Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

ដោយ Pothe Thun
10/12/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមការងារ និងសប្បុរសជន បានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់អង្គភាពវរសេនាតូចលេខ៤៤១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ដើម្បីចូលរួមចែករំលែក ជួយសម្រួលការលំបាកដល់អង្គភាពទ័ព ហើយក្នុងនាមអ្នកសមរភូមិក្រោយតែងតែគាំទ្រអង្គភាពជួរមុខជានិច្ច និងជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃបានមួយកម្រិត។

លោកវរសេនីយ៍ឯក មឿង សាវន់ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងសៀមរាប បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ស្មោះសរ នៃក្រុមការងារនិងសប្បុរសជន និងកោតសរសើរនូវសកម្មភាព អ្នកឧកញ៉ា សៀង ណាំ និងសប្បុរសជន ដែលតែងតែបានផ្សាភ្ជាប់មនោសញ្ចេតនា រួមសុខរួមទុក្ខជាមួយសមរភូមិមុខក្នុងគ្រប់កាលៈទេសៈ ជាពិសេសលើការឧបត្ថម្ភស្បៀងអាហារ ថវិកា សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ទាំងពេលនេះ និងពេលកន្លងមក។

លោកបញ្ជាក់ថា នៅចំពោះមុខសភាពការកំពុងតែក្ដៅគគុកនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ អង្គភាពវរសេនាតូច៤៤១ បានត្រៀមលក្ខណៈ និងប្ដេជ្ញាចិត្តតស៊ូការពារឱ្យខាងតែបាននូវបូរណភាពទឹកដីក្នុងភូមិសាស្រ្តរបស់ខ្លួន និងស្ដាប់អនុវត្តជានិច្ចនូវរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ឧកញ៉ា សៀង ណាំ បានថ្លែងកោតសរសើរនូវស្មារតី និងទឹកចិត្តប្រុងប្រយ័ត្នគ្រប់ពេលវេលារបស់អង្គភាពទ័ពជួរមុខ និងប្រសិទ្ធពរជ័យមហាប្រសើរ ជូនចំពោះនាយទាហាន និងពលទាហានចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ទាំងអស់។ ឯកឧត្តមថា ក្នុងនាមជាអ្នកនៅសមរភូមិក្រោយមិនដែលភ្លេចសោះឡើយអ្នកនៅសមរភូមិមុខ និងសូមកោតសរសើរដោយស្មោះនូវពលិកម្ម និងស្មារតីអង់អាចក្លាហានរបស់បងប្អូនកងទ័ពទាំងអស់ដែលកំពុងប្រយុទ្ធការពារទឹកដីរបស់យើង ហើយតាមរយៈពលិកម្មនេះ សូមបន្តរួមគ្នារក្សាសាមគ្គីភាពឯកភាពរឹងមាំនិងជ្រោងខ្ពស់ស្មារតីស្នេហាជាតិក្នុងការបំពេញភារកិច្ចការពារបូរណៈភាពទឹកដីពីសត្រូវឈ្លានពាន។

ឯកឧត្តម ក៏បានសំដែងនូវការដឹងគុណជាទីបំផុត ចំពោះទឹកចិត្តមោះមុតក្លាហានរបស់វីរយុទ្ធជន ដែលកំពុងឈរជើងនៅសមរភូមិតាមព្រំដែន ក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

ទីតាំងដីចំនួន ៧ ០០០ម៉ែត្រការ៉េ ស្រុកស្វាយលើ ត្រូវបានរៀបចំគាំទ្រសម្រាប់បងប្អូនភៀសសឹកដាំដុះបន្លែ

ទីតាំងដីចំនួន ៧ ០០០ម៉ែត្រការ៉េ ស្រុកស្វាយលើ ត្រូវបានរៀបចំគាំទ្រសម្រាប់បងប្អូនភៀសសឹកដាំដុះបន្លែ

ក្រសួងកសិកម្ម សហការជាមួយសមាគមកាយឫទ្ធិនារីកម្ពុជា ដាំបន្លែលើផ្ទៃដី ២ហិកតា ដើម្បីផ្គត់ផ្គង់ស្បៀងជូនបងប្អូនជនភៀសសឹកនៅខេត្តសៀមរាប

ក្រសួងកសិកម្ម សហការជាមួយសមាគមកាយឫទ្ធិនារីកម្ពុជា ដាំបន្លែលើផ្ទៃដី ២ហិកតា ដើម្បីផ្គត់ផ្គង់ស្បៀងជូនបងប្អូនជនភៀសសឹកនៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.