Saturday, May 2, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

ដោយ Pothe Thun
02/11/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងជួសជុលផ្លូវដីស ក្រាលក្រួសក្រហមចំនួន ៦ខ្សែ ដែលជាគម្រោងមូលនិធិឃុំពង្រលើ និងឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសសាលាខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំទាំងពីរ រួមទាំងតំណាងក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃ។

បើតាមលោក ខៀវ ប៊ុនឈឿន ប្រធានគណៈកម្មការលទ្ធកម្មឃុំពង្រលើ បានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិឃុំឆ្នាំ២០២៣ ឃុំពង្រលើ បានដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហមចំនួន ៣ខ្សែ ប្រវែង ១.២៩៩ម៉ែត្រ ទទឹង ៥ម៉ែត្រ ជើងទេផ្លូវ M=១,៥ម៉ែត្រ កម្រាស់ក្រួសក្រហម ០.១៥ម៉ែត្រ សាងសង់លូមូលកាត់ផ្លូវមានប្រវែង ៧ម៉ែត្រ ទំហំមុខកាត់០.៨ ចំនួន៣កន្លែង មានចំនួន ៤កង់ និងស្លាកសញ្ញាគម្រោងចំនួន១ ។ គម្រោងនេះមានតម្លៃប៉ាន់ស្មាន ១១៣.៨៤៥.៩១៦រៀល ដោយមានក្រុមហ៊ុនម៉ៅការដាក់សំណើរចំនួន ៤ក្រុមហ៊ុន។ ជាលទ្ធផលបានទៅលើក្រុម ង៉ោ ឈុត ក្នុងតម្លៃ ១១២.៣០០.០០០រៀល។

ចំណែកឯប្រធានគណៈកម្មការលទ្ធកម្មឃុំពង្រក្រោម ក៏បានឲ្យដឹងដែរថា សម្រាប់គម្រោងមូលនិធិឃុំឆ្នាំ២០២៣ ឃុំពង្រក្រោម បានដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហមចំនួន ៣ខ្សែ មានប្រវែង ៦៨២ម៉ែត្រ ទទឹងផ្លូវ៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ជើងផ្លូវ M=០.១៥ម៉ែត្រ សាងសង់លូកាត់ផ្លូវចំនួន ៤កន្លែង លូមូលភ្លោះទំហំមុខកាត់ ១ម៉ែត្រ ប្រវែង ៧ម៉ែត្រ ២កន្លែង លូមូលទោលទំហំមុខកាត់ ១ម៉ែត្រ ប្រវែង ៧ម៉ែត្រ ១កន្លែង និង លូមូលទោលទំហំមុខកាត់ ០.៨ម៉ែត្រ ប្រវែង ៧ម៉ែត្រ ១កន្លែងផងដែរ រួមនិងស្លាកគម្រោងចំនួន១ ។ គម្រោងនេះមានតម្លៃប៉ាន់ស្មាន ១០៩.៩៩៩.១៣៤រៀល ដោយមានក្រុមហ៊ុនម៉ៅការដាក់សំណើរចំនួន ៤ក្រុមហ៊ុន។ ជាលទ្ធផលបានទៅលើក្រុម ធីធី អេសបៀល ក្នុងតម្លៃ ១០៨.៩០០.០០០រៀល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្រោយពីបញ្ចប់ការដេញថ្លៃ តំណាងក្រុមហ៊ុនដែលទទួលបានការម៉ៅការទាបជាងគេចំពោះគម្រោងជួសជុលផ្លូវខាងលើ បានធ្វើការប្ដេជ្ញាចិត្តដោយសន្យាថា នឹងធ្វើឲ្យបានទាន់ពេលវេលា ត្រឹមត្រូវ ស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុទ្ធនៃការសាងសង់ ពិសេសគោរពទៅតាមលក្ខណ្ឌដូចមានចែងនៅក្នុងកិច្ចសន្យាផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ស៊ុន គីន
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ដេញថ្លៃផ្លូវស្រុកជីក្រែង​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបាន ”ជណ្ដើរត្រី” មានតម្លៃជិត ១០ម៉ឹនដុល្លារអាមេរិក

ស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបាន ”ជណ្ដើរត្រី” មានតម្លៃជិត ១០ម៉ឹនដុល្លារអាមេរិក

ភាគីពាក់ព័ន្ធរៀបចំកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ នៅខេត្តសៀមរាប

ភាគីពាក់ព័ន្ធរៀបចំកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ នៅខេត្តសៀមរាប

អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាបិងការ៉ាថ្មគោល ជាអំណោយរបស់អង្គការរ៉ូតារីក្លឹប រ៉ក់ខាមតុន ហ្វីតស្សរោយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាបិងការ៉ាថ្មគោល ជាអំណោយរបស់អង្គការរ៉ូតារីក្លឹប រ៉ក់ខាមតុន ហ្វីតស្សរោយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.