Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពលរដ្ឋអ្នកស្រុកអង្គរ ជំរុញការបង្កើនអាជីវកម្មថ្មី ដើម្បីទាក់ទាញទេសចរ និងផ្ដល់ការងារដល់យុវជនក្នុងខេត្តសៀមរាប

ដោយ Pothe Thun
05/01/2026
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងសហគមន៍ ក្រុមយុវជនដែលជាអ្នកស្រុកអង្គរ បានសម្រេចចិត្តបើកដំណើរការសេវាកម្មដែលមានភាពទាក់ទាញថ្មី នៃហាងកាហ្វេ Pop-up Coffee ក្នុងក្រុងសៀមរាប ដែលអាជីវកម្មថ្មីនេះ មិនត្រឹមតែជាកន្លែងសម្រាកកាយ និងទទួលទានអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយក្នុងការបង្កើតការងារដល់យុវជនក្នុងមូលដ្ឋាន និងជួយផ្សព្វផ្សាយកសិផលខ្មែរទៅកាន់ទេសចរបរទេស។

លោក សូត្រ គីមសួរ ម្ចាស់ Pop-up Coffee បានឱ្យដឹងថា ទីនេះមានការរៀបចំ ដោយមានរចនាបថយ៉ាងប្លែកភ្នែក ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែមានភាពរស់រវើកឡើងវិញ ដោយមិនត្រឹមតែជាកន្លែងសម្រាប់ទទួលទានភេសជ្ជៈប៉ុណ្ណោះទេ ប៉ុន្តែជាគោលដៅទេសចរណ៍ថ្មីមួយបន្ទាប់ពីការទស្សនាប្រាសាទបុរាណ។

លោក សូត្រ គីមសួរ បញ្ជាក់ថា តាមរយៈការបង្កើតសាខាថ្មីនេះ គឺលោកបានសង្កត់ធ្ងន់លើការជួយជ្រោមជ្រែងដល់សហគមន៍តាមរយៈការផ្តល់ឱកាសការងារដល់យុវជនក្នុងស្រុក ជាពិសេសការគាំទ្រកសិករខ្មែរក្នុងមូលដ្ឋាន ដោយរាល់បន្លែ ត្រី សាច់ និងផ្លែឈើដែលប្រើប្រាស់ក្នុងហាង គឺបញ្ជាទិញផ្ទាល់ពីកសិករក្នុងតំបន់។ ចំពោះគោលបំណងធំបំផុតរបស់លោក នៃការបើកអាជីវកម្មនេះ គឺលោកចង់ឱ្យទីនេះក្លាយជាកន្លែងសម្រាកកាយដ៏ត្រជាក់ចិត្តសម្រាប់ភ្ញៀវទេសចរ និងជាចំណែកមួយក្នុងការជំរុញសេដ្ឋកិច្ចខេត្តសៀមរាបឱ្យកាន់តែរីកចម្រើន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបានបញ្ជាក់ទៀតថា ចំណុចពិសេសនៅទីនេះ គឺការតុបតែងហាងត្រូវបានធ្វើឡើងយ៉ាងសម្រិតសម្រាំង ដោយយកឈើ និងគ្រឿងសង្ហារឹមដែលគេបោះបង់ចោល មកច្នៃជាថ្មី បញ្ចូលជាមួយសោភ័ណភាពទឹកធ្លាក់ និងរុក្ខជាតិលម្អយ៉ាងត្រជាក់ភ្នែក។ សម្រាប់មុខម្ហូប និងភេសជ្ជៈមានជាង ១០០មុខ ជាពិសេសគឺមានការ៉េមធ្វើដោយដៃ ច្នៃពីផ្លែឈើស្រស់ៗរបស់កសិករខ្មែរ ជាមួយទីតាំងថតរូបស្អាតៗសម្រាប់យុវវ័យ កំដរដោយបរិយាកាសដ៏ស្រស់ស្អាត និងការស្តាប់តន្ត្រីហ្គីតា-វីយូឡុង រាល់ថ្ងៃចុងសប្ដាហ៍។ ក្រៅពីនេះ ក៏មានបន្ទប់ប្រជុំធំសម្រាប់អ្នកដែលស្វែងរកបរិយាកាសការងារបែបថ្មី និងផាសុកភាពផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរមីនអំពាវនាវឱ្យជនភៀសសឹកមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅពេលវិលត្រឡប់ទៅលំនៅដ្ឋានវិញ

អាជ្ញាធរមីនអំពាវនាវឱ្យជនភៀសសឹកមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅពេលវិលត្រឡប់ទៅលំនៅដ្ឋានវិញ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១០ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមដែលមានក្នុងខេត្ត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១០ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមដែលមានក្នុងខេត្ត

គ្រួសារកងទ័ព និងជនភៀសសឹកនៅក្នុងស្រុកស្រីស្នំ ទទួលបានអំណោយជាស្បៀងអាហារពីសប្បុរសជន

គ្រួសារកងទ័ព និងជនភៀសសឹកនៅក្នុងស្រុកស្រីស្នំ ទទួលបានអំណោយជាស្បៀងអាហារពីសប្បុរសជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.