Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមថ្មីចំនួន ១១៥នាក់

ដោយ Pothe Thun
02/01/2026
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដោយមានការសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលមូលដ្ឋាន និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ១១៥នាក់ មកពីវិទ្យាល័យចំនួន៥ ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

ឯកឧត្តម គុជ លីណា បានបញ្ជាក់ថា ការបំពាក់កន្សែងនាពេលនេះ គឺជាការទទួលស្គាល់ជាផ្លូវការនូវកម្លាំងបន្តវេនរបស់សមាគមជាតិ ដែលជាស្ថាប័នមនុស្សធម៌ដ៏ធំជាងគេនៅកម្ពុជា ក្នុងការជួយជ្រោមជ្រែងអាជ្ញាធរសាធារណៈ។ ហើយសម្រាប់វគ្គបណ្ដុះបណ្ដាលនេះដែរ យុវសិស្ស និងលោកគ្រូអ្នកគ្រូទីប្រឹក្សា បានក្រេបជញ្ជក់ចំណេះដឹងសំខាន់ៗ រួមមាន៖ ប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងការគ្រប់គ្រងក្លិបយុវជន និងចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ និងបរិយាបន្ន។

ឯកឧត្តម ក៏បានផ្ដាំផ្ញើនូវអនុសាសន៍សំខាន់ៗរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់យុវជនទាំងអស់ ដោយត្រូវប្រកាន់ខ្ជាប់នូវការគោរពវិន័យសាលា ខិតខំរៀនសូត្រ និងមានឥរិយាបថថ្លៃថ្នូរ, ផ្សព្វផ្សាយគោលការណ៍គ្រឹះទាំង៧ និងចូលរួមសកម្មភាព “មិត្តអប់រំមិត្ត” ,គោរពច្បាប់ចរាចរណ៍ (ពាក់មួកសុវត្ថិភាព) ជៀសឆ្ងាយពីគ្រឿងញៀន និងអប់រំអនាម័យបង្ការជំងឺឆ្លង។ ជាពិសេសត្រូវធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែល្អជាងមុន ធ្វើឱ្យបានកាន់តែជ្រៅ និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកផងដែរថា យុវជនដែលទទួលបានការបំពាក់កន្សែងនាពេលនេះ រួមមានមកពី៖ វិទ្យាល័យសម្ដេចឪ ចំនួន២០នាក់, វិទ្យាល័យបាយ័ន ចំនួន២៨នាក់, វិទ្យាល័យ ១០មករា ១៩៧៩ ចំនួន២៥នាក់, វិទ្យាល័យ ហ៊ុន សែន សៀមរាប ចំនួន២០នាក់ និងវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ចំនួន២០នាក់៕

អត្ថបទ៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនភៀសសឹកជាស្រី្ដមានផ្ទៃពោះ ៩ខែ និងសម្រាលកូន១ខែ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ជនភៀសសឹកជាស្រី្ដមានផ្ទៃពោះ ៩ខែ និងសម្រាលកូន១ខែ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក នាំយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់បន្តដល់បងប្អូនជនភៀសសឹក

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក នាំយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់បន្តដល់បងប្អូនជនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប បន្តទទួលអំណោយពីសប្បុរសជន ដើម្បីជួយឧបត្ថម្ភបន្តដល់បងប្អូនជនភៀសសឹក និងកងទ័ពជួរមុខ

រដ្ឋបាលខេត្តសៀមរាប បន្តទទួលអំណោយពីសប្បុរសជន ដើម្បីជួយឧបត្ថម្ភបន្តដល់បងប្អូនជនភៀសសឹក និងកងទ័ពជួរមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.