Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារកងទ័ព និងជនភៀសសឹកនៅក្នុងស្រុកស្រីស្នំ ទទួលបានអំណោយជាស្បៀងអាហារពីសប្បុរសជន

ដោយ Pothe Thun
05/01/2026
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រុមគ្រួសារកងទ័ព និងបងប្អូនជាជនភៀសសឹកដែលស្នាក់នៅក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលអំណោយជាស្បៀងអាហារពីក្រុមហ៊ុនភេសជ្ជៈ យ៉ូស ខេមបូឌា (Yeo’s Cambodia) ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ គ្រាដែលជម្លៀសពីតំបន់មានកើតសង្គ្រាម មកស្នាក់នៅក្នុងខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកស្រី ហេង សុទ្ធាវី គឺជាអគ្គនាយិកាក្រុមហ៊ុន Yeo’s Cambodia (វ៉ាយអេចអេស ខេមបូឌា ហ៊្វូដ & បើវើរីច) បានជំរុញដល់បងប្អូនជាជនភៀសសឹក និងគ្រួសារកងទ័ពដែលមានកូនតូចៗ ត្រូវបញ្ជូនកូនៗរបស់ខ្លួនឱ្យបានសិក្សារៀនសូត្រ ទោះជាប្រទេសកំពុងតែជួបបញ្ហាសង្គ្រាមឈ្លានពានក៏ដោយ មិនថានៅទីណាសូមកុំភ្លេចសិក្សារៀនសូត្រ ជាពិសេសថែទាំសុខភាពរបស់ខ្លួនឱ្យបានល្អ។ លោកស្រី ក៏បានថ្លែងអំណរគុណដល់ព្រះគ្រូចៅអធិកាវត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសុខសុវត្តិភាពរបស់បងប្អូនជនភៀសសឹកទាំងអស់។

លោកស្រី ហេង សុទ្ធាវី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំជឿលើពួកអគតិ និងបុគ្គលបំពុលសង្គមមួយចំនួន ដែលមិនខ្វល់ខ្វាយពីប្រទេសជាតិ ក្នុងកាលៈទេសៈដែលប្រទេសកំពុងមានបញ្ហាបែបនេះ។ លោកស្រីក៏បានសំណូមពរឲ្យប្រជាពលរដ្ឋមានភាពជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តលើគោលការណ៍ផ្សេងៗ ដើម្បីស្វែងរកសុខសន្តិភាពសម្រាប់ប្រជាជន និងប្រទេសកម្ពុជាយើងទាំងមូល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា អំណោយដែលផ្ដល់ជូននាពេលនោះ រួមមាន ទឹកផ្លែឈើ Yeo’s ១កេស, កាហ្វេ Yeo’s ១០កញ្ចប់តូច, អង្ករ ១០គីឡូក្រាម, អំបិល ១គីឡូក្រាម, ស្ករស១គីឡូក្រាម, មី១០កញ្ចប់, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ និងកញ្ចប់កុមារ រួមមាន ទឹកសណ្ដែក Yeo’s ៤ប្រអប់, ទឹកដោះគោជូរ Yeo’s ៤ដប, នំស្រួលលីលី២កញ្ចប់, នំទឹកដោះគោ២កញ្ចប់, នំមឹកលីលី២កញ្ចប់ និងដំណាប់ផ្លែឈើ៥គ្រាប់៕

អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
‎ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំដល់មន្រ្តីទាំងអស់ បន្ដយកចិត្តទុកដាក់លើការងារគ្រប់គ្រងសាធារណៈមតិ

‎ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំដល់មន្រ្តីទាំងអស់ បន្ដយកចិត្តទុកដាក់លើការងារគ្រប់គ្រងសាធារណៈមតិ

ព្រះចៅអធិការវត្តប្រាសាទគោកចក និងវត្តវេឡូរ៍ សហរដ្ឋអាមេរិក ដឹកនាំពុទ្ធបរិស័ទនាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនវីរៈកងទ័ពជួរមុខ

ព្រះចៅអធិការវត្តប្រាសាទគោកចក និងវត្តវេឡូរ៍ សហរដ្ឋអាមេរិក ដឹកនាំពុទ្ធបរិស័ទនាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនវីរៈកងទ័ពជួរមុខ

អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រគល់គ្រាប់ពូជ និងសម្ភារកសិកម្ម ជូនមណ្ឌលសុវត្ថិភាពចំនួន ១០ទីតាំង ក្នុងស្រុកក្រឡាញ់

អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រគល់គ្រាប់ពូជ និងសម្ភារកសិកម្ម ជូនមណ្ឌលសុវត្ថិភាពចំនួន ១០ទីតាំង ក្នុងស្រុកក្រឡាញ់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.