Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរទូទាំងខេត្ត ត្រូវក្តាប់ឱ្យបានលើការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងមូលដ្ឋាន

ដោយ Pothe Thun
04/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរទូទាំងខេត្ត ត្រូវក្តាប់ឱ្យបានលើការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងមូលដ្ឋាន
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ទូទាំងខេត្ត ត្រូវក្តាប់ឱ្យបានលើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងមូលដ្ឋាន ដើម្បីភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តម លី សំរិទ្ធ ក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងាររបស់រដ្ឋបាលខេត្ត ដែលសម្រេចបានសម្រាប់ខែមករា កន្លងមក ហើយក៏សូមឱ្យមន្ត្រីទទួលបន្ទុកក្នុងការបូកសរុបរបាយការណ៍ ធ្វើត្រួតពិនិត្យ និងកែសម្រួលឡើងវិញ ចំពោះពាក្យពេជ្រ និងតួលេខមួយចំនួនឱ្យបានត្រឹមត្រូវ។ ឯកឧត្តម ក៏បានណែនាំឱ្យថ្នាក់ដឹកនាំក្រុងស្រុក ត្រូវគ្រប់គ្រងលើស្ថាប័នអង្គភាពក្រោមឱវាទក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ ដើម្បីធានាឱ្យបាននូវទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្តថា ចំពោះសំណួរសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលទទួលបាកន្លងមក ក្រុមការងារបានធ្វើការដោះស្រាយបានជាបណ្តើរៗហើយ និងមួយចំនួនកំពុងបន្តដោះស្រាយ ហើយរាល់សំណួរសំណូមពរដែលបានដោះស្រាយហើយ សូមឱ្យអាជ្ញាធរមូលដ្ឋានយកលទ្ធផលទាំងនោះ ទៅធ្វើការផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សំណួរសំណូមពរ ឱ្យពួកគាត់បានដឹងទាំងអស់គ្នា។ ជាមួយគ្នានោះ សូមឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវមានទំនួលខុសត្រូវខ្ពស់លើការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។

ក្នុងឱកាសនោះដែរ លោក លី សារី អភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុងស្រុក លើការអនុវត្តការងាររដ្ឋបាលនៅក្នុងមូលដ្ឋានខ្លួន ត្រូវផ្តោតសំខាន់លើការផ្ដល់សេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយគុណភាពខ្ពស់ និងមានតម្លាភាព។

សូមជម្រាបថា កិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តនាពេលនេះដែរ សមាជិកសមាជិកាទាំងអស់ ក៏បានធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត ផ្តល់គោលការណ៍ដោះស្រាយសម្រាប់បញ្ជីសំណួរសំណូមពរចំនួន ២៥៩ករណី អំពីបញ្ហាអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ ការងារអប់រំ សុខាភិបាល វិវាទដីធ្លី និងវិស័យរដ្ឋបាល ដែលទទួលបានកាលពីឆ្នាំ២០២៤កន្លងទៅ ព្រមទាំងបានអនុម័តលើសេចក្តីព្រាងប្រតិទិនសម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្តសៀមរាបផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ណែនាំលើកចុងក្រោយដល់ប្រជានេសាទបញ្ឈប់ជាបន្ទាន់ ការប្រព្រឹត្តិបទល្មើសជលផលគ្រប់ប្រភេទ និងការកាប់ទន្ទ្រានដីព្រៃលិចទឹក

អាជ្ញាធរខេត្តសៀមរាប ណែនាំលើកចុងក្រោយដល់ប្រជានេសាទបញ្ឈប់ជាបន្ទាន់ ការប្រព្រឹត្តិបទល្មើសជលផលគ្រប់ប្រភេទ និងការកាប់ទន្ទ្រានដីព្រៃលិចទឹក

ប្រតិបត្តិករ និងមគ្គុទេសក៍ទេសចរណ៍ក្នុងខេត្តសៀមរាប មានមោទនភាពដែលប្រាសាទអង្គររបស់ខ្មែរជាប់ជាកន្លែងទស្សនាដ៏ល្បីបំផុតនៅក្នុងពិភពលោក

ប្រតិបត្តិករ និងមគ្គុទេសក៍ទេសចរណ៍ក្នុងខេត្តសៀមរាប មានមោទនភាពដែលប្រាសាទអង្គររបស់ខ្មែរជាប់ជាកន្លែងទស្សនាដ៏ល្បីបំផុតនៅក្នុងពិភពលោក

ព្រឹត្តិការណ៍ចំនួន២នឹងប្រារព្ធឡើងនៅខែកុម្ភៈ ក្នុងខេត្តសៀមរាប

ព្រឹត្តិការណ៍ចំនួន២នឹងប្រារព្ធឡើងនៅខែកុម្ភៈ ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.