ញាធរជួយសង្គ្រោះ

ស្រូវប្រាំងជាង ១.០០០ហិកតា របស់ប្រជាកសិករនៅសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ត្រូវបានអាជ្ញាធរជួយសង្គ្រោះ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរទូទាំងខេត្ត ត្រូវក្តាប់ឱ្យបានលើការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងមូលដ្ឋាន

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរទូទាំងខេត្ត ត្រូវក្តាប់ឱ្យបានលើការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ណែនាំលើកចុងក្រោយដល់ប្រជានេសាទបញ្ឈប់ជាបន្ទាន់ ការប្រព្រឹត្តិបទល្មើសជលផលគ្រប់ប្រភេទ និងការកាប់ទន្ទ្រានដីព្រៃលិចទឹក

អាជ្ញាធរខេត្តសៀមរាប ណែនាំលើកចុងក្រោយដល់ប្រជានេសាទបញ្ឈប់ជាបន្ទាន់ ការប្រព្រឹត្តិបទល្មើសជលផលគ្រប់ប្រភេទ និងការកាប់ទន្ទ្រានដីព្រៃលិចទឹក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.