Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងកសិកម្ម សហការជាមួយសមាគមកាយឫទ្ធិនារីកម្ពុជា ដាំបន្លែលើផ្ទៃដី ២ហិកតា ដើម្បីផ្គត់ផ្គង់ស្បៀងជូនបងប្អូនជនភៀសសឹកនៅខេត្តសៀមរាប

ដោយ Pothe Thun
22/12/2025
នៅក្នុង ព័ត៌មានជាតិ
ក្រសួងកសិកម្ម សហការជាមួយសមាគមកាយឫទ្ធិនារីកម្ពុជា ដាំបន្លែលើផ្ទៃដី ២ហិកតា ដើម្បីផ្គត់ផ្គង់ស្បៀងជូនបងប្អូនជនភៀសសឹកនៅខេត្តសៀមរាប
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមការងារបច្ចេកទេសនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ដៃគ្នាជាមួយសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប និងប្រជាពលរដ្ឋភៀសសឹក ចាប់ផ្ដើមយុទ្ធនាការដាំបន្លែបង្កបង្កើនផលលើផ្ទៃដីប្រមាណ ២ហិកតា ស្ថិតក្នុងស្រុកប្រាសាទបាគង ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារ និងលើកកម្ពស់ជីវភាពជូនពលរដ្ឋដែលកំពុងរងគ្រោះ។

លោក សាយ តុម ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២១ ខែធ្នូនេះថា សកម្មភាពដាំដុះនេះ គឺជាការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតាមការផ្ដួចផ្ដើម និងបំផុសចលនារបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែជំរុញឱ្យមានការដាំដុះបន្លែតាមផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋភៀសសឹក ដែលរងការវាយប្រហារដោយអាវុធនៅតាមព្រំដែនកម្ពុជាថៃ។

លោកបានបន្ដថា ចលនានេះ គឺដើម្បីបង្កើនភាពម្ចាស់ការ កាត់បន្ថយការចំណាយ និងពឹងផ្អែកលើទីផ្សារខាងក្រៅ, ធានាសន្តិសុខស្បៀង បង្កើនបរិមាណបន្លែសុវត្ថិភាព សម្រាប់ប្រើប្រាស់ក្នុងសហគមន៍ ជាពិសេសការលើកកម្ពស់សុខុមាលភាព តាមរយៈទទួលបានបន្លែស្រស់ៗ និងមានជីវជាតិសម្រាប់ការហូបចុក របស់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងតំបន់។ លោកបន្ដថា តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាស្បៀងចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ល្អក្នុងការបង្កើត “សហគមន៍បៃតង” នៅតាមវត្តអារាម និងតំបន់ភៀសសឹកផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបានបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ពេជ ចន្ទមុន្នី ក្រុមការងារបានចុះសិក្សា និងវាយតម្លៃស្ថានភាពដីនៅតាមតំបន់ជាច្រើននៅក្នុងខេត្តសៀមរាប ដើម្បីដាំដុះបន្លែយុទ្ធសាស្ត្រមួយចំនួនដូចជា ត្រកួន ស្ពៃ និងផ្ទី ដែលជាប្រភេទបន្លែឆាប់ផ្ដល់ផល និងមានតម្រូវការខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ៕

‎អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនភៀសសឹក ១ ០០០គ្រួសារ ទទួលបានស្បៀងអាហារ និងសម្ភារចាំបាច់ពីសម្ព័ន្ធក្រុមហ៊ុនសុខហេង និង មូលនិធិយើងជាខ្មែរ

ជនភៀសសឹក ១ ០០០គ្រួសារ ទទួលបានស្បៀងអាហារ និងសម្ភារចាំបាច់ពីសម្ព័ន្ធក្រុមហ៊ុនសុខហេង និង មូលនិធិយើងជាខ្មែរ

គ្រួសារកងទ័ព និងបងប្អូនជនភៀសសឹកជាង ៥០០គ្រួសារ នៅក្នុងស្រុកបន្ទាយស្រី ទទួលបានអំណោយពីសប្បុរសជន

គ្រួសារកងទ័ព និងបងប្អូនជនភៀសសឹកជាង ៥០០គ្រួសារ នៅក្នុងស្រុកបន្ទាយស្រី ទទួលបានអំណោយពីសប្បុរសជន

បងប្អូនជនភៀសសឹក ៥៩២ គ្រួសារ ដែលកំពុងស្នាក់នៅក្នុងស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជន

បងប្អូនជនភៀសសឹក ៥៩២ គ្រួសារ ដែលកំពុងស្នាក់នៅក្នុងស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.