ព័ត៌មានបឋម ស្ដីពីស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកស្វាយលើ ក្នុងថ្ងៃទី១៨ ខែតុលានេះ

  តាមរបាយការណ៍របស់រដ្ឋបាលស្រុកស្វាយលើ បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ដោយមានស្ថានភាពភ្លៀងធ្លាក់នៅពេលយប់ បណ្តាលឲ្យមានប៉ះពាល់នៅឃុំចំនួន០៤ ក្នុងចំណោមឃុំទាំង០៥ ក្នុងទូទាំងស្រុក រួមមាន ៖ ១. ឃុំស្វាយលើ ៖ ទឹកហូរខ្លាំងបណ្តាលឲ្យបាក់ដាច់មុខទំនប់អូរដា ប្រមាណ៣០ភាគរយ ស្ថិតនៅភូមិបិតផ្កា និងទឹកហូររំលងផ្លូវចំនួន៣កន្លែង ប្រវែងប្រហែល៣០ម៉ែត្រ...

ព័ត៌មានលំអិត

ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋត្រូវថែរក្សា និងប្រើប្រាស់ទឹកឱ្យបានល្អ ព្រោះបរិមាណទឹកភ្លៀងធ្លាក់ថមថយចុះពាក់កណ្តាលខែកក្កដានេះ

បើតាមការចេញសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅពាក់កណ្ដាលខែកក្កដាខាងមុខនេះ កូនរដូវប្រាំងនឹងមានកើតឡើងធ្វើឲ្យបរិមាណទឹកភ្លៀង នៅតាមបណ្ដាប្រទេសមួយចំនួន និងក្នុងប្រទេសកម្ពុជាយើងមានការធ្លាក់ចុះ។ ក្នុងនោះបន្ទាប់ពីក្រសួងបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់បានបង្ហាញថា ចាប់ពីពាក់កណ្ដាលខែរហូតដល់ចុងខែកក្កដានេះ សម្ពាធខ្ពស់បាននឹងកំពុងបង្កើនឥទ្ធិពល មកលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ។ ហើយចំពោះលក្ខណៈបែបនេះ ធ្វើឱ្យបណ្ដាប្រទេសក្នុងតំបន់ដូចជា...

ព័ត៌មានលំអិត

ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះករណីផ្គររន្ទះ ខ្យល់កន្ត្រាក់ ខណៈរដូវវស្សានឹងចាប់ផ្តើមនៅថ្ងៃទី១៥ ឧសភា

បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រដូវវស្សានៅក្នុងប្រទេសកម្ពុជានឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភាខាងមុខ ដោយក្នុងនោះ នឹងមានរបបខ្យល់មូសុងនិរតីបក់មកលើកម្ពុជាដែរ។ ទន្ទឹមនឹងនេះ ក៏មានជ្រលងសម្ពាធទាបបង្កើនឥទ្ធិពលមកលើភាគពាយ័ព្យ និងខាងជើងកម្ពុជាផងដែរ។ បើតាមខ្លឹមសារនៅក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា ឥទ្ធិពលនេះ នឹងធ្វើឲ្យស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា...

ព័ត៌មានលំអិត

Recommended

សូម Like និង Follow ពួកយើង