Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក នាំយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់បន្តដល់បងប្អូនជនភៀសសឹក

ដោយ Pothe Thun
02/01/2026
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក នាំយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់បន្តដល់បងប្អូនជនភៀសសឹក
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញទទួលអំណោយពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់បន្តដល់បងប្អូនជនភៀសសឹក មានអង្ករ ១០តោន ប្រហុក ២តោ និងថវិកា ១០លានរៀល។

ឯកឧត្តម ថោ ជេដ្ឋា បានគូសបញ្ជាក់ថា ដើម្បីជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងពេលដែលប្រទេសជាតិកំពុងរងផលប៉ះពាល់ដោយសារសង្គ្រាម ដែលបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើននាក់រងគ្រោះ ធ្វើការជម្លៀសខ្លួនចាកចេញពីផ្ទះសម្បែង មករកទីកន្លែងមានសុវត្ថិភាព ហើយបានកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមមណ្ឌលសុវត្ថិភាព។ កន្លងមកក្រៅពីការផ្ដល់អំណោយជូនបងប្អូនជនភៀសសឹក ក្រសួងក៏បានធ្វើការផ្គត់ផ្គង់ជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដល់បងប្អូនវីរៈកងទ័ពជួរមុខ ដែលកំពុងប្រកៀកស្មាគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រកបដោយភាពម្ចាស់ការនៅគ្រប់គោលដៅនៃសមរភូមិប្រយុទ្ធ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានឱ្យដឹងថា ចាប់ពីមានការផ្ទុះអាវុធដោយការឈ្លានពាន ខេត្តសៀមរាប បានទទួលបងប្អូនភៀសសឹកប្រមាណជា ៤ម៉ឺនគ្រួសារ ដែលបានមកស្នាក់នៅបណ្ដោះអាសន្នចំនួន ១៣១កន្លែង និងតាមផ្ទះបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ឯកឧត្តមបន្តថា ក្រោយមានឈប់បាញ់ បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមានលំនៅដ្ឋាននៅឆ្ងាយពីតំបន់មានសង្គ្រាម ក៏បានធ្វើការចាកចេញទៅភូមិឋានរបស់ខ្លួនវិញ ប្រមាណ ១ម៉ឺនគ្រួសារ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តទទួលបានក្នុងពេលកន្លងមក ត្រូវបានធ្វើការបែងចែកផ្គត់ផ្គង់ដល់កងកម្លាំងជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌល និងផ្ទះបងប្អូន។ ចំពោះស្បៀងអាហារ សម្ភារមួយចំនួន ក៏ត្រូវបានរដ្ឋបាលខេត្ត ត្រៀមបម្រុងទុកក្នុងការផ្គត់ផ្គង់ដល់បងប្អូនភៀសសឹក ដែលមិនអាចទៅកាន់ភូមិឋានរបស់ខ្លួនបាន ដោយរងចាំអាជ្ញាធរមូលដ្ឋានអនុញ្ញាត ក្រោយពេលក្រុមការងារបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បោសសម្អាតរួចទើបអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅវិញ។

ឯកឧត្តម ក៏សូមថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី និងសប្បុរសជនទាំងអស់ ដែលបានចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ។ រដ្ឋបាលខេត្តសៀមរាប គឺនៅតែបន្តទទួលអំណោយរបស់បងប្អូនសប្បុរសជន ដើម្បីផ្គត់ផ្គង់បន្តដល់បងប្អូនជនភៀសសឹក៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បន្តទទួលអំណោយពីសប្បុរសជន ដើម្បីជួយឧបត្ថម្ភបន្តដល់បងប្អូនជនភៀសសឹក និងកងទ័ពជួរមុខ

រដ្ឋបាលខេត្តសៀមរាប បន្តទទួលអំណោយពីសប្បុរសជន ដើម្បីជួយឧបត្ថម្ភបន្តដល់បងប្អូនជនភៀសសឹក និងកងទ័ពជួរមុខ

ពលរដ្ឋអ្នកស្រុកអង្គរ ជំរុញការបង្កើនអាជីវកម្មថ្មី ដើម្បីទាក់ទាញទេសចរ និងផ្ដល់ការងារដល់យុវជនក្នុងខេត្តសៀមរាប

ពលរដ្ឋអ្នកស្រុកអង្គរ ជំរុញការបង្កើនអាជីវកម្មថ្មី ដើម្បីទាក់ទាញទេសចរ និងផ្ដល់ការងារដល់យុវជនក្នុងខេត្តសៀមរាប

អាជ្ញាធរមីនអំពាវនាវឱ្យជនភៀសសឹកមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅពេលវិលត្រឡប់ទៅលំនៅដ្ឋានវិញ

អាជ្ញាធរមីនអំពាវនាវឱ្យជនភៀសសឹកមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅពេលវិលត្រឡប់ទៅលំនៅដ្ឋានវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.