Thursday, January 29, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម អាកាសធាតុ

ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះករណីផ្គររន្ទះ ខ្យល់កន្ត្រាក់ ខណៈរដូវវស្សានឹងចាប់ផ្តើមនៅថ្ងៃទី១៥ ឧសភា

ដោយ Pothe Thun
13/05/2020
នៅក្នុង ព័ត៌មានជាតិ, អាកាសធាតុ
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រដូវវស្សានៅក្នុងប្រទេសកម្ពុជានឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភាខាងមុខ ដោយក្នុងនោះ នឹងមានរបបខ្យល់មូសុងនិរតីបក់មកលើកម្ពុជាដែរ។ ទន្ទឹមនឹងនេះ ក៏មានជ្រលងសម្ពាធទាបបង្កើនឥទ្ធិពលមកលើភាគពាយ័ព្យ និងខាងជើងកម្ពុជាផងដែរ។

បើតាមខ្លឹមសារនៅក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា ឥទ្ធិពលនេះ នឹងធ្វើឲ្យស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា នៅបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី២៥-២៨អង្សា និងសីតុណ្ហភាពអតិបរមា ពី៣៦-៣៩អង្សា ។ ចំណែកបណ្ដាខេត្តនៅផ្នែកពាយព្យ អាចភ្លៀងពីខ្សោយទៅបង្គួរ ហើយផ្នែកផ្សេងទៀត អាចមានភ្លៀងពីខ្សោយទៅមធ្យម។ ដោយឡែកចាប់ពីពីថ្ងៃទី ១៥-១៩ ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយក្នុងកម្រិតតិចទៅបង្គួរ។ រីឯបណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងសីតុណ្ហភាពអប្បបរមា ពី ២៥-២៧អង្សា និងសីតុណ្ហភាពមានពី ៣៤-៣៨អង្សា ចាប់ពីថ្អៃទី១៣-១៥ ឧសភា។ ក្នុងនោះដែរនៅតាមបណ្ដាខេត្តនៅជាប់ជួរភ្នំដងរែកអាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ។ ចាប់ពីថ្ងៃទី១៥ -១៩ ឧសភា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ពីតិចទៅបង្កួរ។
ដោយឡែកខេត្តជាប់សមុទ្រវិញ គឺមានសីតុណ្ហភាពអប្បបរមាពី ២៥-២៨អង្សា និងសីតុណ្ហភាពអតិបរមាពី ៣៣-៣៦អង្សា ហើយនឹងមានភ្លៀងពីតិច ទៅបង្គួរ ។

នៅក្នុងនោះដែរ ក្រសួងក៏អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ផងដែរ ក៏ដូចជាការកើនឡើងសីតុណ្ហភាព ដែលអាចនឹងកើតមានឡើងពិសេសបណ្ដាខេត្តនៅតំបន់វាលទំនាប ដូចជាខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧត្តរមានជ័យ និងព្រះវិហារ ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

អត្ថបទ៖ អ៊ុន ណារាជ្យ
ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម

Tags: ​ខ្យល់​កន្ត្រាក់ផ្គររន្ទះ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋចំណូលស្រុកចំនួន១៣នាក់ ត្រូវបានអាជ្ញាធរស្រុកក្រឡាញ់អនុញ្ញាតឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនវិញ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

ប្រជាពលរដ្ឋចំណូលស្រុកចំនួន១៣នាក់ ត្រូវបានអាជ្ញាធរស្រុកក្រឡាញ់អនុញ្ញាតឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនវិញ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

ព្រះមេគណខេត្តសៀមរាបក្រើនរំលឹកដល់ព្រះសង្ឃ ដូនជីតាជីនិងប្រជាពុទ្ឋបរិស័ទក្នុងស្រុកក្រឡាញ់និងស្រុកស្រីស្នំ កុំភ្លេចខ្លួន និង កុំធ្វេសប្រហែសជាមួយវីរុសកូវីដ១៩

ព្រះមេគណខេត្តសៀមរាបក្រើនរំលឹកដល់ព្រះសង្ឃ ដូនជីតាជីនិងប្រជាពុទ្ឋបរិស័ទក្នុងស្រុកក្រឡាញ់និងស្រុកស្រីស្នំ កុំភ្លេចខ្លួន និង កុំធ្វេសប្រហែសជាមួយវីរុសកូវីដ១៩

នារីក្រោម១៨ឆ្នាំម្នាក់ ក្នុងចំណោមនារីបម្រើផ្លូវភេទ៤នាក់ ត្រូវបាននគរបាលខេត្តសៀមរាប រំដោះពីហាងម៉ាស្សា

នារីក្រោម១៨ឆ្នាំម្នាក់ ក្នុងចំណោមនារីបម្រើផ្លូវភេទ៤នាក់ ត្រូវបាននគរបាលខេត្តសៀមរាប រំដោះពីហាងម៉ាស្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.