Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារកងទ័ព និងបងប្អូនជនភៀសសឹកជាង ៥០០គ្រួសារ នៅក្នុងស្រុកបន្ទាយស្រី ទទួលបានអំណោយពីសប្បុរសជន

ដោយ Pothe Thun
22/12/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
គ្រួសារកងទ័ព និងបងប្អូនជនភៀសសឹកជាង ៥០០គ្រួសារ នៅក្នុងស្រុកបន្ទាយស្រី ទទួលបានអំណោយពីសប្បុរសជន
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ទៀង អេង ទៀ សីហា និង លោកជំទាវ ខៀវ សរស៊ីលៀប អគ្គនាយិកាក្រុមហ៊ុនហនុមាន ប៊ែវើរីជីស និងសប្បុរសជន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងផ្ដល់អំណោយជាអង្ករ និងគ្រឿងឧបភោគបរិភោគ ដល់បងប្អូនពលរដ្ឋជនភៀសសឹកជាង ៥០០គ្រួសារ ស្នាក់នៅក្នុងស្រុកបន្ទាយស្រី ដោយមានការចូលរួមពី ឯកឧត្ដម សោម សារ៉ូ សមាជិកក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងខេត្ត។

ក្នុងឱកាសនោះ លោកជំទាវ ទៀង អេង ទៀ សីហា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជានិច្ចកាលថ្នាក់ដឹកនាំទាំងអស់ លោកតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូបនៅគ្រប់កាលៈទេសៈទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។

លោកជំទាវ ក៏បានជំរុញដល់បងប្អូនជាជនភៀសសឹកទាំងអស់ថែរក្សាសុខភាព ទាំងផ្លូវកាយនិងផ្លូវចិត្តឱ្យបានរឹងមាំជាពិសេស ភរិយាដែលមានស្វាមីជាកងទ័ពជួរមុខដែលកំពុងប្រយុទ្ធយ៉ាងស្វាហាប់ជាមួយសៀមក្នុងការការពារជាតិមាតុភូមិ។ ជាពិសេសសូមសំណូមពរដល់បងប្អូនទាំងអស់រួបរួមសាមគ្គីគ្នាក្នុងគ្រាលំបាក និងត្រូវដឹងគុណដល់វីរកងទ័ពដែលបានពលីក្នុងសមរភូមិ បើយើងគ្មានភាពសាមគ្គីគ្មានភាពរួបរួមនោះទេយើងនិងចាញ់គេ សូមឱ្យភាពសាមគ្គីនេះជានិរន្តរមិនមែនតែពេលសង្គ្រាម។ លោកជំទាវក៏បានណែនាំដល់បងប្អូនជាអាណាព្យាបាលទាំងអស់ដែលមានកូនអត់បានទៅសាលារៀនសូមបញ្ជូនកូនៗឱ្យបានសិក្សារៀនសូត្រកុំឱ្យមានការភិតភ័យ អ្វីដែលត្រូវធ្វើគឺខិតខំរៀនសូត្រដើម្បីជាធនធានទៅថ្ងៃអនាគតនិងតបស្នងសងគុណជាតិយើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ បានថ្លែងអំណរគុណដល់លោកជំទាវខៀវ សរស៊ីលៀប អគ្គនាយិកាក្រុមហ៊ុនហនុមាន ប៊ែវើរីជីស និងសប្បុរសជន ដែលបានជួយជាស្បៀងនិងគ្រឿងឧបភោគបរិភោគដល់បងប្អូនជនភៀសសឹក អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋាន ដែលបានគិតគូ និងយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយសម្របសម្រួលកន្លែងស្នាក់នៅ ការប្រើប្រាស់ទឹកបានគ្រប់គ្រាន់ សម្រាប់ការស្នាក់នៅបណ្ដោះអាសន្ននេះ។

សូមជម្រាបថា អំណោយដែលបានចែកជូនក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡូក្រាម សាច់ក្រក១គីឡូក្រាម ត្រីងៀត១គីឡូក្រាម ឆៃពៅ១គីឡូក្រាម អំបុក១កញ្ចប់ ធូបមូស១ដុំ ម៉ុង១ ភួយ១ ខោអាវ១កំប្លេ ថ្នាំពេទ្យ១កញ្ចប់ និងថវិកា ៤ម៉ឺនរៀល។ ក្នុងនោះដែលស្ត្រីមានផ្ទៃពោះចំនួន ២០នាក់ ទទួលបានសម្ភារសម្រាប់ទារកម្នាក់ ១កញ្ចប់៕

‎អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បងប្អូនជនភៀសសឹក ៥៩២ គ្រួសារ ដែលកំពុងស្នាក់នៅក្នុងស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជន

បងប្អូនជនភៀសសឹក ៥៩២ គ្រួសារ ដែលកំពុងស្នាក់នៅក្នុងស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជន

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ត្រូវបានក្រុមការងារយកផ្ដល់ជូនដល់បងប្អូនជនភៀសសឹកក្នុងស្រុកពួក

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ត្រូវបានក្រុមការងារយកផ្ដល់ជូនដល់បងប្អូនជនភៀសសឹកក្នុងស្រុកពួក

អង្គភាពទ័ពជួរមុខ និងបងប្អូនភៀសសឹកក្នុងខេត្តសៀមរាប ទទួលបានអំណោយជាស្បៀងអាហារពីសប្បុរសជន

អង្គភាពទ័ពជួរមុខ និងបងប្អូនភៀសសឹកក្នុងខេត្តសៀមរាប ទទួលបានអំណោយជាស្បៀងអាហារពីសប្បុរសជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.