Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

អង្គការសង្គមសុីវិលថាការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុត

ដោយ Pothe Thun
01/04/2024
នៅក្នុង ​គ្រោះធម្មជាតិ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខក្នុងឱកាសត្រៀមរៀបចំព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ឆ្នាំ២០២៤
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមការសិក្សាអំពីភាពងាយរងគ្រោះដោយអាកាសធាតុបានរកឃើញថា កម្ពុជាបានក្លាយជាប្រទេសងាយរងគ្រោះបំផុត ដោយឈរនៅលេខរៀងទី១៥១ ក្នុងចំណោមប្រទេស១៨១ ដែលការប្រែប្រួលអាកាសធាតុជាសាកលនេះ បានជំរុញឲ្យប្រទេសក្រីក្រមួយចំនួន រួមទាំងកម្ពុជាផងនោះ បានទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេសលើវិស័យកសិកម្ម។

នេះបើតាមការឲ្យដឹងពី លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម ក្នុងសិក្ខាសាលាស្ដីពីកិច្ចចាប់ផ្ដើមអនុវត្តគម្រោង “ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី ភាណ សោភ័ណ បញ្ជាក់ថា កាលពីឆ្នាំ២០២៣ ធនាគារពិភពលោក ក៏បានបង្ហាញនូវក្តីព្រួយបារម្ភអំពីផលប៉ះពាល់ដល់ផលិតផលសរុបក្នុងស្រុករបស់កម្ពុជា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដោយក្នុងនោះគិតត្រឹមឆ្នាំ២០២៥ កម្ពុជាបានទទួលរងការប៉ះពាល់ប្រមាណជិត១០ភាគរយ និង៦ភាគរយ ដល់ឆ្នាំ២០៤០។ ចំពោះផលប៉ះពាល់នេះ បើយើងគិតលើវិស័យកសិកម្មវិញ វាប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីគ្រោះរាំងស្ងួត។ គិតពីឆ្នាំ២០១១-២០១៨ គ្រោះរាំងស្ងួតបានធ្វើឲ្យប៉ះពាល់ដល់ផ្ទៃដីកសិកម្មប្រមាណ ៧លាន ៥សែនហិកតា។ ដើម្បីចូលរួមនៅក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុនេះ អង្គការអុកស្វាម សហការជាមួយដៃគូចំនួន៩ មានក្តីសោមន្សរីករាយក្នុងការប្រកាសពីការចាប់ផ្តើមអនុវត្តគម្រោងថ្មីដ៏សំខាន់មួយឈ្មោះថា “ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា-Climate Change Resilience for All” ហៅកាត់ CREFA។ ដែលគម្រោងនេះ នឹងធ្វើការជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជន ដោយផ្តោតលើកិច្ចសន្ទនា គោលនយោបាយ ការកសាងសមត្ថភាពថ្នាក់មូលដ្ឋាន និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ គម្រោងនេះក៏ផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នសង្គម ដោយមានការវិភាគពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ដែលនឹងជាមគ្គុទេសសម្រាប់សកម្មភាពគម្រោង។

លោកកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងបរិស្ថានបានរៀបចំយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាព បរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅ នៃយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០។ ក្រសួងបរិស្ថានមានកិត្តិយសក្នុងការផ្តល់នូវកិច្ចសហការ និងគាំទ្រ ដើម្បីឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យ។ លោកជំទាវសង្ឃឹមជឿជាក់ថា CREFA នឹងជាចំណែកមួយជួយជំរុញ ការអនុវត្តយុទ្ធសាស្ត្រចក្រាដើម្បីសម្រេចគោលដៅខាងលើ ជាពិសេសជួយជំរុញការលើកកម្ពស់សមភាពយេនឌ័រ សេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាសហគមន៍ និងការរស់នៅប្រកបដោយចីរភាព។ CREFA ជាគំរូនៃសមាហរណកម្ម សមភាពយេនឌ័រ ពិការភាព និងបរិយាបន្ន នេះជាការបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា” ។
គម្រោងនេះ នឹងអនុវត្តនៅក្នុងខេត្តរបស់កម្ពុជាចំនួន៥ គឺខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលខេត្តទាំងនោះមានអត្រាភាពក្រីក្រខ្ពស់ជាងគេ និងជាខេត្តដែលមានពលរដ្ឋប្រកបរបរកសិកម្មច្រើនជាងគេ។

ក្នុងឱកាសនោះដែរ អភិបាលរងខេត្តសៀមរាប លោក អុឹង គឹមលាង មានប្រសាសន៍ថា ការរំកិលខ្លួនរបស់រដូវប្រាំង និងការប្រែប្រួលនៃរបបទឹកភ្លៀងធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្មរបស់ខេត្តដែលមានពលរដ្ឋ៨៥ភាគរយជាកសិករមួយនេះ។ លោកបានបន្តថា ដើម្បីចូលរួមដោះស្រាយបញ្ហានេះ គ្រប់ភាគីពាក់ព័ន្ធរួមទាំងពលរដ្ឋជាកសិករផង ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍សមត្ថភាពខ្លួន ហើយតាមដាន និងឆក់យកឱកាសនៃការប្រែប្រួលអាកាសធាតុនេះ ឲ្យវាក្លាយជាផលប្រយោជន៍វិញ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ប្រែប្រួល​អាកាសធាតុ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំសម្របសម្រួល ត្រួតពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរ ក្រុងសៀមរាប

កិច្ចប្រជុំសម្របសម្រួល ត្រួតពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរ ក្រុងសៀមរាប

ពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៣ នៅវត្តរាជបូណ៌ ក្រុងសៀមរាប

ពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៣ នៅវត្តរាជបូណ៌ ក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការពិនិត្យ និងរៀបចំផែនការសកម្មភាព និងថវិការកម្មវិធីអភិវឌ្ឍមូលដ្ឋាន ៥ឆ្នាំ សម្រាប់ឆ្នាំ២០២៤

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការពិនិត្យ និងរៀបចំផែនការសកម្មភាព និងថវិការកម្មវិធីអភិវឌ្ឍមូលដ្ឋាន ៥ឆ្នាំ សម្រាប់ឆ្នាំ២០២៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.