Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរំចេក ស្រុកបន្ទាយស្រី រៀបចំវេទិកាសាធារណៈ ដើម្បីប្រមូលក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

ដោយ Pothe Thun
08/12/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរំចេក ស្រុកបន្ទាយស្រី រៀបចំវេទិកាសាធារណៈ ដើម្បីប្រមូលក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប រៀបចំវេទិកាសាធារណៈ ដើម្បីប្រមូលក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ ជំរុញការអភិវឌ្ឍគ្រប់វិស័យក្នុងមូលដ្ឋាន ក្រោមការដឹកនាំដោយ លោកជំទាវ ទិត្យ ច័ន្ទតារីន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរំចេក នឹងមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមការងារ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប។

លោកជំទាវ ទិត្យ ច័ន្ទតារីន មានប្រសាសន៍ថា វេទិកានាពេលនេះ ជាការបើកចំហក្នុងការទទួលយកមតិយោបល់ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងន័យនេះ សូមស្នើដល់បងប្អូនប្រជាពលរដ្ឋលើកឡើងជាសំណួរ សំណូមពរមកក្រុមការងារ ដើម្បីក្រុមការងារទទួលបានព័ត៌មាននានា ដែលជាសមិទ្ធផល បញ្ហាប្រឈម និងសំណូមពរ ដែលជាតម្រូវការរបស់បងប្អូន ដើម្បីក្រុមការងារធ្វើការពិនិត្យពិភាក្សា ឆ្លើយបំភ្លឺ និងដោះស្រាយ ព្រោះវាជាគន្លឹះសម្រាប់ស្រុក ឃុំ យកទៅធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

សូមជម្រាបថា វេទិកានាពេលនេះ ក្រុមការងារបានទទួលសំណួរ សំណូមពរសរុប៧ ពីប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លី, ការស្នើសុំជួសជុលផ្ទះក្នុងតំបន់អាជ្ញាធរជាតិអប្សរា, បញ្ហាប្រព័ន្ធធារាសាស្ត្រ, ការគ្រប់គ្រងស្ទឹង បឹង ត្រពាំង, បញ្ហាកសិដ្ឋានចិញ្ចឹមជ្រូកមានក្លិនប៉ះពាល់ប្រជាពលរដ្ឋជាដើម ដែលបញ្ហាទាំងនេះត្រូវបានមន្ត្រីជំនាញបកស្រាយ និងឆ្លើយបំភ្លឺជូនភ្លាមៗផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងបិទវេទិកា លោកជំទាវអនុប្រធានក្រុមការងារ បានជំរុញដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុលដាក់ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បន្តអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ដើម្បីធានាបាននូវភាពសុខដុមរមនា និងសុខសាន្តរបស់ប្រជាពលរដ្ឋ។ ជាពិសេស សូមឱ្យអាជ្ញាធរទាំងអស់ ចូលរួមផ្ដល់កិច្ចសហការជូនប្រជាពលរដ្ឋលើតម្រូវការនានាជាមួយអាជ្ញាធរជាតិអប្សរា ដូចជាការងារដីធ្លី ការសាងសង់ ឬជួសជុលលំនៅឋាន ព្រោះយើងដឹងហើយថា តំបន់ជាប់អាជ្ញាធរអប្សរាជាតំបន់បុរាណដ្ឋាន ដែលជាការងារស្មុគស្មាញ ទាមទារឱ្យមានការផ្ដល់កិច្ចសហការពីគ្រប់អ្នកពាក់ព័ន្ធដោះស្រាយ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទាញយក App NoDrug ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងសហគមន៍

អាជ្ញាធរខេត្តសៀមរាប អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទាញយក App NoDrug ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងសហគមន៍

ក្រុមប្រឹក្សាខេត្តសៀមរាប បន្តវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅក្រុងរុនតាឯកតេជោសែន ដើម្បីជួបផ្ទាល់ជាមួយពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្តវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅក្រុងរុនតាឯកតេជោសែន ដើម្បីជួបផ្ទាល់ជាមួយពលរដ្ឋ

តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.