អាជ្ញាធរសង្កាត់សៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងត្រូវប្រុងប្រយ័ត្នចំពោះកុមារតូចៗ ពេលស្ថានភាពជំនន់ទឹកភ្លៀងកំពុងកើតមាន

ក្នុងឱកាសផ្ដល់អំណោយជូនគ្រួសាររងផលប៉ះពាលដោយជំនន់ទឹកភ្លៀង និងមានជីវភាពខ្វះខាត ៤៦គ្រួសារ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពជាប្រចាំ ជាពិសេសក្នុងអំឡុងពេលកើតមានជំនន់ទឹកភ្លៀងនេះ នឹងត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះមនុស្សចាស់ ពិសេសកុមារតូចៗ កុំឱ្យចុះលេងទឹកដោយមិនមានមនុស្សធំនៅមើល។ លោកចៅសង្កាត់ ក៏បានថ្លែងអំណរព្រះគុណដល់...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមត្រួតពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង

អាជ្ញាធរខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមដងផ្លូវដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ត្រូវចូលរួមសម្អាត និងកម្ចាត់ការកកស្ទះ ក្នុងប្រព័ន្ធលូបង្ហូរទឹក និងទំនប់ប្រឡាយសាធារណៈ ដើម្បីសម្រួលលំហូរទឹក ធានាឱ្យមានលំហូរទឹកលឿនបំផុតនៅពេលមានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងថែរក្សាប្រព័ន្ធធារាសាស្ត្រ បុរាណ និងថ្មីឱ្យដំណើរការល្អ ដើម្បីរំដោះទឹក និងបញ្ចៀសបញ្ហាជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋាន។ ក្នុងកិច្ចប្រជុំពិភាក្សា និងពិនិត្យលើស្ថានភាពប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធលូ និងប្រឡាយសាធារណៈ ដើម្បីរំដោះទឹក និងបញ្ចៀសបញ្ហាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រប៉ែកខាងកើតក្រុងសៀមរាប...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកបន្ទាយស្រី ទទួលបានអំណោយពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហេង ធូ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប និងលោកជំទាវ ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង...

ព័ត៌មានលំអិត

លំនៅឋានប្រជាពលរដ្ឋ ៣ ៦៧១ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានបណ្ដាលឱ្យលំនៅឋានប្រជាពលរដ្ឋចំនួន ៣ ៦៧១ខ្នងផ្ទះ រួមនឹងសាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ក្នុងក្រុងស្រុកចំនួន១០ ស្មើនឹង ១៤៤ភូមិ ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងតាមក្រុងស្រុក ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកញ្ញា...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកក្រឡាញ់ ណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈស្ថានភាពស្ទឹងក្រឡាញ់អាចនឹងបន្តឈានដល់កំរិតប្រកាសអាសន្ន

អាជ្ញាធរស្រុកក្រឡាញ់ ខេត្តសៀមរាប បានណែនាំឱ្យប្រជាពលរដ្ឋដែលនៅជិតតំបន់ប្រឈមនឹងជំនន់ទឹកភ្លៀងបង្កើនការប្រុងប្រយ័ត្ន ខណៈគិតត្រឹមព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពស្ទឹងក្រឡាញ់ កម្ពស់ទឹកស្ថិតក្នុងកំរិតប្រកាសប្រុងប្រយ័ត្ន (៨.៤០ម៉ែត្រ) នឹងអាចបន្តឈានដល់កម្រិតប្រកាសអាសន្ន (៨.៥០ម៉ែត្រ)។ អាជ្ញាធរស្រុក បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងក្នុងឃុំតាអាន ឃុំកំពង់ថ្កូវ ឃុំក្រឡាញ់ និងឃុំសំបួរ បង្កើនការប្រុងប្រយ័ត្ន រៀបចំទុកដាក់ទ្រព្យសម្បត្តិ សត្វពាហនៈ មធ្យោបាយ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅតំបន់រងផលប៉ះពាល់ បានស្រកចុះវិញជាបណ្ដើរៗ តែសូមឱ្យពលរដ្ឋបន្តការប្រុងប្រយ័ត្ន

អាជ្ញាធរខេត្តសៀមរាប បានបង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកទាំង៤ ដែលរងផលប៉ះពាល់បានស្រកចុះវិញជាបណ្ដើរៗ តែយ៉ាងណាសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការជន់លិច។ ក្នុងឱកាសចុះពិនិត្យផ្ទាល់អំពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រក្រុងស្រុក នៃខេត្តសៀមរាប លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប...

ព័ត៌មានលំអិត

លំនៅឋានប្រជាពលរដ្ឋជាង៣៦០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងស្រុកចំនួន ៤ នៃខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឱ្យដឹងថា ដោយសារតែការធ្លាក់ភ្លៀងរយៈពេល ៣ ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៩ ដល់ ៣១ ខែសីហា ឆ្នាំ២០២៥ បានធ្វើឱ្យលំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ស្ថិតក្នុងស្រុកចំនួន ៤ ស្មើនឹងភូមិចំនួន ៤១ ភូមិ...

ព័ត៌មានលំអិត

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ត្រៀមឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើសេចក្ដីព្រាងសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ ឆ្នាំ២០២៥ នៅថ្ងៃទី០៨ ខែឧសភានេះ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ ជាពិសេសនៅក្នុងរដូវវស្សាខាងមុខនេះ។ លោក ចឹក គឹមជុន បញ្ជាក់ថា កាលពីបណ្ដាឆ្នាំកន្លងទៅ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អាជ្ញាធរក្រុងស្រុក និងអ្នកពាក់ព័ន្ធ ត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីជួយសង្គ្រោះពលរដ្ឋពេលមានគ្រោះធម្មជាតិ

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នៅថ្ងៃទី០៥ ខែឧសភានេះ លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរក្រុងស្រុកទូទាំងខេត្ត និងអ្នកពាក់ព័ន្ធ ធ្វើយ៉ាងណាត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ក្នុងការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋពេលមានករណីកើតមានគ្រោះមហន្តរាយណាមួយដែលកើតឡើងជាយថាហេតុ នៅក្នុងរដូវវស្សានេះ។ លោក សំកុល សុចិត្រា មានប្រសាសន៍ថា កត្តាសំខាន់នោះ សូមឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៧៣គ្រួសារ ក្នុងស្រុកប្រាសាទបាគង

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីពេលថ្មីៗនេះ ចំនួន៧៣គ្រួសារ រស់នៅក្នុងឃុំចំនួន៧ រួមមាន៖ ឃុំអំពិល ឃុំបាគង ឃុំកណ្ដែក ឃុំមានជ័យ ឃុំរលួស ឃុំកំពង់ភ្លុក...

ព័ត៌មានលំអិត
Page 1 of 13 1 2 13

Recommended

សូម Like និង Follow ពួកយើង