Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរខេត្តសៀមរាប ណែនាំលើកចុងក្រោយដល់ប្រជានេសាទបញ្ឈប់ជាបន្ទាន់ ការប្រព្រឹត្តិបទល្មើសជលផលគ្រប់ប្រភេទ និងការកាប់ទន្ទ្រានដីព្រៃលិចទឹក

ដោយ Pothe Thun
04/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាប ណែនាំលើកចុងក្រោយដល់ប្រជានេសាទបញ្ឈប់ជាបន្ទាន់ ការប្រព្រឹត្តិបទល្មើសជលផលគ្រប់ប្រភេទ និងការកាប់ទន្ទ្រានដីព្រៃលិចទឹក
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការងារពង្រឹងការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងការបង្ក្រាបបទល្មើសជលផល
ដែលមានការចូលរួមពី តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប រដ្ឋបាលក្រុង ស្រុកជាប់បឹងទន្លេសាប កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធនៅរសៀលថ្ងៃទី៣ ខែកុម្ភៈម្សិលមិញនេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បញ្ចាក់ថា រដ្ឋបាលខេត្តសៀមរាប មានការប្ដេជ្ញាខ្ពស់ក្នុងការបង្ក្រាបបទល្មើសនៅជាប់តំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី លើការពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផល ប្រកបដោយចីរភាព សម្រាប់អ្នកជំនាន់ក្រោយ។

លើកឡើងក្នុងកិច្ចប្រជុំពិភាក្សានោះ អង្គប្រជុំបាន កត់សម្គាល់ថា បរិមាណត្រីនៅរដូវបើកនេសាទថ្មីៗនេះ ប្រជានេសាទ និងអ្នកប្រកបរបរក្នុងវិស័យជលផល មានការពេញចិត្ត ដោយសារបរិមាណត្រីមានការកើនឡើង ដែលនេះជាខិតខំអភិរក្ស ទប់ស្កាត់ និងបង្ក្រាបបទល្មើសបានល្អប្រសើរ។ ទន្ទឹមនោះ លោក ក៏បានលើកឡើងផងដែរថា កន្លងមក សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមួយចំនួន នៅមានការលើកលែង ចំពោះបទល្មើសរបស់ប្រជានេសាទ ដែលមានជីវភាពខ្វះខាត ប៉ុន្តែការបង្ក្រាបបទល្មើសមិនមានអនុគ្រោះដល់អ្នកមាន ឬ អ្នកទីទ័លក្រឡើយ។

លោក អភិបាលរងខេត្ត សង្កត់ធ្ងន់ថា យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងអនុវត្តន៍ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានធ្វើ្ផការផ្សព្វផ្សាយបទបញ្ជា ស្តីពីការបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប ដែលនេះជាការណែនាំឱ្យប្រជានេសាទបញ្ឈប់ជាបន្ទាន់ នូវការប្រព្រឹត្តបទល្មើសជលផលគ្រប់ប្រភេទ ក៏ដូចជាការកាប់ទន្ទ្រានដីព្រៃលិចទឹកដែលរដ្ឋបានហាមឃាត់ ដើម្បីចៀសវាងការទទួលទោសទណ្ឌជាធរមាន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

គួររំលឹកថា នៅឆ្នាំ២០២៤ មន្ត្រីជំនាញជលផល បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល បានជាង ៤០០ករណី បានដកហូត និងកម្ទេចចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ។ ជាមួយគ្នានេះ ជនល្មើស ១០នាក់ ត្រូវទៅតុលាការដើម្បីចាត់ការតាមច្បាប់ផងដែរ។៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: នេសាទ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រតិបត្តិករ និងមគ្គុទេសក៍ទេសចរណ៍ក្នុងខេត្តសៀមរាប មានមោទនភាពដែលប្រាសាទអង្គររបស់ខ្មែរជាប់ជាកន្លែងទស្សនាដ៏ល្បីបំផុតនៅក្នុងពិភពលោក

ប្រតិបត្តិករ និងមគ្គុទេសក៍ទេសចរណ៍ក្នុងខេត្តសៀមរាប មានមោទនភាពដែលប្រាសាទអង្គររបស់ខ្មែរជាប់ជាកន្លែងទស្សនាដ៏ល្បីបំផុតនៅក្នុងពិភពលោក

ព្រឹត្តិការណ៍ចំនួន២នឹងប្រារព្ធឡើងនៅខែកុម្ភៈ ក្នុងខេត្តសៀមរាប

ព្រឹត្តិការណ៍ចំនួន២នឹងប្រារព្ធឡើងនៅខែកុម្ភៈ ក្នុងខេត្តសៀមរាប

ក្រសួងអប់រំរៀបចំសិក្ខាសាលាណែនាំ ស្តីពីការរៀបចំផែនការសកម្មភាពគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ នៅខេត្ដសៀមរាប

ក្រសួងអប់រំរៀបចំសិក្ខាសាលាណែនាំ ស្តីពីការរៀបចំផែនការសកម្មភាពគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ នៅខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.