Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបាន ”ជណ្ដើរត្រី” មានតម្លៃជិត ១០ម៉ឹនដុល្លារអាមេរិក

ដោយ Pothe Thun
02/11/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបាន ”ជណ្ដើរត្រី” មានតម្លៃជិត ១០ម៉ឹនដុល្លារអាមេរិក
90
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានអញ្ជើញសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ ជណ្កើរត្រី ដែលមានតម្លៃជិត ១០ម៉ឺនដុល្លារអាមេរិក ស្ថិតនៅភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ជណ្ដើរត្រី គឺជាសំណង់ដាក់ទៅក្នុងទឹក ដែលជួយសម្រួលដល់ការបំលាស់ទីរបស់ត្រីទៅតាមរដូវរបស់វា។ ឧបសគ្គ ដែលរារាំងក្នុងការធ្វើបំលាស់ទីរបស់ត្រី រួមមាន ទំនប់ និងទំបន់ធារាសាស្ត្រ បើគ្មានជណ្ដើត្រីទេ វាហាក់ដូចជាត្រីគ្មានផ្លូវធ្វើចរាចរណ៍ចុះឡើងដូច្នេះដែរ។ ដូចនេះ ជណ្ដើរត្រី វាមានអត្ថប្រយោជន៍ជួយស្តារការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អ រវាងបឹងទន្លេសាប និងសហគមន៍មូលដ្ឋាននៅតាមដងទន្លេ ព្រមទាំងផ្លូវនេសាទ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។ ជណ្តើរត្រីនេះផងដែរ នឹងជួយកាត់បន្ថយផលប៉ះពាល់បណ្តាលមកពីការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត ដូចជានិយតករ ទំនប់ទឹក ទៅលើការផ្លាស់ទីរបស់ត្រី៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងអាជ្ញាធរខេត្ត លោក ពិន ប្រាកដ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលតែងតែបង្កលក្ខណៈងាយស្រួល សម្រាប់កិច្ចដំណើការប្រព្រឹត្តិទៅនៃការសាងសង់ជណ្តើរត្រីបង្ហាញទំនប់ស្លែង ក្នុងភូមិសាស្រ្តខេត្តសៀមរាប។

លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងខេត្ត សូមចូលរួមថែរក្សាធនធានក្នុងទឹក ជាពិសេសត្រូវចូលរួមការពារទីតាំង “ជណ្តើរត្រីនៅទំនប់ស្លែង” ដែលជាផ្លូវសុវត្ថិភាពសម្រាប់ត្រីបំលាស់ទីប្រកបដោយប្រសិទ្ធភាព។ មួយវិញទៀត សូមប្រជាពលរដ្ឋ ធ្វើការនេសាទត្រី ឱ្យបានឆ្ងាយពីទីតាំងជណ្តើរត្រីដើម្បីជៀសវាងផលប៉ះពាល់ដល់ការបំលាស់ទី របស់ត្រីឆ្លងកាត់តាមជណ្តើរត្រី។

ឯកឧត្តម ឃុន សាវឿន បានគូសបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់គោលដៅអាទិភាពសម្រាប់សាងសង់ជណ្តើរត្រីបង្ហាញនៅទំនប់ស្លែងនេះ គឺដើម្បីជួយស្ដារទិន្នផលត្រីនៅក្នុងស្ទឹងផ្លោង និងវារីសត្វផ្សេងៗទៀត ដែលជាគុណប្រយោជន៍បម្រើរ ជូនតម្រូវការម្ហូមអារហាររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។ តាមរយៈការស្រាវជ្រាវនិងផ្តល់ជំនួយរបស់ Australian Aid មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការ ស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងក្រោមកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជណ្តើរត្រីមានសក្តានុពល ធានានូវប្រសិទ្ធិភាពបំលាស់ទីរបស់ត្រីក្នុងអាងទឹកធម្មជាតិ ជួយបង្កើនផលិតភាពធនធានជលផល និងជួយគាំទ្រការអភិរក្សត្រីធម្មជាតិរបស់ប្រទេសកម្ពុជា ហើយគុណប្រយោជន៍នៃជណ្តើរត្រីត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងបរិបទនៃការងារ គ្រប់គ្រង និងធានាបាននិរន្តរភាពនៃការគ្រប់គ្រងធនធានជលផល។ ជាមួយនោះ ការគិតគួរបញ្ចូលផែនការសាងសង់ ជណ្តើរត្រីផែនការសង់ទំនប់គឺបានឆ្លើយតបទៅនឹង អនុសាសន៍ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅនឹងការគ្រប់គ្រង និង អភិវឌ្ឍន៍វិស័យជលផលជាពិសេសនៅតំបន់បឹងទន្លេសាប។

បន្ថែមលើសពីននោះ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានស្នើសុំជំនួយបច្ចេកទេសអន្តរជាតិ ពីមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាព មន្ត្រីនៃរដ្ឋបាលជលផល និស្សិតជំនាញជលផល ជំនាញបរិស្ថាន និងជំនាញធារាសាស្ត្រ ព្រមទាំងក្រុមជំនាញការវិស្វកម្មសាងសង់នៃក្រសួង ធនធានទឹក និងឧតុនិយម ដើម្បីបង្កើនចំណេះដឹង និងជំនាញក្នុងការវាយតម្លៃទំនប់បញ្ចូលផែនការ សាងសង់ និងការរចនាប្លង់ជណ្តើរត្រី តាមរយៈ គម្រោងបច្ចេកវិទ្យាសាងសង់ជណ្ដើរត្រីនៅតំបន់អាស៊ីអាគ្នេយ៏ (FishTech)ផងដែរ។

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក សេង ផល្លី

Tags: ជណ្ដើរត្រីស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភាគីពាក់ព័ន្ធរៀបចំកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ នៅខេត្តសៀមរាប

ភាគីពាក់ព័ន្ធរៀបចំកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ នៅខេត្តសៀមរាប

អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាបិងការ៉ាថ្មគោល ជាអំណោយរបស់អង្គការរ៉ូតារីក្លឹប រ៉ក់ខាមតុន ហ្វីតស្សរោយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាបិងការ៉ាថ្មគោល ជាអំណោយរបស់អង្គការរ៉ូតារីក្លឹប រ៉ក់ខាមតុន ហ្វីតស្សរោយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អ្នកជំនាញអាជ្ញាធរជាតិអប្សរា និងឥណ្ឌា សហការគ្នាជួសជុលគំនូរបុរាណនៅក្នុងព្រះវិហារ វត្តរាជបូណ៍ ខេត្តសៀមរាប

អ្នកជំនាញអាជ្ញាធរជាតិអប្សរា និងឥណ្ឌា សហការគ្នាជួសជុលគំនូរបុរាណនៅក្នុងព្រះវិហារ វត្តរាជបូណ៍ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.