Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

ដោយ Pothe Thun
20/11/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ សម្រាប់គោលដៅទី១ ស្រុកស្រីស្នំ ក្នុងគោលបំណងជំរុញយន្តការពិគ្រោះយោបល់ ដើម្បីស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាប្រឈមនានា ពង្រឹងគុណភាពអភិបាលកិច្ចមូលដ្ឋាន និងធានាឱ្យរាល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់ខេត្ត ស្របតាមទិសដៅយុទ្ធសាស្ត្រជាតិ សំដៅកាត់បន្ថយភាពក្រីក្រ និងធានាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្រោមការដឹកនាំដោយ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត។

លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា វេទិកានាពេលនេះ ជាការបើកចំហរក្នុងការទទួលយកមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ក្រុមការងារបានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការកែទម្រង់ និងធ្វើទំនើបកម្មស្ថាប័នរដ្ឋ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈឱ្យក្លាយជា សេវាសាធារណៈមួយដែលមានគុណភាព និងការទទួលខុសត្រូវខ្ពស់។
ការចូលរួមពីគ្រប់មជ្ឈដ្ឋានក្នុងវេទិកានេះ នឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាពក្នុងការអនុវត្តនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាអាទិភាពគន្លឹះរបស់ខេត្ត។

ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺជាការអនុវត្តន៍ជាក់ស្ដែងនៃការពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ដូចមានចែងក្នុងយុទ្ធសាស្ត្រអាទិភាពទាំង៥ របស់ខេត្ត។ វេទិកានេះបង្ហាញពីភាពជិតស្និតរវាងថ្នាក់រដ្ឋបាលខេត្ត ក្រុងស្រុក ឃុំសង្កាត់ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមក៏បានសម្ដែងនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលនៃកិច្ចពិគ្រោះយោបល់នេះ នឹងជួយធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច តាមរយៈការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សូមជម្រាបថា វេទិកានាពេលនេះដែរ ក្រុមការងារទទួលបាននូវសំណួរ សំណូមពរចំនួន២៥ ក្នុងនោះសំណួរសំណូមពរផ្ទាល់មាត់ចំនួន៤ ត្រូវបានមន្ត្រីជំនាញធ្វើការស្រាយបំភ្លឺ និងសំណួរសំណូមពរជាលាយលក្ខអក្សរចំនួន២១ ត្រូវបានក្រុមការងារប្រមូលទុកដើម្បីដោះស្រាយ និងបំភ្លឺជូននាពេលក្រោយនៅតាមមូលដ្ឋានបងប្អូនប្រជាពលរដ្ឋផ្ទាល់៕

អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរំចេក ស្រុកបន្ទាយស្រី រៀបចំវេទិកាសាធារណៈ ដើម្បីប្រមូលក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរំចេក ស្រុកបន្ទាយស្រី រៀបចំវេទិកាសាធារណៈ ដើម្បីប្រមូលក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

អាជ្ញាធរខេត្តសៀមរាប អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទាញយក App NoDrug ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងសហគមន៍

អាជ្ញាធរខេត្តសៀមរាប អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទាញយក App NoDrug ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងសហគមន៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.