Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អង្គភាពទ័ពជួរមុខ និងបងប្អូនភៀសសឹកក្នុងខេត្តសៀមរាប ទទួលបានអំណោយជាស្បៀងអាហារពីសប្បុរសជន

ដោយ Pothe Thun
22/12/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អង្គភាពទ័ពជួរមុខ និងបងប្អូនភៀសសឹកក្នុងខេត្តសៀមរាប ទទួលបានអំណោយជាស្បៀងអាហារពីសប្បុរសជន
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បញ្ជាការដ្ឋានកាំភ្លើងធំប្រចាំទិសទី៣ និងកងពលតូចថ្មើរជើងលេខ៤២ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងជនភៀសសឹកចំនួន ២០០គ្រួសារ កំពុងស្នាក់នៅក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានទទួលអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនពីសមាគមសហគ្រិនបញ្ញវន្តកម្ពុជា។

ឯកឧត្តមបណ្ឌិត ឈៀង ច័ន្ទតារា ប្រធានសមាគមសហគ្រិនបញ្ញវន្តកម្ពុជា មានប្រសាសន៍ថា អំណោយដែលយកមកប្រគល់ជូននាពេលនេះ គឺជាការចូលរួមរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ព្រមទាំង ឯកឧត្តម បណ្ឌិត អោម សេងបូរ៉ា និងលោកជំទាវ ដែលបានគាំទ្រ និងចូលរួមចំណែកក្នុងការឧបត្ថម្ភមួយចំនួនដល់សមាគម ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងាររបស់សមាគម និងរបស់បណ្ដាសប្បុរសជនផ្សេងៗទៀត យកមកប្រគល់ជូននេះ សម្រាប់អង្គភាព និងអាជ្ញាធរប្រើប្រាស់ និងបែងចែកជូនជនភៀសសឹកជនភៀសសឹកដែលមកស្នាក់នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។

ឯកឧត្តមបណ្ឌិត បន្តថា ក្នុងស្មារតីខ្មែរតែមួយរួមគ្នា ខ្មែរស្រឡាញ់ខ្មែរជួយគ្នាទៅវិញទៅមកទាំងសម្ភារ និងស្មារតី និងក្នុង កាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាងពេលបានឃើញប្រទេសជាតិមានសន្តិភាពនោះទេ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បានកើតសរសើរនូវវីរៈភាពអង់អាចក្លាហានរបស់វីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានតស៊ូប្ដូរផ្ដាច់ លះបង់អាយុជីវិត កម្លាំងកាយចិត្ត ក្នុងការប្រយុទ្ធការពារជាតិមាតុភូមិពីការរំលោភបំពានរបស់ខ្មាំងសត្រូវ។ ហេតុនេះក្នុងនាមអ្នកនៅសមរភូមិក្រោយ មិនដែលភ្លេចឡើយនូវគំរូពលីកម្មរបស់អ្នកនៅសមរភូមិមុខ ហើយសមរភូមិក្រោយនឹងបន្តស្មារតីសាមគ្គីជាធ្លុងមួយជួយជាកម្លាំងចិត្ត ដល់កម្លាំងជួរមុខតាមរយៈការសហការកៀរគរស្បៀងអាហារសំភារៈក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរដើម្បីប្រទេសជាតិមាតុភូមិយើងទាំងអស់គ្នា។

សូមជម្រាបថា អំណោយជាស្បៀងអាហារ និងសម្ភារចាំបាច់ ដែលបានបែងចែកប្រគល់ជូននាថ្ងៃដដែលនេះដែរ មានចំនួន ៦គោលដៅ រួមមាន៖ ប្រគល់ជូនដល់មេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំប្រចាំទិសទី៣ បញ្ជាការកងពលតូចថ្មើរជើងលេខ៤២ រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ប្រគេនដល់ព្រះសង្ឃគង់នៅវត្តបាលីដំរីក្រាប និងចែកជូនដល់ជូនជនភៀសសឹកចំនួន ២០០គ្រួសារ ដែលមកស្នាក់ក្នុងខេត្តសៀមរាបផងដែរ៕

‎អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារភៀសសឹក ១៩០គ្រួសារ នៅស្រុកប្រាសាទបាគង ទទួលបានអំណោយឧបត្ថម្ភពីក្រុមការងាររាជរដ្ឋាភិបាល និងសប្បុរសជន

គ្រួសារភៀសសឹក ១៩០គ្រួសារ នៅស្រុកប្រាសាទបាគង ទទួលបានអំណោយឧបត្ថម្ភពីក្រុមការងាររាជរដ្ឋាភិបាល និងសប្បុរសជន

យុវជន ៨០នាក់ មកពីខេត្តចំនួន៨ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍ពីអង្គការស្លាបព្រាកម្ពុជា

យុវជន ៨០នាក់ មកពីខេត្តចំនួន៨ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍ពីអង្គការស្លាបព្រាកម្ពុជា

មន្ទីរព័ត៌មានខេត្តសៀមរាប នាំយកអំណោយ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ដ្រា ប្រគល់ជូនរដ្ឋបាលខេត្តសម្រាប់បែងចែកបន្តដល់ជនភៀសសឹក និងកងទ័ព

មន្ទីរព័ត៌មានខេត្តសៀមរាប នាំយកអំណោយ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ដ្រា ប្រគល់ជូនរដ្ឋបាលខេត្តសម្រាប់បែងចែកបន្តដល់ជនភៀសសឹក និងកងទ័ព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.