Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

យុវជន ៨០នាក់ មកពីខេត្តចំនួន៨ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍ពីអង្គការស្លាបព្រាកម្ពុជា

ដោយ Pothe Thun
24/12/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ អង្គការស្លាបព្រាកម្ពុជា (Spoons Cambodia) បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមចំនួន ៨០នាក់ ដែលបានបញ្ចប់ការសិក្សាលើជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីត្រៀមខ្លួនចូលបម្រើការងារក្នុងទីផ្សារការងារដ៏សកម្មរបស់កម្ពុជា។

លោកស្រី ម៉ៅ សុផានី នាយិកាអង្គការស្លាបព្រាកម្ពុជា បានឱ្យដឹងថា ក្នុងចំណោមសិក្ខាកាមទាំង ៨០នាក់ មកពីខេត្តចំនួន៨ មាន២៤នាក់ ជាយុវជនដែលធ្លាប់បោះបង់ការសិក្សា ប៉ុន្តែត្រូវបានអង្គការជ្រើសរើសឱ្យមកទទួលការអប់រំម្តងទៀត។ ជំនាញដែលពួកគេទទួលបានរួមមាន៖ ផ្នែកផលិតកម្មម្ហូបអាហារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ។

លោកស្រីបញ្ជាក់ថា ជាលទ្ធផលគួរឱ្យកត់សម្គាល់ សិក្ខាកាមចំនួន ៤២នាក់ បានចុះកិច្ចសន្យាការងាររួចរាល់ជាមួយប្រាក់ខែចន្លោះពី ១៦០ ដល់ ២២០ ដុល្លារ ខណៈ ៣៦នាក់ទៀត កំពុងស្ថិតក្នុងដំណាក់កាលសម្ភាសន៍ចុងក្រោយ។ ដើម្បីឆ្លើយតបនឹងកំណើនទេសចរណ៍ នៅឆ្នាំ២០២៦ អង្គការមានផែនការបណ្ដុះបណ្ដាលអតីតសិស្ស ១០០នាក់ បន្ថែមលើផ្នែកភាពជាអ្នកដឹកនាំក្នុងវិស័យបដិសណ្ឋារកិច្ច និង ឆ្នាំ២០២៨ គ្រោងពង្រីកចំនួនសិក្ខាកាមឱ្យដល់ ៣០០នាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ង៉ូវ សេងកាត់ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលឯកទេសលើវិស័យទេសចរណ៍ដល់សិក្ខាកាម ទាមទារឱ្យមានធនធានមនុស្សប្រកបដោយគុណភាព សមស្របសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យនេះ ប្រកបដោយចីរភាព ដែលបាន និងកំពុងមានសន្ទុះ និងមានទំហំយ៉ាងធំធេងនាពេលបច្ចុប្បន្ន ក្រោយពីវិបត្តិនៃការរីករាយដាលនៃជំងឺកូវីដ១៩។

លោកបន្ថែមថា ក្នុងបរិការណ៍នេះ បេសកកម្មរបស់អង្គការស្លាបព្រាកម្ពុជា នៅតែជាយន្តការដ៏សំខាន់ និងមានសក្ដានុពលនៅខេត្តសៀមរាប និងជាអាទិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ ក្នុងក្របខណ្ឌនៃការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីជំរុញកិច្ចអភិវឌ្ឍប្រទេសជាតិលើ គ្រប់វិស័យ និងដើម្បីកំណើនការងារសមធម៌ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ ការចំណាកស្រុករបស់ប្រជាពលរដ្ឋនៅកម្ពុជាជាបណ្តើរៗ។

ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា វិស័យទេសចរណ៍ នៅតែជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានកំណត់ច្បាស់ក្នុងបញ្ចកោណទី២ ដែលផ្តោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង។ គោលដៅសំខាន់ៗរួមមាន៖ ការធ្វើពិពិធកម្មសេវាកម្ម តាមរយៈការបង្កើនប្រភេទសេវាកម្ម និងព្រឹត្តិការណ៍ទេសចរណ៍ឱ្យកាន់តែសម្បូរបែប, ការទាក់ទាញភ្ញៀវទេសចរ សំដៅបង្កើនចំនួនភ្ញៀវជាតិ និងអន្តរជាតិឱ្យកាន់តែច្រើន, បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនពលរដ្ឋ និងជំរុញការនាំចេញនៅនឹងកន្លែង និងធានាបាននូវការការពារវប្បធម៌ បរិស្ថាន និងធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវ។

ឯកឧត្ដមបន្ដថា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យនេះ ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ» ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស។ យុទ្ធនាការនេះមានគោលបំណងពង្រឹងទាំងបរិមាណ និងគុណភាពអ្នកជំនាញទេសចរណ៍។ តម្រូវការកម្លាំងពលកម្មជំនាញក្នុងវិស័យទេសចរណ៍ ចំនួនអ្នកជំនាញដែលត្រូវការឆ្នាំ២០៣០ ប្រមាណ ១,១ លាននាក់ និង ឆ្នាំ២០៣៥ ប្រមាណ ១,៤ លាននាក់។

ឯកឧត្ដម ប៉ាក់ សុខុម បានសង្កត់ធ្ងន់ថា ការបង្កើតឱកាសការងារ និងការអភិវឌ្ឍជំនាញច្បាស់លាស់សម្រាប់យុវជន គឺជាតួនាទីដ៏សំខាន់របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងសម្រេចបានតាមគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ៕

‎អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរព័ត៌មានខេត្តសៀមរាប នាំយកអំណោយ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ដ្រា ប្រគល់ជូនរដ្ឋបាលខេត្តសម្រាប់បែងចែកបន្តដល់ជនភៀសសឹក និងកងទ័ព

មន្ទីរព័ត៌មានខេត្តសៀមរាប នាំយកអំណោយ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ដ្រា ប្រគល់ជូនរដ្ឋបាលខេត្តសម្រាប់បែងចែកបន្តដល់ជនភៀសសឹក និងកងទ័ព

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមថ្មីចំនួន ១១៥នាក់

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមថ្មីចំនួន ១១៥នាក់

ជនភៀសសឹកជាស្រី្ដមានផ្ទៃពោះ ៩ខែ និងសម្រាលកូន១ខែ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ជនភៀសសឹកជាស្រី្ដមានផ្ទៃពោះ ៩ខែ និងសម្រាលកូន១ខែ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.